ល្បី ដា​ញ់ ម៉ូ​នី​កា បែកបាក់​ស្វាមី​ទើប​នាង​វិល​មក​ប្រឡូក​សិល្បៈ​វិញ​

6 Videos


ស្របជាមួយ និង ការលេចឮថា ដាញ់ ម៉ូនីកា វិលចូលមកប្រឡូកសិល្បៈឡើងវិញក៏មានការ ល្បី ថាដោយសារតែនាងបែកបាក់ជាមួយស្វាមីទើបធ្វើឲ្យនាងសំរេចចិត្តយ៉ាងនេះ? ។ មហាជនមួយចំនួនបានសំដែងការងឿងឆ្ងល់ចំពោះ ដាញ់ ម៉ូនីកា ដែលកំពុងរួមរស់ជាមួយស្វាមី សុខៗបែរជាប្រកាសថាចង់វិលមកប្រឡូកសិល្បៈនៅក្នុងស្រុកខ្មែរវិញតើនាងទុកស្វាមីឲ្យនៅតែឯងឬយ៉ាងណា? ។

ល្បី ដា​ញ់ ម៉ូ​នី​កា បែកបាក់​ស្វាមី​ទើប​នាង​វិល​មក​ប្រឡូក​សិល្បៈ​វិញ​

P9

ល្បី ដា​ញ់ ម៉ូ​នី​កា បែកបាក់​ស្វាមី​ទើប​នាង​វិល​មក​ប្រឡូក​សិល្បៈ​វិញ​

តាំងពីពាក់កណ្តាលខែកក្កដា មកដែលគេសង្កេតឃើញអតីតតារាសម្តែង ដាញ់ ម៉ូនីកា មានអត្ត ចរិកប្លែកដោយនិយមទៅណាមកណាតែជាមួយកូនៗ មិនមានវត្តមានប្តីដូចសព្វដង ធ្វើឲ្យគេចាប់ អារម្មណ៍យល់ថារវាងនាង និង ស្វាមីដែលរួមរស់ជាមួយគ្នាអស់ពេលជាង ៦ ឆ្នាំកន្លងមកបានឈានដល់ការប្រេះស្រាំហើយ ។

ល្បី ដា​ញ់ ម៉ូ​នី​កា បែកបាក់​ស្វាមី​ទើប​នាង​វិល​មក​ប្រឡូក​សិល្បៈ​វិញ​

ជាការកត់សម្គាល់គឺចាប់តាំងពីពាក់កណ្តាលខែមេសាឆ្នាំ ២០១៦ មកគេបានសង្កេតឃើញម៉ូនីកាខកខានក្នុងការបង្ហាញភាពល្អូកល្អឺននឹងស្វាមីជាសាធារណៈដូចដែលនាងធ្លាប់ធ្វើនាពេលកន្លងមកតែបែរជាជំនួសមកវិញដោយបង្ហាញសារខូចចិត្តក្នុងនោះនាងបង្ហោះសារប្លែកៗដូចជាថាពេលវេលាអាច ផ្លាស់ប្តូរអ្វីគ្រប់យ៉ាង…។ ជាញឹកញាប់នាងចែករំលែកបទចម្រៀងមនោសញ្ចេតនាកម្សត់ៗដូចជា «តើបងស្នេហ៍អូនដូចថ្ងៃមុនទេ?», «ចិត្តខុសពីមុន» និង បទ «នៅទីនេះកំពុងមានមនុស្សខូចចិត្ត» ជាដើម ។

ល្បី ដា​ញ់ ម៉ូ​នី​កា បែកបាក់​ស្វាមី​ទើប​នាង​វិល​មក​ប្រឡូក​សិល្បៈ​វិញ​

អ្វីដែលកាន់តែចាប់អារម្មណ៍គឺនាងបានផ្ញើសារទៅកាន់អ្នកគាំទ្រដោយភ្ជាប់នូវរូបថតមានទឹកមុខក្រៀមក្រំថាជួបគ្នាគឺជានិស្ស័យ បែកគ្នាជាព្រហ្មលិខិត ។ មិនតែប៉ុណ្ណោះនាងសួរទៀតថាតើមានមនុស្សប៉ុន្មាននាក់យល់ពីអារម្មណ៍របស់នាងនៅពេលនេះ? ។ អ្នកលេងហ្វេសប៊ុកបានចាប់អារម្មណ៍សំណេររបស់នាងហើយអាចស្មានយល់បានថានាងពិបាក ចិត្តពិសេសនាពេលកន្លងទៅថ្មីៗនេះដែល ដាញ់ ម៉ូនីកា បានប្រកាសថានាងនឹងត្រឡប់មកសម្តែង សារ ជាថ្មី ដោយផ្តល់ហេតុផលថា មកពីនាងនៅតែស្រលាញ់ការងារនេះ ។

ល្បី ដា​ញ់ ម៉ូ​នី​កា បែកបាក់​ស្វាមី​ទើប​នាង​វិល​មក​ប្រឡូក​សិល្បៈ​វិញ​

គេនៅមិនទាន់ដឹងទេថា តើការវិលមកកាន់ទឹកដីកំណើតនិងការប្រកាសវិលចូលសិល្បៈរបស់នាងវិញនៅពេលនេះគឺដើម្បីដោះស្រាយបញ្ហា ឬគេចចេញពីការប្រឈមនឹងវិបត្តិគ្រួសារយ៉ាងណានោះដែរ? ។ បើតាមការលេចឮពីអ្នករស់នៅទីក្រុងម៉ែលប៊ននៃរដ្ឋវីតូរីរបស់ប្រទេសអូស្ត្រាលីថាគេ មិនច្បាស់ ទេថាតើទំនាស់រវាងនាងនិងស្វាមីកើតឡើងដោយសាររឿងអ្វីទេ? វាអាចជាទំនាស់ដែលធ្វើឲ្យ ដាញ់ ម៉ូនីកា ពិបាកទ្រាំព្រោះតែស្វាមីនាងហាក់មិនសូវចេះនិយាយស្តីច្រើនប៉ុន្តែកាចបន្តិច ។

ល្បី ដា​ញ់ ម៉ូ​នី​កា បែកបាក់​ស្វាមី​ទើប​នាង​វិល​មក​ប្រឡូក​សិល្បៈ​វិញ​

ដាញ់ ម៉ូនីកា អាចនឹងវិល ត្រឡប់ទៅរស់នៅជុំម្តាយនៅស្រុកខ្មែរវិញក្នុងពេលឆាប់ៗខាងមុខនេះ ។ អ្នកសិល្បៈម្នាក់ដែលស្និទ្ធិនឹងនាងលើកឡើងដែរថា ស្វាមីដាញ់ម៉ូនីកា កាចបន្តិច ដែលសូម្បីតែគ្រាដែល មកលេងឪពុកម្តាយនៅស្រុកខ្មែរកាលពីចុងឆ្នាំ ២០១៤ កន្លងទៅក៏តឹងតែងចំពោះនាងផងដែរពិសេស ទាក់ទងនឹងការបង្ហាញវត្តមានតាមកញ្ចក់ទូរទស្សន៍ ប៉ុន្តែដោយការនឹករលឹកនឹងអ្នករួមអាជីព ទើបនាង តែងបង្ហាញវត្តមានលើកញ្ចក់ទូរទស្សន៍ បើទោះបីជាដឹងថាស្វាមីនាងខឹង អន់ចិត្តខ្លះក្តី ។

ល្បី ដា​ញ់ ម៉ូ​នី​កា បែកបាក់​ស្វាមី​ទើប​នាង​វិល​មក​ប្រឡូក​សិល្បៈ​វិញ​

គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ណាមួយពីសំណាក់អតីតតារាសម្តែងដាញ់ ម៉ូនីកា បាននៅឡើយ ទេ ។ គួរបញ្ជាក់ដែរថា ដាញ់ ម៉ូនីកា បានរៀបការជាមួយអាណិកជនខ្មែរនៅប្រទេសអូស្ត្រាលី កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១០ រៀបការរួចភ្លាមនាងក៏បានចេញទៅរស់នៅជាមួយស្វាមីនៅប្រទេស អូស្ត្រាលី ។ បច្ចុប្បន្ននាងមានកូនស្រីម្នាក់ និងប្រុសម្នាក់ ។

ល្បី ដា​ញ់ ម៉ូ​នី​កា បែកបាក់​ស្វាមី​ទើប​នាង​វិល​មក​ប្រឡូក​សិល្បៈ​វិញ​

អតីតតារាសម្តែង ដែលពូកែសម្រក់ទឹកភ្នែក អ្នកនាង ដាញ់ ម៉ូនីកា ត្រូវបាន មហាជនជាច្រើន នៅតែចងចាំ ពីទេពកោសល្យ នៃការសម្តែង របស់តួឯកស្រីរូបនេះ និង មាន ការបញ្ចេញមតិថា ចង់ឃើញការសម្តែង របស់នាងជាថ្មី ចង់ឲ្យនាងវិល ចូលសិល្បៈវិញ ព្រោះថាវិស័យភាពយន្ត របស់ខ្មែរ យើងនាពេលបច្ចុប្បន្ន កំពុងតែមានភាពរីកចម្រើន ដូច្នេះប្រសិនបើ មានតួស្រី ដែលមានបទពិសោធន៍ ដូចនាងសម្តែង ទៅប្រាកដជាកាន់តែល្អ ៕ ដេវីត

ល្បី ដា​ញ់ ម៉ូ​នី​កា បែកបាក់​ស្វាមី​ទើប​នាង​វិល​មក​ប្រឡូក​សិល្បៈ​វិញ​ល្បី ដា​ញ់ ម៉ូ​នី​កា បែកបាក់​ស្វាមី​ទើប​នាង​វិល​មក​ប្រឡូក​សិល្បៈ​វិញ​ល្បី ដា​ញ់ ម៉ូ​នី​កា បែកបាក់​ស្វាមី​ទើប​នាង​វិល​មក​ប្រឡូក​សិល្បៈ​វិញ​ល្បី ដា​ញ់ ម៉ូ​នី​កា បែកបាក់​ស្វាមី​ទើប​នាង​វិល​មក​ប្រឡូក​សិល្បៈ​វិញ​ល្បី ដា​ញ់ ម៉ូ​នី​កា បែកបាក់​ស្វាមី​ទើប​នាង​វិល​មក​ប្រឡូក​សិល្បៈ​វិញ​