គុណប្រយោជន៍ទាំង៧យ៉ាងគ្រាន់តែទទួលទានទឹកក្តៅឩណ្ហៗនៅពេលព្រឹក

លោកអ្នកប្រហែលជាចូលចិត្ត​ ទទួលទានកាហ្វេឬតែ​ នៅពេលព្រឹកព្រលឹមហើយ មើលទៅ។​ អ្នកខ្លះក្រោកពីព្រលឹម ​ចូលចិត្តដាក់ទឹកត្រជាក់មួយកែវអីចឹងទៅ ​ដើម្បីបំពេញការងារ ។​ រឿងរាវទាំងអស់នេះ​ អាចមកពីទម្លាប់​ ជាប្រចាំរបស់លោកអ្នក​ ទោះបីជាយ៉ាងណាក៏ដោយ ​វាអាចមានតម្លៃនៅ​ក្នុងការពិចារណា​​ របៀបនៅក្នុងការចាប់ផ្តើម​ នាពេលព្រឹករបស់អ្នក​ ​ដោយសារការស្រាវជ្រាវ បង្ហាញថា​ ការទទួលទានទឹកក្តៅឱនៗ​​ នៅពេលដែលមិនទាន់ញុំាអីពេលព្រឹកព្រលឹម​ វាអាចផ្តល់គុណប្រយោជន៍ច្រើន ​ចំពោះសុខភាព ខាងក្រោមជាគុណប្រយោជន៍ ​ទាំងប្រាំពីរយ៉ាង​ នៃទឹកក្តៅឩណ្ហៗ៖​​១.​ ការពារភាពចាស់មុនអាយុ៖​ លើលោកនេះ​ គ្មាននរណាចង់ចាស់មុនអាយុនោះទេ ជាតិ ពុលជាច្រើន​ ដែលនៅក្នុងខ្លួនអ្នកនោះ ​វានឹងវិវត្តិទៅរកភាពចាស់មុនអាយុលឿន។ ​នៅពេលដែល ​រាងកាយ មានជាតិពុល​ វាក្លាយទៅជាជម្ងឺនិងភាពចាស់មុនអាយុ។ ទឹកក្តៅឩណ្ហៗ ​អាចជួយអ្នក​ នៅ​ក្នុងការសម្អាត ​ជាតិពុលនៅក្នុងខ្លួ។ ​ម្យ៉ាងវិញទៀត​ វាអាចជួយជួសជុល​ នូវកោសិកាស្បែកទៀត។​២. ​អាចសម្រាលនូវភាពឈឺចាប់​៖​  ស្ត្រីជាប្រភេទមនុស្សដែលងាយ​ នៅក្នុងការទទួលរងនូវ ​ជម្ងឺច្រើន ក្នុងនោះ​ វដ្តរដូវរបស់ស្ត្រី​ ដែលមកជាប្រចាំខែ​ រមែងធ្វើឱ្យស្ត្រីមួយចំនូនឈឺចាប់​  អ្នកខ្លះរហូតទ្រាំមិនបាននូវការឈឺចាប់នេះទៅទៀត ​ទឹកក្តៅឩណ្ហៗ ​ជួយទៅដល់ការសម្រាកនៃសាច់ដុំ ​ក្រពះ ​និងជួយ កាត់បន្ថយការឈឺចាប់​ នៅពេលមានរដូងផងដែរ។ ​លើសពីនេះទៅទៀត​ ទឹកក្តៅឩណ្ហៗ ជាឱសថ​ ដែលមានប្រសិទ្ធិភាពបំផុត​ សម្រាប់គ្រប់បញ្ហាដែលកើតឡើង ពីការឈឺចាប់​ ដែលទឹកក្តៅវាធ្វើឱ្យ ​ប្រសើរឡើង​ នៃដំណើរឈាមរត់ ​និងជួយសម្រាកសាច់ដុំរាងកាយផងដែរ។​៣. វាជួយបញ្ចុះទម្ងន់៖ លោកអ្នកកំពុងតែចង់ឱ្យទម្ងន់ស្រកមែនទេ ពេលខ្លះទៅលោកអ្នក មើលរំលងវា ទឹកក្តៅឩណ្ហៗ ពេលព្រឹកមួយកែវជាប្រចាំមានគុណប្រយោជន៍ណាស់។ វាពិតជាត្រឹមត្រូវ ដោយសារតែទឹកក្តៅឩណ្ហៗ វាអាចបង្កើននូវកម្តៅក្នុងរាងកាយរបស់យើង វាអាច បង្កើននូវការរំលាយអាហារ ​ក្នុងរាងកាយ ប្រសិនបើអ្នកព្យាយាមចាប់ពីថ្ងៃនេះទៅ ​ផឹកទឹក ក្តៅឩណ្ហៗ ពេលព្រឹក នៅពេល ដែលមិនទាន់ញុំាអីនោះ ​វានឹងអាចរំលាយនូវជាតិខ្លាញ់ ក្នុងរាងកាយ របស់អ្នក ជាក់ជាមិនខាន។​៤. ​វាអាចប្រសើរឡើងនូវការរំលាយអាហារ៖ ​ប្រសិនណា អ្នកផឹកទឹកក្តៅឩណ្ហៗ ​នៅក្នុងពេលព្រឹក វានឹងអាចជម្រុញប្រព័ន្ធរំលាយអាហារ របស់អ្នក និងជួយដល់រាងកាយរបស់អ្នកឱ្យ​ រំលាយអាហារ បានល្អ។ សូមជម្រាប់ថា ទឹកត្រជាក់នៅពេល ​ដែលអ្នកផឹកវា ​បន្ទាប់ពី ទទួលទានបាយ រួច ​វាផ្តល់​នូវគុណ​វិបត្តិចំពោះ ​សុខភាពរបស់អ្នកច្រើនណាស់​ វារឹងរឹតតែបង្កើតជាតិខ្លាញ់ថែម មួយកម្រិតទៀត​ ដែលធ្វើឱ្យអ្នកកាន់តែវិវត្តិទៅជម្ងឺបៀតបៀន​ ជំនួសមកវិញគ្រាន់តែផឹកទឹកក្តៅឩណ្ហៗ​ ជាការប្រសើរជួយរំលាយជាតិខ្លាញ់ ​នៅក្នុងម្ហូបអាហារ។​៥. ​ជួយដល់ចលនាឈាមរត់៖ ​សារធាតុខ្លាញ់ នៅក្នុងសរសៃ​ ប្រសាទ នៃរាងកាយ​ ត្រូវរំលាយ ចេញ ដរាបណា​ អ្នកទម្លាប់នៅក្នុងការ ​ផឹកទឹកក្តៅឩណ្ហៗនោះ។ ​ដំណើរការនេះ ​អាចជួយលាង សម្អាត ​ជាតិពុល មាននៅក្នុងរាងកាយ។​ ទឹកក្តៅឩណ្ហៗផងដែរ វាអាចជួយសម្រាលទៅដល់សាច់ដុំ មួយ​វិញ​ ទៀតវាអាចជួយនាំចេញ ​នូវឈាម ដែលរត់មិនល្អ និងជួយទៅដល់ចលនាលំហូរឈាម ​កាន់តែប្រសើរ ផងដែរ។ ​៦.​ ជួយទៅដល់បញ្ហាទល់លាមក៖ ​បទពិសោធន៍ ជាច្រើន​ ដែលមិនមាននូវផាសុខភាព ​ដែលទាំងអស់នេះ ​វាជះឥទ្ធិពលទៅដល់ការទល់លាមក។ ជាទូទៅបញ្ហក្រពះនេះ ​កើតឡើង ​នៅពេល ដែលមានចលនាតិចតួចនៃពោះវៀន ​នៅក្នុងរាងកាយយើង។ ​ជាញឹកញយហេតុផលនេះ​ កើតឡើង ​ដោយសារតែយើងខ្វះ ​ជាតិទឹកនៅក្នុងរាងកាយ។​ ប្រសិបបើអ្នកចាប់ផ្តើមពេលព្រឹ​ក របស់អ្នក ជាមួយ នឹងទឹកក្តៅឩណ្ហៗ ​មុនពេលដែលអ្នកទទួលទាន​ អ្វីមួយចូលទៅក្នុងរាងកាយនោះ វានឹងជួយទៅដល់ ​ការបត់បែននៃពោះវៀន និងក៏អាចកាត់បន្ថយនូវបញ្ហាទល់លាមក បានយ៉ាងមាន​ប្រសិទ្ធិភាពផងដែរ។​៧.  ​ជួយឱ្យគេងលក់៖ ​នៅពេល ដែលអ្នក ផឹកទឹកក្តៅឩណ្ហៗ ​អំឡុងពេលអាហារ ​ជាពិសេស អាហារពេលល្ងាចមុននៃការចូលគេងនោះ វានឹងជួយដល់រាងកាយរបស់អ្នក ​ឱ្យសម្រាក និងសរសៃ ប្រសាទ មានអារម្មណ៍ថា​ ស្រស់ស្រាយផងដែរ។ ​វានឹងជួយបញ្ឈប់ការស្រេកឃ្លានកណ្តាលអាធ្រាត​ ហើយក៏មានអារម្មណ៍ថាពេលព្រឹកឡើង ​អ្នកមើលផ្ទៃមុខខ្លួនឯងកាន់តែក្មេងជាងវ័យ និងបំបាត់បញ្ហា​ មុននៅលើផ្ទៃមុខផងដែរ ​ព្យាយាមទាំងអស់គ្នា​ ដើម្បីទទួលបាននូវសុខភាពល្អ ជៀសផុតនូវរោគាផ្សេងៗ ដែលចង់បៀតបៀតរាងកាយយើង៕​

គុណប្រយោជន៍ទាំង៧យ៉ាងគ្រាន់តែទទួលទានទឹកក្តៅឩណ្ហៗនៅពេលព្រឹកអត្ថបទដោយ៖ កញ្ញា
ប្រភព៖ http://www.lifehack.org