​សរ រាជសីហ៍ និង​ពេជ្រ សីហា ដាក់​ទិស​ដៅ​ខ្ពស់​​​​ដណ្ដើម​ខ្សែក្រវាត់​​ PNN

ជើងខ្លាំងប្រដាល់សេរី សរ រាជសីហ៍ និង ពេជ្រ សីហា បានកំណត់គោលដៅរបស់ខ្លួនខ្ពស់ ដើម្បីប្រជែងគ្នាដណ្ដើមខ្សែក្រវាត់ សមរភូមិអ្នកប្រយុទ្ធរបស់សង្វៀន PNN ដែលឧបត្ថម្ភដោយភេសជ្ជៈគោជល់។

​សរ រាជសីហ៍ និង​ពេជ្រ សីហា ដាក់​ទិស​ដៅ​ខ្ពស់​​​​ដណ្ដើម​ខ្សែក្រវាត់​​ PNNសរ រាជសីហ៍ (ក្រហម)

ជើងខ្លាំងមិនធ្លាប់ឈ្នះខ្សែក្រវាត់មួយក្នុងដៃសោះ សរ រាជសីហ៍ បានឲ្យដឹងថា ព្រឹត្តិការណ៍ខាងលើសង្ឃឹមខ្ពស់មែនទែន ក្នុងការប្រជែងយកខ្សែក្រវាត់មួយនេះ។ រូបគេរំពឹងដល់ ៨០% ក្នុងការឈ្នះខ្សែក្រវាត់ ដោយសំអាងហេតុផល មើលឃើញសមត្ថភាពកីឡាករថៃនៅក្រោមខ្លួន។

ចំណែកអ្នកប្រដាល់មុខតាន់ ពេជ្រ សីហា វិញរំពឹងរឹតតែខ្ពស់គឺរហូតដល់ ១០០% ក្នុងការឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ហើយក៏សង្ឃឹមឈ្នះខ្សែក្រវាត់ផងដែរ។ រូបគេមើលឃើញថា សមត្ថភាពរបស់កីឡាករថៃទាំង ៤នាក់គ្មានអ្វីអស្ចារ្យ។

ពេជ្រ សីហា ទទួលបាន ៦ពិន្ទុពេញក្នុងនោះផ្ដួលដៃគូឲ្យសន្លប់ទឹកទី១ នាការប្រកួតសន្សំពិន្ទុលើកដំបូង និងដៃគូបោះបង់ការប្រកួតនាប្រកួតសន្សំពិន្ទុលើកទី២។ ចំណែក សរ រាជសីហ៍ ទទួលបាន៦ពិន្ទុពេញដូចគ្នា ដោយផ្ដួលដៃគូនាទឹកទី៣ នាប្រកួតសន្សំពិន្ទុលើកទី១ និងទាត់ដៃគូឲ្យក្រោកលែងរួចនាប្រកួតទី២ កាលពីសប្ដាហ៍មុន៕

​សរ រាជសីហ៍ និង​ពេជ្រ សីហា ដាក់​ទិស​ដៅ​ខ្ពស់​​​​ដណ្ដើម​ខ្សែក្រវាត់​​ PNNពេជ្រ សីហា (ក្រហម)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា

ប្រភព៖ sabay

  • ​សរ រាជសីហ៍ និង​ពេជ្រ សីហា ដាក់​ទិស​ដៅ​ខ្ពស់​​​​ដណ្ដើម​ខ្សែក្រវាត់​​ PNN已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/31  Category:ជីវិតនិងសង្គម
Tags: