សាច់ញាតិអ្នកដំណើរលើយន្តហោះ MH370ធ្វើបាតុកម្មទាមទារឲ្យបន្តរុករកយន្តហោះ

ការស្វែងរកយន្តហោះ MH370 ត្រូវ បានប្រកាសថា បញ្ចប់ការរុករកធ្វើឲ្យសាច់ញាតិអ្នកដំណើរបង្ហាញពីការមិនសប្បាយ ចិត្ត ដោយសារតែមិនដឹងថា សាច់ញាតិ របស់ខ្លួនស្លាប់ឬរស់។
សាច់ញាតិអ្នកដំណើរលើយន្តហោះ MH370ធ្វើបាតុកម្មទាមទារឲ្យបន្តរុករកយន្តហោះ
កាលពីថ្ងៃទី២៩ ខែកក្កដា សាច់ញាតិអ្នកដំណើរជាង២០នាក់បានប្រមូលផ្តុំគ្នានៅមុខក្រសួងការបរទេសចិននៅទីក្រុងប៉េកាំងទាមទារឲ្យបន្តរុករកយន្តហោះខាងលើទៀត។ យន្តហោះប៊ូអីុង៧៧៧ មាន លេខហោះហើរ MH370 ដឹកអ្នកដំណើរជិត ៣០០នាក់បានបាត់ខ្លួនកាលពីជាងពីរឆ្នាំមុន។

កាលពីសប្តាហ៍កន្លងមកក្រោយរយៈពេលជាងពីរឆ្នាំដែលខំរុករកប្រទេស អូស្ត្រាលី ចិន និងម៉ាឡេស៊ីបានប្រកាស បញ្ចប់សកម្មភាពរុករកយន្តហោះខាងលើ ក្រោយពេលការរុករកនៅបរិវេណចុងក្រោយ ត្រូវបញ្ចប់នៅខែធ្នូខាងមុខ។

មូលហេតុដែលប្រទេសទាំង៣ប្រកាសផ្អាករុករកដោយសារតែអាកាសធាតុអាក្រក់ ហើយឧបករណ៍រុករកក៏ខូច ជាពិសេសការ ចំណាយប្រាក់ក៏កាន់តែច្រើនផងដែរ។ ការ ធ្វើបាតុកម្មខាងលើគឺទាមទារឲ្យរដ្ឋមន្ត្រីការ បរទេសស្នើទៅរដ្ឋាភិបាលដើម្បីចំណាយពេលវេលា និងប្រាក់បន្ថែមទៀតសម្រាប់ការស្វែងរកយន្តហោះដែលបាត់ខ្លួននោះ បន្តទៀត៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • សាច់ញាតិអ្នកដំណើរលើយន្តហោះ MH370ធ្វើបាតុកម្មទាមទារឲ្យបន្តរុករកយន្តហោះ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/31  Category:ជីវិតនិងសង្គម
Tags: