មន្រ្តីនគរបាលដាក់ពាក្យបណ្ដឹងប្ដឹងមន្រ្តីយោធាក្រោយពីណាត់ជួបវ៉ៃគ្នា

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបន្ទាយដីដាក់ពាក្យបណ្ដឹង ប្តឹងមន្រ្តីយោធាពាក់ស័ក្តិ៣ (គស៊ើបការ) នៃកងពលតូចអន្តរាគមន៍លេខ១៤ម្នាក់ ក្រោយពីទំនាស់ពាក្យសម្ដឹគ្នាតាមវិទ្យុទាក់ទងឡើងបែកផ្សែង ហើយបានណាត់ជួបគ្នានៅលើផ្លូវសាធារណៈដើម្បីចង់ដឹងរៀងៗខ្លួនថា នរណាខ្លាំង អ្នកណាខ្សោយ គ្រានោះក៏បានផ្ទុះសង្រ្គាមហិង្សាមួយប្រាវ បណ្ដាលឲ្យយោធារងរបួសផងដែរ រួចសមត្ថកិច្ចនគរបាលកបានយករថយន្តយោធាទៅរក្សាទុក នៅអធិកាដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីដោះស្រាយគ្នាក្រោយត្រជាក់ចិត្តរៀងៗខ្លួន ។
មន្រ្តីនគរបាលដាក់ពាក្យបណ្ដឹងប្ដឹងមន្រ្តីយោធាក្រោយពីណាត់ជួបវ៉ៃគ្នា
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងដល់សំណាក់ប្រជាពលរដ្ឋនៅវេលាម៉ោងប្រមាណជាង១០យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវបំបែក ជាបួនជាប់ព្រំប្រទល់រវាងភូមិស្ពានថ្ម និងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ ។

លោក កែវ សុផាត រស់នៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ ជាមន្រ្តីយោធាពាក់ស័កិ្រ៣ (គស៊ើបការ) នៃកងពលតូចអន្តរាគមន៍លេខ១៤ បានឲ្យដឹងតាមទូរស័ព្ទថា មុនដំបូង លោកនិយាយវិទ្យុទាក់ទង ដែលរហស្សនាមលោក ឈ្មោះ ៣៣L ទំនាក់ទំនងទៅមេភូមិរបស់គាត់ លោក ម៉ុង វេ ប្រនាម ៣៣O សួររកប្រពន្ធគាត់ ខណៈមានទំនាស់បន្តិចបន្តួចនៅក្នុងគ្រួសារ? តែលោកមេភូមិឆ្លើយតបមកវិញថា មិនឃើញទេ ហើយសួរត្រឡប់មកវិញថា មុិចឈ្លោះគ្នាទៀតហើយហី?

គ្រានោះ លោក(ផាត)បានឆ្លើយតបលោកមេភូមិ(៣៣០)ថា ខ្ញុំស្មុគស្មាញក្នុងជីវិតណាស់ ខ្ញុំចង់តែបោកក្បាលនឹងជញ្ជាំង ឬបាញ់ក្បាលខ្លួនឯងឲ្យស្លាប់ គ្រានោះ លោកនាយនរគបាលប៉ុស្តិ៍រដ្ឋបាលបន្ទាយដី ឆ្លើយតបថា អាណាគេ! ក៏ខ្លាំងម្ល៉េះ បាញ់បោះស្អុយ (៣៣L)តបទៅវិញថា ខ្ញុំបាញនឹងគ្រាប់ជំពាមហ្នឹង ។ នរគបាលបន្តថា អើគ្រាប់ជំពាម ក៏មានទោសដែរ ។ (៣៣L) លោក កែវ សុផាត ក៏សួរទៅវិញថា លោករហស្សនាមអ្វីដែរ? ខ្ញុំនិយាយនៅក្នុងគ្រួសារខ្ញុំទេ ។ លោកនគរបាលតបទៀតថា អើបើឯងខ្លាំងមកជួបអញ នៅបន្ទាយអាត្រូវគ្រាប់ ។ គ្រានោះក៏ទំនាស់គ្នាឡើងបែកផ្សែងតាមវិទ្យុទាក់ទង(អាយកូម)តែម្តង រហូតដល់ណាត់គ្នានៅចំណុចកើតហេតុខាងលើ ខណៈនោះលោក កែវ សុផាត បានបើករថយន្តមួយគ្រឿង ម៉ាក ឡិចសីុស330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ AJ-0796 ទៅជួបនរគបាលដើម្បីចង់ដឹង ។

លោកបន្តថា ពេលគាត់បើករថយន្តមកដល់ ឃើញនរគបាលមួយក្រុមមានគ្នាប្រមាណ១២នាក់ ហើយឃើញលោក សែត វណលី អង្គុយនៅលើម៉ូតូបាននិយាយទៅកាន់គាត់ ថា(ផាត)ទេហី គ្រានោះ គាត់បានបើកទ្វារថយន្តចុះដោយពុំបានកាច់សោរពន្លត់ម៉ាស៊ីនទេ ស្រាប់តែកូនចៅលោកនគរបាលមកក្របួចកអាវគាត់ ពេលនោះ លោកនាយប៉ុស្តិ៍បានទាត់គាត់១ជើង និងកូនចៅដាល់គាត់បន្ថែមទៀត គ្រានោះ គាត់(ផាត) បានស្រែកប្រាប់អ្នកភូមិថា ជួយផងៗ នគរបាលព្រួតគ្នាវាយខ្ញុំ ហើយ បានដកហូតកូនសោរថយន្តរបស់គាត់យកទៅអធិការដ្ឋាននគរបាលក្រុង ដោយគ្នានកំណត់ហេតុអ្វីនោះឡើយ ។
មន្រ្តីនគរបាលដាក់ពាក្យបណ្ដឹងប្ដឹងមន្រ្តីយោធាក្រោយពីណាត់ជួបវ៉ៃគ្នា

ក្នុងនោះក៏បានបាត់ទូរស័ព្ទដៃ១គ្រឿងតំលៃជាង៤០០ដុល្លារទៀតផង មិនត្រឹមតែប៉ុណ្ណឹងទេ ថែមទាំងដាក់ពាក្យបណ្ដឹងប្ដឹងគាត់ថែមទៀតថា គាត់ជាអ្នកវាយនគរបាលទៅវិញ នៅក្នុងរឿងរ៉ាវខាងលើនេះដែរ មេអង្កភាព លោក កែវ សុផាត បានឲ្យដឹងតាមទូរស័ព្ទដែរថា លោកមិនសុខចិត្តទេ លើកលែងតែភាគីខាងនគរបាលមកសុំទោសកូនចៅរបស់ខ្លួន ឬមានសំណងអ្វីមួយ ព្រោះនាំគ្នាព្រួតវាយហើយដាក់ពាក្យប្ដឹចោទថែមទៀត ។

ដោយឡែកលោក សែត វណលី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបន្ទាយដីបានឲ្យដឹងតាមទូរស័ព្ទយ៉ាងខ្លីថាបញ្ហាខាងលើនេះ បានសម្របសម្រួលគ្នាហើយ ហើយក៏គាត់មិនបានវាយលោក កែវ សុផាត នោះដែរ គឺលោក កែវ សុផាត ទេ ជាអ្នកវាយខ្ញុំដោយគ្រាន់តែរងការពារខ្លួនប៉ុណ្ណោះ ។

លោក ម៉ុង វេ មេភូមិដូងជ្រុំ សង្កាត់ព្រៃញីបានឲ្យដឹងដែរថា រឿងរាវខាងលើនេះ ពិតជាផ្ដើមចេញអំពីការទំនាស់ពាក្យសម្ដីគ្នាតាមវិទ្យុទាក់ទង(អាយកូម)ពិតមែន ប៉ុន្តែត្រង់បន្តការទំនាស់ឈានដល់ការហិង្សានោះ លោកពុំបានដឹងច្បាស់លាស់នោះទេ ខណៈចំណុចកើតហេតុមិនមែនជាដែនសមត្ថកិច្ចរបស់លោក ។

ក្នុងករណីជម្លោះទាស់ទែងរឿងរ៉ាវដ៏បែកផ្សែងខាងលើនេះដែរ លោក សែម វណ្ណា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃញីជាម្ចាស់អាជ្ញាធរ(កន្លែងកើតហេតុ) បានឲ្យដឹងទៀតថា បញ្ហាខាងលើនេះ ពិតជាផ្ដើមចេញពីនិយាយតាម(អាយកូម)មែនហើយខណៈលោកបានអង្គុយស្តាប់ ហើយរហូតដល់ការណាត់ជួបគ្នា តែលោកមិនបរិយាយវែងឆ្ងាយទេ ប៉ុន្តែខណៈនោះ លោកបានដឹកនាំកម្លាំងមកឃ្លាំមើលដែរ តែរៀងយឺតពេលបន្តិច ព្រោះលោកមកដល់ មិនបានឃើញការប្រតាយប្រតប់គ្នានោះឡើយ ឃើញតែជម្លោះ ដោយពាក្យសម្ដីគ្នា ហើយលោកសុំឲ្យទៅសម្របសម្រួលគ្នានៅអធិការដ្ឋាននគរបាល ក្រុងពោធិ៍សាត់ កុំឲ្យខ្មាស់គេ ប៉ុន្តែលោក កែវ សុផាត មិនព្រមទៅ រួចក៏ឡើងរថយន្តមិត្តភក្តិចេញទៅបាត់ គ្រានោះ លោកបានរាយការណ៍មកអង្កភាពដើម្បីសុំគោលការណ៍យករថយន្តទៅរក្សាទុកសិនចាំស្អែកចាំដោះស្រាយគ្នា ខណៈដែលលោក កែវ សុផាតចេញទៅបាត់ហើយនោះ ។

គួររំលឹកថា មកដល់រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ មិនទាន់សម្របសម្រួលគ្នាបាននៅឡើយទេ ដោយខាងនគរបាលចង់សម្រួល, ដោយឡេកខាងយោធាមិនចង់សម្រួល ដូច្នេះយើងមានតែរង់ចាំមើលបន្តទៅមុខទៀត ៕ ប៉ឹម ពិន

ប្រភព៖ Nokorwatnews

  • មន្រ្តីនគរបាលដាក់ពាក្យបណ្ដឹងប្ដឹងមន្រ្តីយោធាក្រោយពីណាត់ជួបវ៉ៃគ្នា已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/31  Category:ជីវិតនិងសង្គម
Tags: