AT Madrid ទើប​តែ​ទិញ​បាន​កម្លាំង​ប្រយុទ្ធ​ថ្មី​ដ៏មុ​ត​ស្រួច​មួយ​រូប​

ក្លឹប At Madrid ទើបតែត្រូវគេដឹងថាទិញបានខ្សែប្រយុទ្ធសញ្ជាតិបារាំងមួយរូបគឺកីឡាករ Kevin Gameiro ដែលជាកីឡាករដ៏លេចធ្លោមួយរូបរបស់ក្លឹប Sevilla ។

ដោយយោងតាមប្រភពពី Guardian បានឲ្យដឹងថាក្លឹប AT Madrid បានចំណាយប្រាក់ប្រមាណជា២៨លានផោនដើម្បីទិញ Kevin Gameiro ពីក្លឹប Sevilla ខណៈខ្សែប្រយុទ្ធរូបនោះគ្រោងនឹងចុះកុងត្រារយៈពេល៤ឆ្នាំជាមួយ AT Madrid ។

កីឡាករ Kevin Gameiro គឺជាខ្សែប្រយុទ្ធដ៏លេចធ្លោមួយរូបរបស់ក្លឹប Sevilla ដោយ៣ឆ្នាំកន្លងខ្សែប្រយុទ្ធរូបនេះរកបាន៦៨គ្រាប់ក្នុងការបង្ហាញខ្លូន១៤១ប្រកួត ហើយធ្លាប់រួមចំណែកជួយ Sevilla ឈ្នះពាន Europa League ៣ឆ្នាំជាប់គ្នាទៀតផង ។

  • AT Madrid ទើប​តែ​ទិញ​បាន​កម្លាំង​ប្រយុទ្ធ​ថ្មី​ដ៏មុ​ត​ស្រួច​មួយ​រូប​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/31  Category:កីឡា
Tags: