បឹងកេត​រំពឹង​បង្កើន​គម្លាត​នាំមុខគេ​លើ​តារាង​នា​ជំនួប​ជាមួយ​ថា​យ​ហ្គឺ​រ បន្ទាប់ពី​ប៉ូលិស ជួប ស៊ីម៉ាក់​ និពន្ធដោយ : សឿន វណ្ណឌេត       July-31-2016, 10:39 am         191

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បឹងកេត​រំពឹង​បង្កើន​គម្លាត​នាំមុខគេ​លើ​តារាង​នា​ជំនួប​ជាមួយ​ថា​យ​ហ្គឺ​រ បន្ទាប់ពី​ប៉ូលិស ជួប ស៊ីម៉ាក់​រូបថត ហ្វេសប៊ុក ក្លិបបឹងកេតអង្គរការប្រកួត​កីឡាបាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៦ ក្នុង​សប្តាហ៍​ទី​១៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ល្ងាច​នេះ ក្រុម​ឈរ​លំដាប់​លេខ​១​ក្នុង​តារាង បឹងកេត​អង្គរ ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ក្រោយ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​) ជួប ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​(​ស៊ីម៉ាក់​)​។​

​បឹងកេត​អង្គរ​ក្រោយពី​រក្សា​លទ្ធផល​ស្មើ ២-២ កាលពី​សប្តាហ៍​ទី​១៣ ក្រុម​នេះ​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ នា​វេលា​ម៉ោង​៦​ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​បាន​៣​ពិន្ទុ​បន្ថែម​សម្រាប់​បន្ត​ឈរ​លេខ​១​ក្នុង​តារាង​ជា​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​១៤​នេះ​។ ចំណែក​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ដែល​កំពុង​ឈរ​លំដាប់​លេខ​៥ ត្រូវការ​ឈ្នះ​បឹងកេត​ផងដែរ ដើម្បី​បាន​៣​ពិន្ទុ​សម្រាប់​ឈរ​លំដាប់​លេខ​៤​។

​មុន​ការប្រកួត​រវាង​បឹងកេត​អង្គរ និង ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​) ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​(​ស៊ីម៉ាក់​) នា​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ផងដែរ​។ ប៉ូលិស​កំពុង​ឈរ​លំដាប់​លេខ​៧ ដោយមាន​១១​ពិន្ទុ ខណៈ​ស៊ីម៉ាក់ ឈរ​លេខ​៨ ដោយមាន​៨​ពិន្ទុ​៕   

​កម្មវិធី​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ល្ងាច​នេះ​
- ម៉ោង​១៥:៣០​នាទី​៖ អគ្គស្នងការ​នគរបាល​ជាតិ ជួប មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា​
- ម៉ោង​១៨:៣០​នាទី​៖ បឹងកេត​អង្គរ ជួប ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ