ប្រពៃណី​ចម្លែក ជួល​បុរស​ឱ្យ​រួមភេទ​ជាមួយ​ក្មេងស្រី​

6 Videos


ជារឿងរ៉ាវដ៏គួរឱ្យប្លែកចិត្តពីប្រទេសម៉ាឡាវី ដែលបុរសមានមេរោគអេដស៍ម្នាក់ អាយុ ៤០ ឆ្នាំ ត្រូវបានអ្នកភូមិជួលទៅឱ្យរួមភេទជាមួយក្មេងស្រីជំទង់ តាមជំនឿរបស់អ្នកភូមិថា ត្រូវឱ្យលាងសម្អាតរាងកាយកូនស្រី ក្រោយមានឈាមរដូវជាលើកដំបូង បើមិនដូច្នោះទេ នឹងមានជំងឺពេញម៉ាភូមិ ។

ប្រពៃណី​ចម្លែក ជួល​បុរស​ឱ្យ​រួមភេទ​ជាមួយ​ក្មេងស្រី​

P9

ប្រពៃណី​ចម្លែក ជួល​បុរស​ឱ្យ​រួមភេទ​ជាមួយ​ក្មេងស្រី​

ទីភ្នាក់ងារព័ត៌មាន BBC បាយរាយការណ៍ដូច្នេះ ពីតំបន់ដាច់ស្រយាលអិនសាន់ចេ (Nsanje) ភាគខាងត្បូងបំផុត នៃប្រទេសម៉ាឡាវី ដែលតំបន់នេះមានបុរសប្រកបអាជីពហៅថា «ហៃយីណា» ទទួលស៊ីឈ្នួលរួមភេទជាមួយក្មេងស្រីជំទង់ មានអាយុប្រមាណពី 12-13 ឆ្នាំ ។ អាជីពនេះបានកកើតពីជំនឿរបស់អ្នកស្រុក ដែលត្រូវបញ្ជូនកូនស្រីឱ្យទៅរួមភេទសម្ព័ន្ធជាមួយអ្នក ហៃយីណា ដើម្បីជាការលាងសម្អាតរាងកាយ ក្រោយពីមានឈាមរដូវលើកដំបូងក្នុងរយៈពេល ៣ ថ្ងៃ ប្រសិនមិនធ្វើតាមទេ នឹងកើតរឿងមិនល្អដល់គ្រួសារ ឬ នឹងមានរោគភ័យដល់ស្លាប់ពេញតែភូមិតែម្តង ។

បុរសម្នាក់ដែល BCC សម្ភាសមានឈ្មោះថា អេរិក អានីវ៉ា (Eric Aniva) អាយុ ៤០ ឆ្នាំ មានផ្ទុកមេរោគហ៊ីវ តែមិនដែលប្រាប់នរណាម្បាក់ឡើយ គាត់ជាបុរសម្នាក់ក្នុងចំណោម ១០ ហៃយីណា របស់អ្នកភូមិ ធ្លាប់រួមភេទជាមួយក្មេងស្រីជំទង់ ១០៤ នាក់ ឬ អាចនឹងច្រើនជាងនេះ ដោយបានទទួលប្រាក់ឈ្នួលក្នុងមួយលើកពី 45 – 75 ដុល្លារ ។

ទោះជាប្រពៃណីជំនឿមានតៗគ្នាពីយូរលង់មកហើយក្តី ប៉ុន្តែលោក ថេរេសា កាឈីនដាម៉ូតូ (Theresa Kachindamoto) ប្រធាននារីប្រចាំភូមិ កំពុងមានយុទ្ធនាការឱ្យអ្នកភូមិបញ្ឈប់ទំនៀមទម្លាប់នេះ ដោយយល់ឃើញថា ការរួមភេទរបស់ក្មេងស្រី ធ្វើឡើងមិនមានការស្ម័គ្រចិត្ត រួមដល់ការរាលដាលនូវជំងឺទៀតផង ។

គិតទៅប្រពៃណីនេះ វាបានចំណេញដល់បុរសៗដែលស៊ីឈ្នួលរួមភេទក្មេង«ហ្ស៊ីនៗ» ណាស់ បានប្រាក់ហើយ បាន «ឃុយ» ក្មេងទៀត ប៉ុន្តែយើង និង សង្គមអនឡាញលើពិភពលោក មិនអបអរជាមួយទេ គឺរឿងនេះវាជាសោកនាដកម្មផ្លូវចិត្តមួយរបស់បណ្តាគ្រួសារដែលមានកូនស្រី ។

ទីបំផុត កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៦ BBC បានរាយការណ៍ថា ប៉ូលិសបានចូលទៅចាប់ក្រុម អានីវ៉ា តាមបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រធានាធិបតីម៉ាឡាវី ពីទ័រ មូថារិកា (Peter Mutharika) ហើយ ៕
សូរ្យរិទ្ធ (កាពូក) រូបភាពពី ha.rfi, เฟซบุ๊ก Arthur Peter Mutharika