ឈ្មួញជួញឈើដុះស្លែ ដេញបំបុកឡានអ្នកកាសែត នៅខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍បានអោយដឹងថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិទូលកណ្តាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឈ្មួញជួញឈើដុះស្លែនៅស្រុកអន្លង់វែង បានធ្វើសកម្មភាព បើករថយន្ត ប្រដេញបុករថយន្តអ្នកការសែត ខណៈផ្តិតយករូបភាពគំនរឈើ គ្រញូង ជាច្រើនតោនក្បែរព្រំដែនកម្ពុជាថៃ។

ប្រភពពីសមត្ថកិច្ចស្រុកអន្លង់វែងអោយដឹងថានៅព្រឹកថ្ងៃកើតហេតុអ្នកកាសែត ចំនួន២នាក់គឺ ឈ្មោះ ប៉ែន នួន ភេទប្រុស អាយុ៣៦ឆ្នាំ ជាអ្នកយកព័ត៌មាន អោយ ទូរទស្សន៍អប្សរា និងឈ្មោះ ខៀវ សុផានុរស្ស ភេទប្រុសអាយុ៣៣ឆ្នាំ ជាអ្នកយកព័ត៌មានអប្សរាANN ។បានធ្វើដំណើរ ដោយរថយន្តម៉ាក CRV .ពណ៍ សំបកឱឡឹក ទៅផ្តិតយករូបភាពនៅគំនរឈើគ្រញូងជាច្រើនតោនស្ថិតនៅ ភូមិ ពពេលឃុំផ្អាវស្រុកត្រពាំងដែលអ្នកស្រុកដឹងច្បាស់ថា ជាគនរឈើគ្រញូងរបស់ មេឈ្មួញរកស៊ីដុះស្លែ នៅស្រុកអន្លង់វែង មានឈ្មោះ យាយ ម៉ាយ ជាជនជាតិ វៀតណាម ដឹកជញ្ជូនពីព្រំដែនកម្ពុជា-ថៃ ចំណុចច្រកអូរស្វាយ។ លុះពេលធ្វើ ដំណើរ មកដល់កន្លែងកើតហេតុខាងលើ មានរថយន្តម៉ាក លុចស៊ីស RX300 ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2Q1218 ជិះគ្នាចំនួន៤នាក់បានធ្វើសកម្មភាព ប្រដេញបុកពីក្រោយរថយន្តអ្នកការសែតម៉ាកCRV.ពណ៍សំបកឱឡឹកពីក្រោយ មិនបានសម្រេចក៏ឡើងវ៉ាហើយគៀររថយន្តអ្នកការសែតទម្លាក់ផ្លូវខូចខាតអស់ មួយចំហៀង។ព្រមទាំងបានធ្វើសកម្មភាព វាយធាក់ និងបើកទ្វាររថយន្ត អ្នក ការសែតបំណងទាញយកអ្នកទាំងវាយបន្ថែមទៀតតែត្រូវបើកទ្វាមិនបាន។

ក្រោយកើតហេតុដោយមានអន្តរគមន៍ពីសមត្ថកិច្ចប៉ូលីសអធិការស្រុកអន្លង់វែង ទើបចាប់ជនបង្ករបញ្ជូនទៅ អធិការស្រុក ដើម្បីដោះស្រាយតាមច្បាប់ ដែលគេ មិនសង្ឃឹមថា ជនល្មើសត្រូវទទួលទោសទណ្ឌ័ព្រោះអំណាចដុល្លារពីឈ្មួញជួញ ឈើដុំស្លែ ជនបង្ករនឹងបានរួចខ្លួនពីសំណាច់ច្បាប់ ៕

ឈ្មួញជួញឈើដុះស្លែ ដេញបំបុកឡានអ្នកកាសែត នៅខេត្តឧត្តរមានជ័យ

ឈ្មួញជួញឈើដុះស្លែ ដេញបំបុកឡានអ្នកកាសែត នៅខេត្តឧត្តរមានជ័យ

ឈ្មួញជួញឈើដុះស្លែ ដេញបំបុកឡានអ្នកកាសែត នៅខេត្តឧត្តរមានជ័យ