Jason Bourne ខ្សែ​ភាព​យន្ត​បាញ់​ប្រហារ​កក្រើក​ទីក្រុង កំពុង​ល្បី​នៅ​អាមេរិក

“Jason Bourne” ខ្សែ​ភាពយន្ត​ថ្មី​ជក់​ចិត្ត​លំដាប់​កំពូល​របស់​ហូលីវូដ នា​ពេល​នេះ​កំពុង​ល្បី​នៅ​អាមេរិក ដោយ​រក​ចំណូល​បាន​ដល់ ៦១ លាន​ដុល្លារ ​ត្រឹម​រយៈពេល ៣ ថ្ងៃ​ចាប់​ពី​បញ្ចាំង​ថ្ងៃ​ទី២៩-៣០ កក្កដា ខណៈ​ដែល​ភាពយន្ត​បាញ់​ប្រហារ​កក្រើក​ទីក្រុង​មួយ​នេះ ក៏​កំពុង​បញ្ចាំង​នៅ​តាម​រោង​ភាព​យន្ត​កម្ពុជា​ផង​ដែរ។

 

“Jason Bourne” ទាក់ទង​នឹង​រឿង​អាស្រូវ​អាក្រក់​របស់​ទីភ្នាក់ងារ​ចារកម្ម​កណ្ដាល (CIA) របស់​អាមេរិក ពោល​គឺ​ប្រធាន CIA បាន​បង្កើត​គម្រោង​មួយ Iron Hand ដើម្បី​លួច​បាន​ព័ត៌មាន​សម្ងាត់​ឯកជន​ភាព​របស់​មនុស្ស​ទាំង​អស់​នៅ​ទូទាំង​ពិភពលោក។ ១២​ឆ្នាំ​មុន Jason Bourne ដែល​ជា​ភ្នាក់ងារ​ចារកម្ម​សម្ងាត់​របស់ CIA និង​ស្ម័គ្រ​ស្លាប់​ដើម្បី​ជាតិ បាន​ដក​ខ្លួន​ចេញ​ពី​អង្គភាព​មួយ​នេះ និង​រស់​នៅ​លាក់​ខ្លួន​នៅ​ប្រទេស​ក្រិក ឯ CIA វិញ​ចាត់​ទុក​ថា Bourne បាន​ក្បត់​នឹង​អង្គភាព រហូត​ដល់​បញ្ជា​គិញ​សម្ងាត់​ដ៏​ជំនាញ និង​សាហាវ​ម្នាក់​តាម​សម្លាប់ Bourne ពេល​ដឹង​ទីតាំង​រស់​នៅ​របស់ Bourne ភ្លាម។ ក្រោយ​មក Bourne បាន​ដឹង​ការ​ពិត​ថា CIA បាន​សម្លាប់​បំបិទ​មាត់​ឪពុក​ខ្លួន​ដែល​ជា​អ្នក​វិភាគ​របស់ CIA និង​ពាក់ព័ន្ធ​ក្នុង​គម្រោង Iron Hand ខណៈ​ពេល​នោះ Bourne ត្រូវ CIA ប្រាប់​ថា​គឺ​ជា​អំពើ​ភេរវកម្ម និង​ប្រើ​ប្រាស់ Bourne កម្ចាត់​ពួក​ភេរវជន​ជា​ច្រើន។

 

Jason Bourne ខ្សែ​ភាព​យន្ត​បាញ់​ប្រហារ​កក្រើក​ទីក្រុង កំពុង​ល្បី​នៅ​អាមេរិក

 

ឈុត​ឆាក គិញ​សម្ងាត់​តាម​បាញ់​សម្លាប់ Bourne តាំង​ពី​នៅ​ក្រិក រហូត​ដល់​ទីក្រុង Las Vegas របស់​អាមេរិក គឺ​សាហាវ ជក់​ចិត្ត​ល្អ​មើល​កក្រើក​ផ្អើល​ទីក្រុង​ទាំង​មូល​តែ​ម្ដង។ ចង់​ដឹង​ថា​ល្អ​មើល​ស្ទើរ​មិន​ចង់​ហើប​គូទ​យ៉ាង​​ណា សូម​កុំ​ភ្លេច​ទៅ​ទស្សនា​រឿង “Jason Bourne” ដែល​កំពុង​បញ្ចាំង​នៅ​តាម​រោង​កុន​ធំៗ​នៅ​កម្ពុជា! ធានា​ថា​មើល​ហើយ​មិន​ស្ដាយ​លុយ!

 

ខ្សែ​ភាពយន្ត “Jason Bourne” ត្រូវ​បាន​នាំចូល​ដោយ​ក្រុមហ៊ុន Sabay MVP។ សូម​ទស្សនា​ឈុត Trailer៖

 

 

អត្ថបទ៖ សុផាត