តម្លៃ និង​ការ​ជួល​បរិវេណ​សម្រាប់​ឧស្សាហកម្ម​បន្ត​ធ្លាក់​ចុះ​ក្នុង​ត្រីមាស​ទី​2

ប្រទេស​សិង្ហ​បុរី ៖ តម្លៃ និង​ការ​ជួល​បរិវេណ​សម្រាប់​ឧស្សាហកម្ម​បាន​បន្ត​ធ្លាក់​ចុះ​នៅ​ក្នុង​ត្រីមាស​ទី​២​ឆ្នាំ​នេះ ហើយ​និន្នាការ​នេះ​ទំនងជា​នឹង​បន្ត​កាត់​បន្ថយ​ការ​ចំណាយ​លើ​អាជីវកម្ម​សម្រាប់​ឧស្សាហកម្ម ។ នេះ​បើ​តាម​ស្ថាប័ន JTC បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៨ កក្កដា កន្លង​មក ។

បើ​ធៀប​នឹង​ត្រីមាស​ទី​១ តម្លៃ និង​ការ​ជួល​នៃ​ទំហំ​បរិវេណ​ឧស្សាហកម្ម​សរុប​បាន​ធ្លាក់​ចុះ​២,៣% និង​១,៧% រួម​ជាមួយនឹង​ការ​ធ្លាក់​ចុះ​ចំនួន​០,៧%​សម្រាប់​អត្រា​ស្នាក់​នៅ ដែល​នៅ​សល់​ត្រឹម​៨៩,៤%  ។

នៅ​លើ​មូលដ្ឋាន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ តម្លៃ​និង​ការ​ជួល​បាន​ធ្លាក់​ចុះ​ប្រហែល​៦%​ជា​រួម ជាមួយនឹង​ចំនួន​១,៦%​នៅ​ក្នុង​ការ​ថយ​ចុះ​អត្រា​ស្នាក់​នៅ ។

សម្រាប់​រយៈពេល​៦​ខែ​ទៀត ប្រហែល​១,៦​លាន​ម៉ែត្រការ៉េ​នៃ​ទំហំ​បរិវេណ​ឧស្សាហកម្ម ដែល​រួម​ទាំង​ទំហំ​នៃ​រោងចក្រ​ដែល​មាន​អ្នក​ប្រើ​ច្រើន​ចំនួន​៣២​ម៉ឺន​ម៉ែត្រការ៉េ ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា នឹង​ចាប់ផ្តើម​ដំណើរការ ។

នៅ​ឆ្នាំ​២០១៧ នឹង​មានការ​បន្ថែម​២,០​លាន​ម៉ែត្រការ៉េ​លើ​ទំហំ​បរិវេណ​ឧស្សាហកម្ម ដែល​រួម​ទាំង​៤៩​ម៉ឺន​ម៉ែត្រការ៉េ​នៃ​ទំហំ​រោងចក្រ​ដែល​មាន​អ្នក​ប្រើ​ច្រើន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​បញ្ចប់​ការ​សាងសង់ ។ ការ​បន្ថែម​នេះ​ខ្ពស់​ជាង​ការ​ផ្គត់ផ្គង់ និង​តម្រូវការ​ជា​មធ្យម​ប្រចាំឆ្នាំ ដែល​មាន​ទំហំ​ប្រហែល​១,៨​លាន​ម៉ែត្រការ៉េ និង​១,២​លាន​ម៉ែត្រការ៉េ​នៅ​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លង​មក ។

ស្ថាប័ន JTC បានឱ្យ​ដឹង​ថា វា​ទំនងជា​នឹង​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​អត្រា​ស្នាក់​នៅ  តម្លៃ និង​ការ​ជួល ។ សម្រាប់​ក្រុមហ៊ុន​ដែល​កំពុង​សម្លឹង​មើល​ក្នុង​ការ​ក្លាយជា​ម្ចាស់​ទំហំ​កន្លែង​ផលិតកម្ម តំបន់​អា​ផាត​មិន មាន​ម្ចាស់​ច្រើន​នាក់​ដែល​កំពុង​អភិវឌ្ឍន៍​មិន​ទាន់​រួចរាល់​នៅ​មាន​ប្រហែល​១.៧០០​យូ​នី​ត ដែល​មាន​ចំនួន​សរុប​៤៣​ម៉ឺន​ម៉ែត្រការ៉េ​សម្រាប់​លក់​នៅ​ចុងខែ​មិថុនា ៕