យន្តហោះដឹកអ្នកដំណើររបស់អាមេរិកឆេះម៉ាស៊ីនបានចុះចតជាបន្ទាន់

យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន អាកាសចរណ៍ American Airlines ដែល ដឹកអ្នកដំណើរ១៤០នាក់បានចុះចតជាបន្ទាន់ ដោយសារតែឆេះម៉ាស៊ីននៅស្លាប។
យន្តហោះដឹកអ្នកដំណើររបស់អាមេរិកឆេះម៉ាស៊ីនបានចុះចតជាបន្ទាន់
ជើងហោះហើរ 438 របស់ក្រុមហ៊ុន American Airlines បានជួបហេតុការណ៍ខាងលើក្រោយពេលហោះហើរបានប៉ុន្មាននាទីពីទីក្រុង Dallas Ft. Worth ទៅកាន់ អាកាសយានដ្ឋានអន្តរជាតិ Seattel Tacoma។ ម៉ាស៊ីនយន្តហោះខាងលើបានចេញភ្លើងយ៉ាងសន្ធោសន្ធៅធ្វើឲ្យអាកាសយានិក ត្រូវតែបញ្ជាយន្តហោះចុះចតជាបន្ទាន់។

រូបភាពដែលអ្នកដំណើរថតបានបង្ហាញ ឲ្យឃើញថា អណ្តាតភ្លើងបាញ់ចេញពីម៉ាស៊ីនយ៉ាងសន្ធោសន្ធៅបង្កការភ័យខ្លាចយ៉ាង ខ្លាំង។ អាកាសយានិកក៏បានបញ្ជាយន្តហោះវិលត្រឡប់ទៅកាន់អាកាសយានដ្ឋាន វិញចុះដើម្បីចតជាបន្ទាន់។ អ្នកដំណើរទាំង ១៣០នាក់ព្រមទាំងក្រុមពហុនិកាបានចាក ចេញពីយន្តហោះដោយសុវត្ថិភាពក្រោយពេលចុះចត។

លោក Ross Feinstein អ្នកនាំពាក្យ ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានបញ្ជាក់ថា នោះជាបញ្ហាបច្ចេក ទេស ហើយក្រុមអ្នកឯកទេសកំពុងតែបើកការស្រាវជ្រាវ៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • យន្តហោះដឹកអ្នកដំណើររបស់អាមេរិកឆេះម៉ាស៊ីនបានចុះចតជាបន្ទាន់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/31  Category:ជីវិតនិងសង្គម
Tags: