ប្រោន​ខូហ្វហ្វី​បាន​ចេញ​ភេសជ្ជៈ​ថ្មី​បួន​មុខ​ធ្វើ​ពី​ស្ករ​ត្នោត​ខ្មែរ​

ប្រោន​ខូហ្វហ្វី​សួម​ណែនាំ​ភេសជ្ជៈ​ថ្មី​បួន​មុខ​ដែល​ធ្វើ​ពី​ស្ករ​ត្នោត​ខ្មែរ។ ដើម្បី​លើក​ស្ទួយ​ផលិត​ផល​ក្នុង​ស្រុក​ ក៏​ដូច​ជា​រួម​ចំណែក​ក្នុង​ការ​គាំទ្រ​ស្ករ​ត្នោត​កម្ពុជា​ផង​ដែរ។ ប្រោន​ខូហ្វហ្វី​ ដែល​ជា​ហាង​កាហ្វេប្រេន​(Brand)​ក្នុង​ស្រុក​នាំ​មុខ​គេ​មួយ​ បាន​បង្កើត​ភេស​ជ្ជៈ​ដែល​រូប​មន្ត​ទាញ​ចេញ​ពី​ស្ករ​ត្នោត។

ប្រោន​ខូហ្វហ្វី​បាន​ចេញ​ភេសជ្ជៈ​ថ្មី​បួន​មុខ​ធ្វើ​ពី​ស្ករ​ត្នោត​ខ្មែរ​

ប្រោន​ខូហ្វហ្វី​បាន​ចេញ​ភេសជ្ជៈ​ថ្មី​បួន​មុខ​ធ្វើ​ពី​ស្ករ​ត្នោត​ខ្មែរ​

 

ប្រោន​ខូហ្វហ្វី​បាន​ចេញ​ភេសជ្ជៈ​ថ្មី​បួន​មុខ​ធ្វើ​ពី​ស្ករ​ត្នោត​ខ្មែរ​

 

ភេសជ្ជៈ​ទាំង​បួន​ប្រភេទ​នោះ​រួម​មាន​ដូច​ជា៖
Palm Cappuccino៖ ជា​ប្រភេទ​ភេសជ្ជៈ​ក្តៅ​ដែល​យក​ទឹក​ដោះ​គោ​ស្រស់​មក​កម្តៅ​រួច​ចាក់​ចូល​ក្នុង​កាហ្វេ​អ៊ិចស្ព្រេ​សូ​(Espresso)​ ដែល​លាយ​ស្ករ​ត្នោត​ស្រាប់​ ធ្វើ​​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ស្ករ​ត្នោត។

 

ប្រោន​ខូហ្វហ្វី​បាន​ចេញ​ភេសជ្ជៈ​ថ្មី​បួន​មុខ​ធ្វើ​ពី​ស្ករ​ត្នោត​ខ្មែរ​

 Palm Cappuccino

 

Palm Dolce៖ ជា​ប្រភេទ​ភេសជ្ជៈ​ត្រជាក់​ ដោយ​យក​ស្ករ​ត្នោត​ទៅ​លាយ​ជា​មួយ​ការ​ហ្វេ​អ៊ិចស្ព្រេសូ​ (Espresso)​ រួច​ចាក់​ទឹក​ដោះ​គោ​ស្រស់​ចូល​ និង​ទឹកកក​ ភេសជ្ជៈ​នេះ​មាន​ក្លិន​ឈ្ងុយ​ពិសេស។

 

ប្រោន​ខូហ្វហ្វី​បាន​ចេញ​ភេសជ្ជៈ​ថ្មី​បួន​មុខ​ធ្វើ​ពី​ស្ករ​ត្នោត​ខ្មែរ​

 Palm Dolce

 

Palm Espresso៖ រូប​រាង​គួរ​​ឲ្យ​ចង់​ញុំ​ ព្រោះ​វា​ជា​ភេសជ្ជៈ​ដែល​ក្រឡុក​ (Frappe)​ ជា​មួយ​គ្រាប់​សូកូឡា ​ទឹក​ដោះ​គោ​ស្រស់​ និង​កាហ្វេ​អ៊ិចស្ព្រេសូ ​(Espresso)​ ជា​ពិសេស​មាន​ក្លិន​ឈ្ងុយ​ស្ករត្នោត​គួរ​​ឲ្យ​ចាប់​អារម្មណ៍។

 

ប្រោន​ខូហ្វហ្វី​បាន​ចេញ​ភេសជ្ជៈ​ថ្មី​បួន​មុខ​ធ្វើ​ពី​ស្ករ​ត្នោត​ខ្មែរ​

 Palm Espresso

 

Palm​ &​ Cookies៖ សម្រាប់​អ្នក​ដែល​មិន​ចូល​ចិត្ត​កាហ្វេ ​តែ​ចូល​ចិត្ត​បែប​ភេសជ្ជៈ​ក្រឡុក​ វា​ត្រូវ​បាន​ក្រឡុក​ជា​មួយ​នំ​អូរីអូជា​ ស្ករ​ត្នោត​ និង​ទឹក​ដោះ​គោ​ស្រស់​ធ្វើ​​ឲ្យ​រស​ជាតិ​កាន់​តែ​ប្លែក​ គួរ​​ឲ្យ​ចង់​ញុំា។

 

ប្រោន​ខូហ្វហ្វី​បាន​ចេញ​ភេសជ្ជៈ​ថ្មី​បួន​មុខ​ធ្វើ​ពី​ស្ករ​ត្នោត​ខ្មែរ​

 Palm​ &​ Cookies

 

ភេសជ្ជៈ​ទាំង​បួន​ប្រភេទ​នេះ​នឹង​មាន​នៅ​គ្រប់​សាខា​របស់​ប្រោន​ខូហ្វហ្វី​ចាប់​ពី​ថ្វៃ​ទី​៣០ កក្កដា​នេះ​ត​ទៅ​ ហើយ​វា​គឺ​ជា​ភេសជ្ជៈ​ប្រចាំ​ហាង​កាហ្វេ​ប្រោន​ផង​ដែរ។ កុំភ្លេច​មក​សាក​ និង​គាំទ្រ​ទាំង​អស់​គ្នា​ណា!

 

អត្ថបទ៖ ផ្សាយពាណិជ្ជកម្ម​