Selena Gomez ​ត្រូវ​គេ​ប្រទះ​ឃើញ​​​ចូល​​​​ក្លឹបកម្សាន្ត​ នៅ​​​​​សិង្ហបុរី

​​តារា​ចម្រៀង​អាមេរិក​​​​​ដ៏​ល្បី​ ​Selena Gomez ​​ដែល​​​បាន​ចូល​រួម​ការ​ប្រគំតន្ត្រី​​​​កាលពី​យប់​ថ្ងៃ​​ពុធ​​​នៅ​ពហុ​​​កីឡដ្ឋាន​សិង្ហបុរី​ Indoor Stadium​ ​​​​​​​​​​​ស្រាប់​តែ​​​ថ្ងៃ​សៅរ៍​យប់​​​​មិញ​ ​​នាង​ត្រូវ​បាន​​គេ​ប្រទះ​ឃើញ​​​​​​ក្នុង​​​​​ក្លឹប​​ Baliza គួរ​ឲ្យ​ភ្ញាក់ផ្អើល​។

 

Selena Gomez ​ត្រូវ​គេ​ប្រទះ​ឃើញ​​​ចូល​​​​ក្លឹបកម្សាន្ត​ នៅ​​​​​សិង្ហបុរី

 

 

​តារា​ចម្រៀង​វ័យ​​​​​ ២៤​​​ឆ្នាំ ​​រួម​នឹង​​​មិត្តភ័ក្ដិ​​របស់​​នាង​​ ​ត្រូវ​​គេ​ដឹង​ថា​​​​​​​​​​បាន​​ចូល​នា​វេលាម៉ោង​ ១១៖៣០​យប់ និង​ទិញ​ស្រា​​វ៉ូកា រួម​ជា​មួយ​សំប៉ាញ​ជា​ច្រើន​ដប​​​។ ​បើ​យោង​​ទៅ​តាម​​​​​អ្នក​គ្រប់​គ្រង​​​​ផ្នែក​ទីផ្សារ​របស់​​ក្លឹប​ Baliza ​និយាយ​ថា​​​ ​ខាង​ក្លឹប​​​​មិន​​ត្រូវ​បាន​​ Gomez ​​​ជូន​ដំណឹង​ជា​មុន​ថា​នាង​​​នឹង​ទៅ​កម្សាន្ត​ទេ​​។ ​ដំបូង​​​​​ គ្រប់​បុគ្គលិក​​មិន​បាន​ស្គាល់​​​ពួក​គេ​ឡើយ ​​​​ហើយ​​ពួក​គេ​​​​តម្រង់​ជួរ​​ចូល​​​ដូច​​មនុស្ស​ធម្មតា​​អីចឹង។ រហូត​​​​ជាច្រើន​នាទី​​​​បន្ទាប់​ ​មាន​​មិត្តភ័ក្ដិ​របស់​​​នាង​ម្នាក់​​​បាន​​​ចូល​​​ស្នើសុំ​​កន្លែង​ VIP មួយ​​​ ​ហើយ​​អ្នក​​បម្រើ​​ក៏​​ចំណាំ​​​បាន​ថា​​ជា​ Gomez តែ​ម្ដង។

 

វត្តមាន​​​របស់​​នាង​​ក្នុង​ក្លឹប​​កម្សាន្ត​​​​​ស្ងាត់​ៗ​​នេះ​​ បាន​​ធ្វើ​​ឲ្យ​​​​​មនុស្ស​ជា​ច្រើន​​នៅ​ទី​នោះ​​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​​ ​និង​ចង់​ឃើញ​រូប​នាង​ស្ទើរ​​​​​គ្រប់ៗ​គ្នា។ ​អ្វី​​ដែល​ធ្វើ​​ Fan របស់​នាង​មិន​សប្បាយ​ចិត្ត​​នោះ​​ គឺ​ខាង​សន្តិសុខ​​​​បាន​ហាម​​មិន​ឲ្យ​​នរណា​​ម្នាក់​​ថត​រូប​​នាង​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​​ក្ដី ​នាង​​​បាន​បង្ហោះ​​វីដេអូ​​​​នាង​រាំ​ក្នុង​ក្លឹប​ Baliza លើ​​បណ្ដាញ​​សង្គម​ Snapchat ​​ផ្ទាល់​របស់​នាង​ដែរ ​បន្ទាប់​ពី​ចាក​ចេញ​នៅ​​ម៉ោង​ ២​​រំលង​អាធ្រាត្រ​៕

 

Selena Gomez ​ត្រូវ​គេ​ប្រទះ​ឃើញ​​​ចូល​​​​ក្លឹបកម្សាន្ត​ នៅ​​​​​សិង្ហបុរី

 

ប្រែ​សម្រួល៖​​ឡេង​ ភារុណ
ប្រភព៖ Lollipop