សូមចូលរួមការពារសត្វផ្សោតទាំងអស់គ្នា! សត្វផ្សោតញី១ក្បាល​ ត្រូវគេប្រទះឃេីញងាប់អណ្តែតទឹក នៅច្រាំងទន្លេ

(ក្រចេះ)៖ សត្វផ្សោតញី រស់នៅទន្លេមេគង្គខេត្តក្រចេះ ត្រូវបានគេប្រទះឃេីញងាប់ជាថ្មី១ក្បាលទៀត នៅច្រាំងទន្លេ នាវេលាម៉ោងទៀបភ្លីថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០១៦ នៅចំណុចភូមិបុសលាវ ឃុំថ្មបុសលាវ ស្រុកចិត្របុរីខេត្តក្រចេះ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ។

ការប្រទះឃើញ សត្វផ្សោតងាប់អណ្តែតទឹក នៅខេត្តក្រចេះខាងលើនេះ គេនៅពុំទាន់មានការបញ្ជាក់ពីជំនាញរដ្ឋបាលជលផល ឬមន្រ្តីអភិរក្សសត្វផ្សោតទន្លេមេគង្គ ចំពោះមូលហេតុនោះឡើយ។ 

ប៉ុន្តែបើតាមការអះអាងរបស់ពលរដ្ឋ បានឃើញហេតុការណ៍សត្វផ្សោត១ក្បាលនេះ មានប្រវែងបជាង១ម៉ែត្រ និងមានទំងន់ជិត១០០គីឡូក្រាម ស្ថិតក្នុងវ័យបន្តពូជ ថែមទាំងមានកូនតូចមួយងាប់អណ្ដែត នៅជិតទៀតផង។

ប្រជាពលរដ្ឋបានសន្និដ្ឋានថា សត្វផ្សោត១ក្បាលនេះ បានងាប់រយៈពេលប្រហែលជិត២ថ្ងៃមកហើយ រួចបានហូរអណ្ដែតចុះមកក្រោម នៅទីតាំងដែលគេប្រទះឃើញខាងលើ ដែលករណីនេះគេសង្ស័យបណ្ដាលមកពីត្រូវដែកឆក់ ឫមានជម្ងឺទើបបណ្ដាលឲ្យងាប់។

ក្រោយពីពលរដ្ឋប្រទះឃេីញបង្កឲ្យមានការភ្ញាក់ផ្អើល ទើបគេឃើញវត្តមាន របស់មន្រ្តីអង្កការ WWF មកនាំទៅទីស្នាក់ការដើម្បីត្រួតពិនិត្យរកមូលហេតុ។

លោកឡោ គឹមសានមន្រ្តីអង្គការ WWF ខេត្តក្រចេះបានបញ្ជាក់ឲ្យដឹងថា សត្វផ្សោតងាប់នេះ នៅមិនទាន់ដឹងពីមូលហេតុនោះទេ ខណ:កម្លាំងរបស់លោក កំពុងយកទៅស្នាក់ការរអង្គការ WWF ដើម្បីធ្វើការពិសោធន៍។

ជាជំហ៊ានដំបូងនោះ លោកដាក់សង្ស័យថាផ្សោតមួយនេះ អាចងាប់ដោយសាររលូតកូន ព្រោះនៅជិតផ្សោតងាប់នេះ មានកូនផ្សោតមួយក្បាលងាប់នៅក្បែរហើយ កូនផ្សោតនោះនៅតូចណាស់ គឺមិនទាន់គ្រប់ខែនោះទេ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុនដោយមិនបាននាំមកធ្វើ កោសល្យវិច័យរកមូលហេតុ នៃការងាប់ដូចសព្វដងនោះទេ ក្រោយពីមើលឃើញថា ការ ងាប់របស់ត្រីផ្សោតមួយនេះ មិនបណ្តាលមកពីជំងឺ គឺងាប់ដោយសាររុំជាប់មង ។

ក្រុមមន្ត្រីឆ្មាំ មានភារកិច្ចអភិរក្សត្រីផ្សោត នៅខេត្តក្រចេះបានឱ្យដឹងថា ត្រីផ្សោតមេមួយក្បាលមានទម្ងន់ជាង៨០គីឡូក្រាម ត្រូវបានគេប្រទះឃើញអណ្តែតទឹកទន្លេមេគង្គ នៅចំណុចអន្លង់កោះផ្តៅ ក្នុងស្រុកសំបូរ ខេត្តក្រចេះ ក្បែរនិងអន្លង់អភិរក្សរបស់ឆ្មាំទន្លេ ។

ក្រោយពីមានការ ប្រទះឃើញងាប់អណ្តែតទឹករបស់ត្រីផ្សោត ដែលជាពពួកឋនិកសត្វទឹកសាបដ៏កម្រមួយក្បាលនេះ ក្រុមមន្ត្រីក៏បានសម្រេចស្រង់ខ្មោចត្រីនេះ មកលើគោក និងបានកប់ចោលនៅនិងលើកោះ កាលពីថ្ងៃទី១០ ឧសភា ។ ទោះជាយ៉ាងណា ការងាប់របស់ត្រីផ្សោតមួយនេះ គឺត្រូវក្រុមមន្ត្រីមិនបានយកសំណាក មកធ្វើកោសល្យវិច័យរកមូលហេតុនោះទេ ។ នៅពេលដែលគេឃើញថា មានមងបានរុំនៅជាប់ និងកន្ទុយផ្សោត ទើបសន្និដ្ឋានថា ការងាប់របស់ត្រីផ្សោតនេះ គឺបណ្តាលមកពីជាប់មង។

មានការកត់សម្គាល់ឃើញថា ក្នុងអំឡុងពេល២ខែជាប់ៗគ្នា នៅដើមឆ្នាំ២០១៦នេះ មានត្រីផ្សោតធំៗញី-ឈ្មោល២ក្បាលហើយ ដែលគេបានប្រទះឃើញងាប់អណ្តែតទឹកទន្លេនេះ ។ កាលពីថ្ងៃទី៥ មេសា កន្លងមក មានត្រីផ្សោតឈ្មោលធំមួយក្បាល ទម្ងន់ជាង២០០គីឡូក្រាម ត្រូវគេប្រទះឃើញងាប់អណ្តែតទឹក មកទើរនៅមាត់ច្រាំងទន្លេ ក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី ។ ហើយនេះជាការងាប់លើកទី២របស់សត្វត្រីផ្សោតញីមួយក្បាល ក្នុងសភាពហើមស្អុយរលួយនៅថ្ងៃទី១០ ឧសភា ។

នៅជុំវិញការងាប់របស់ត្រីផ្សោតដ៏កម្រ និងបានងាប់ជាបន្តបន្ទាប់គួរឱ្យយព្រួយបារម្ភនេះ ប្រធានឆ្មាំអភរិក្ស និងជានាយរងខណ្ឌរដ្ឋបាលជលផលខេត្ត លោកម៉ុក ពន្លក បានបញ្ជាក់ថា ការងាប់របស់ត្រីផ្សោតញីមួយក្បាលនេះ គឺបណ្តាលមកពីរុំជាប់មង។ លោកថា ត្រីផ្សោត មួយក្បាលនេះងាប់នៅក្បែរអន្លង់អភិរក្សកោះផ្តៅ ដែលជាអន្លង់មួយនៅប៉ែកខាងលើទន្លមេគង្គ ក្នុងស្រុកសំបូរ ដែលសំបូរទៅដោយត្រីមេពូជ និងផ្សោតរស់នៅ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សូមចូលរួមការពារសត្វផ្សោតទាំងអស់គ្នា! សត្វផ្សោតញី១ក្បាល​ ត្រូវគេប្រទះឃេីញងាប់អណ្តែតទឹក នៅច្រាំងទន្លេ

សូមចូលរួមការពារសត្វផ្សោតទាំងអស់គ្នា! សត្វផ្សោតញី១ក្បាល​ ត្រូវគេប្រទះឃេីញងាប់អណ្តែតទឹក នៅច្រាំងទន្លេ

សូមចូលរួមការពារសត្វផ្សោតទាំងអស់គ្នា! សត្វផ្សោតញី១ក្បាល​ ត្រូវគេប្រទះឃេីញងាប់អណ្តែតទឹក នៅច្រាំងទន្លេ

សូមចូលរួមការពារសត្វផ្សោតទាំងអស់គ្នា! សត្វផ្សោតញី១ក្បាល​ ត្រូវគេប្រទះឃេីញងាប់អណ្តែតទឹក នៅច្រាំងទន្លេ