Rainie Yang ជិត​រៀបការ​ហើយ​ឬ ?

6 Videos


តារាសម្តែងល្បីឈ្មោះ Ranie Yang និង មិត្តប្រុស Li Ronghao បានទាក់ទងគ្នារយៈពេលជាង ១ ឆ្នាំ ហើយទំនាក់ទំនងពួកគេនៅតែអាចរក្សាបានយ៉ាងល្អ ។ យោងតាមសារព័ត៌មាន គេបានដឹងថា លោក Li បានចូលរួមក្នុងកម្មវិធីមួយនៅទីក្រុងស៊ាងហៃ កាលពីពេលថ្មីៗនេះ ។ នៅពេលនោះ លោកបានស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែង តែនៅសុខៗគេស្រាប់តែឃើញលោកប្តូរសណ្ឋាគារ ។

Rainie Yang ជិត​រៀបការ​ហើយ​ឬ ?

P9

Rainie Yang ជិត​រៀបការ​ហើយ​ឬ ?

ក្រោយមក គេក៏បានរកឃើញមូលហេតុ ដែលលោកប្តូរសណ្ឋាគារភ្លាមៗនេះផងដែរ ដោយលោកបានទៅស្នាក់នៅសណ្ឋាគារដែល Rainie និង ឪពុកម្តាយ Rainie ស្នាក់នៅវិញ ហើយលោកថែមទាំងចំណាយពេលជាង ៣ ម៉ោងហូបអាហារជាមួយ ឪពុកម្តាយនាង Rainie ថែមទៀត ។ អាស្រ័យហេតុនេះ ទើបធ្វើអ្នកគាំទ្រជាច្រើនគិតថា ពួកគេប្រហែលជាជជែកគ្នាពីគម្រោងរៀបអាពាហ៍ពិពាហ៍នាពេលឆាប់ៗនេះហើយ ។

Rainie Yang ជិត​រៀបការ​ហើយ​ឬ ?

គួរបញ្ជាក់ដែរថា ស្នេហារវាងតារាសម្តែង Rainie និង មិត្តប្រុសត្រូវបានអ្នកគាំទ្រជាច្រើន សរសើរថាស្អិតរមួត និង ផ្អែមល្អែម ហើយប្រសិនបើមានពិធីមង្គលការរវាងអ្នកទាំងពីរមែននោះ អ្នកគាំទ្រប្រាកដជាសប្បាយរីករាយណាស់ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

Rainie Yang ជិត​រៀបការ​ហើយ​ឬ ?Rainie Yang ជិត​រៀបការ​ហើយ​ឬ ?Rainie Yang ជិត​រៀបការ​ហើយ​ឬ ?Rainie Yang ជិត​រៀបការ​ហើយ​ឬ ?Rainie Yang ជិត​រៀបការ​ហើយ​ឬ ?