ណាតូ និងរុស្ស៊ីអាចបញ្ចៀសការប្រឈមមុខដាក់គ្នាបាន លុះត្រាតែលោក ដូណាល់ ត្រាំជាប់ឆ្នោត

សម្ពន្ធមិត្តយោធាណាតូពិបាកក្នុងការបញ្ចៀសប្រឈមមុខដាក់គ្នានៅពេលដែល គណបក្សប្រជាធិបតេយ្យជាប់ឆ្នោត ប៉ុន្តែប្រសិនបើគណបក្សសាធារណរដ្ឋជាប់ឆ្នោត វិញនោះគឺជារឿងដ៏ប្រសើរដោយសារតែលោក ត្រាំ មានភាពស្និទ្ធស្នាលនឹងរុស្ស៊ី។
ណាតូ និងរុស្ស៊ីអាចបញ្ចៀសការប្រឈមមុខដាក់គ្នាបាន លុះត្រាតែលោក ដូណាល់ ត្រាំជាប់ឆ្នោត
បើទោះបីបែបណាក្តីមេដឹកនាំរុស្ស៊ីលោក ពូទីន ពេលថ្មីៗនេះបានប្រកាសត្រៀមធ្វើសង្គ្រាមជាមួយអាមេរិកនិងណាតូ។ ស្ថានភាពខាងលើធ្វើឲ្យរុស្ស៊ីនិងប្រទេសលោកខាងលិចកាន់តែតានតឹងជាងមុនទ្វេដង។

ចាប់ពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៦ អាមេ រិកនិងណាតូបានប្រើគ្រប់វិធីសាស្រ្តក្នុងការឡោមព័ន្ធរុស្ស៊ី ហើយពេលនេះរុស្ស៊ីបានប្រកាសជាផ្លូវការថា អាមេរិកនិងណាតូពិតជាបានគំរាមកំហែងដល់សន្តិសុខជាតិ។

ជាមួយគ្នានេះប្រធានាធិបតី ពូទីន បាន បញ្ជាឲ្យកម្លាំងទាហាន ពិសេសកម្លាំងកាំជ្រួចមីស៊ីលបរមាណូត្រៀមលក្ខណៈទប់ ទល់ និងវាយប្រហារទៅលើសត្រូវដែលប៉ុន ប៉ងបំផ្លាញសន្តិសុខស្ថិរភាពរបស់រុស្ស៊ី។

ការប្រកាសខាងលើរបស់លោក ពូទីន ក្រោយពេលដែលអាមេរិកបានត្រៀម លក្ខណៈធ្វើសង្គ្រាមបរមាណូដោយបញ្ជាឲ្យកម្លាំងទាហានអាកាសគ្រប់គ្រងគ្រាប់ បែកបរមាណូយុទ្ធសាស្ត្រចាប់ផ្តើមធ្វើ សមយុទ្ធជាទ្រង់ទ្រាយធំក្នុងរដ្ឋ អាឡា បាម៉ា។

គោលដៅនៅក្នុងការធ្វើសមយុទ្ធរបស់អាមេរិកគឺស្តីពីសង្គ្រាមបរមាណូដោយសាក ល្បងយន្តហោះទម្លាក់គ្រាប់បែកបរមាណូ។ យន្តហោះទម្លាក់គ្រាប់ B 52 របស់អាមេរិកក៏បានចូលរួមនៅក្នុងការធ្វើសមយុទ្ធនោះដែរ។ គ្រាប់មីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូក៏បានចូលរួមដែរ។

មេទ័ពអាមេរិកបញ្ជាក់ថា ការធ្វើសម យុទ្ធនេះក្នុងគោលដៅទប់ទល់ពេលមានសង្គ្រាមបរមាណូកើតឡើង។ សមយុទ្ធនេះក៏មានអាវុធទំនើបៗជាច្រើនដែលអាមេរិកបានប្រើប្រាស់ដើម្បីទប់ស្កាត់ពេលសត្រូវវាយប្រហារដោយមីស៊ីលបរមាណូចូលក្នុងទឹកដីអាមេរិក។
ណាតូ និងរុស្ស៊ីអាចបញ្ចៀសការប្រឈមមុខដាក់គ្នាបាន លុះត្រាតែលោក ដូណាល់ ត្រាំជាប់ឆ្នោត
ក្រុមអ្នកវិភាគបញ្ជាក់ថា អ្វីដែលអាមេ រិកបានធ្វើនាពេលនេះគឺសំដៅទៅលើ ប្រទេសរុស្ស៊ីតែប៉ុណ្ណោះដោយមានតែរុស្ស៊ីទេទើបអាចគំរាមអាមេរិកបាន។

សង្គ្រាមបរមាណូអាចនឹងកើតឡើងក្នុង ពេលដែលរុស្ស៊ីទាល់ច្រកដោយសារតែអាមេរិកនោះ។ នៅពេលនេះអាមេរិកបាន បញ្ចេញអាវុធមួយទៀតដែលធ្វើឲ្យរុស្ស៊ី ត្រូវដួលរលំមិនចាំបាច់វាយប្រហារនោះគឺអាមេរិកបានលក់ប្រេងទៅក្រៅប្រទេស ដែលធ្វើឲ្យតម្លៃប្រេងកាន់តែធ្លាក់ចុះ ពល រដ្ឋរុស្ស៊ីមិនអាចរស់បានតទៅទៀត។ ទាំង នោះហើយអាចឲ្យរុស្ស៊ីធ្វើសង្គ្រាមបរមាណូជាមួយអាមេរិក ទើបអាមេរិកសម្រេច ត្រៀមទប់ស្កាត់ឲ្យបានមុន។

កាកលពីមុនរុស្ស៊ីព្រួយបារម្ភប្រសិនបើ ប្រធានាធិបតីថ្មីអាមេរិកមកពីគណបក្សសាធារណរដ្ឋដែលមិនមែនជាលោក ត្រាំ គឺ បេក្ខភាពផ្សេតទៀតនោះសង្គ្រាមរវាងអាមេរិកនឹងរុស្ស៊ីពិបាកគេចផុតខ្លាំងណាស់។ កន្លងមកលោក George Pataki បានចោទប្រកាន់លោកពូទីនថាជាអ្នកគំរាមកំហែងហើយលោកប្រកាសថា វិធីសាស្ដ្រដ៏ល្អបំផុត នឹងមានប្រសិទ្ធិភាពនោះគឺវាយឱ្យចំកណ្ដាល មុខលោក ពូទីន តែម្ដង។

ណាតូ និងរុស្ស៊ីអាចបញ្ចៀសការប្រឈមមុខដាក់គ្នាបាន លុះត្រាតែលោក ដូណាល់ ត្រាំជាប់ឆ្នោត
Russia
ចំពោះគណបក្សសាធារណរដ្ឋវិញក្រៅពីលោក ត្រាំ គ្មានអ្នកនយោបាយណាមួយគាំទ្ររុស្ស៊ីនោះឡើយ។ លោក Pataki បញ្ជាក់ថា លោក ពូទីន គឺជាអ្នកគំរាម កំហែងហើយវិធីសាស្ដ្រដ៏ល្អបំផុតនោះគឺដាល់ឱ្យចំកណ្ដាលមុខលោកទើបអាច បញ្ចប់ការគំរាមកំហែងបាន។ ការប្រកាស របស់លោក Pataki ចំពេលដែលទំនាក់ទំនង រវាងរុស្ស៊ីនិងអាមេរិកស្ថិតក្នុងតំណាក់កាល តានតឹងបំផុតពាក់ព័ន្ធនិងវិបត្ដិនៅក្នុង ប្រទេសស៊ីរី។ ក៏ប៉ុន្តែបេក្ខភាពដែលប្រឆាំង រុស្ស៊ីមិនមានសម្លេងគាំទ្រគ្រប់គ្រាន់សម្រាប់ តំណាងឲ្យបក្សក្នុងការបោះឆ្នោតខាងមុខ។

រដ្ឋមន្ដ្រីក្រសួងការបរទេសអាមេរិកលោក ចន ឃើរី បានជួបពិភាក្សាជាមួយប្រធានាធិបតីពូទីននៅទីក្រុងមូស្គូក្នុងការស្វែងរកដំណោះស្រាយបញ្ចប់វិវាទរវាង ប្រទេសទាំងពីរនិងស្វែងរកសំឡេងរួមគ្នា មួយក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុង ប្រទេសស៊ីរី។

នៅពេលនេះមិនទាន់មានប្រតិកម្មអ្វីនោះឡើយពីភាគីរុស្ស៊ី ជុំវិញការប្រកាស របស់បេក្ខភាពគណបក្សសាធារណរដ្ឋ។កាលពីពេលកន្លងមកលោក ពូទីន ធ្លាប់ បានប្រកាសថា បេក្ខភាពប្រធានាធិបតីអាមេរិកមិនត្រូវយករុស្ស៊ីធ្វើជាខែលក្នុងការយកចំណេញនយោបាយនោះឡើយ ទាំងនោះអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង ប្រទេសទាំងពីរ។

ណាតូ និងរុស្ស៊ីអាចបញ្ចៀសការប្រឈមមុខដាក់គ្នាបាន លុះត្រាតែលោក ដូណាល់ ត្រាំជាប់ឆ្នោត
NATO

 

នៅក្នុងសារឆ្នាំថ្មីលោក ពូទីន បានថ្លែង ថា ខ្ញុំចង់ជូនពរជាពិសេសដល់ពួកទាហាន និងនាយទាហានរុស្ស៊ីដែលកំពុងប្រយុទ្ធ ទប់ទល់នឹងក្រុមភេរវនិយមអន្តរជាតិនៅ ឆ្ងាយពីស្រុកទេសដើម្បីការពារប្រយោជន៍ប្រទេសជាតិដោយតែងតែសំដែងឲ្យឃើញ ឆន្ទៈប្តូរផ្តាច់ចរិតលក្ខណៈរឹងប៉ឹង។ គួរ និយាយថា លក្ខណសម្បត្តិបែបនេះ ប្រទេសជាតិតែងត្រូវការគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ជោគជ័យប្រទេសជាតិ ទាំងមូលអាស្រ័យនឹងប្រសិទ្ធភាពការងារ និងសមិទ្ធផលពលរដ្ឋម្នាក់ៗ។

ជាការកត់សម្គាល់ទោះបីមេដឹកនាំរុស្ស៊ី មិនបញ្ចេញឈ្មោះប្រទេសដែលពួកយោធា រុស្ស៊ីកំពុងប្រយុទ្ធទប់ទល់នឹងភេរវនិយមក្តីក៏គេដឹងជាទូទៅថា ប្រទេសនោះគឺស៊ីរី។

លោក ពូទីន រំលឹកថា តាមប្រពៃណី ដែលមានជាប់ជាហូរហែមកអ្នកស្រុករុស្ស៊ីតែងប្រារព្ធបុណ្យចូលឆ្នាំថ្មីគឺក្នុងរង្វង់ គ្រួសារដោយជួបជុំជាមួយសាច់ញាតិ និង ជាមួយមិត្តភក្តិជំនិតៗបំផុត។ ព្រមជា មួយនេះគាត់ក៏សង្កេតឃើញថា មិនមែន គ្រប់ពលរដ្ឋនោះទេ ដែលអាចធ្វើបុណ្យ ចូលឆ្នាំថ្មីនៅក្នុងរង្វង់គ្រួសារបានដូចចិត្ត។ មូលហេតុមកពីក្នុងយប់ឆ្លងចូលឆ្នាំថ្មីអ្នក ខ្លះត្រូវបង្ខំចិត្តយាមនៅមន្ទីរពេទ្យឬផលិតទំនិញណាដែលមិនអាចអាក់ខានបាន បំពេញកាតព្វកិច្ចយោធាធានាសន្តិសុខ ទាំងលើដីគោកទាំងនៅសមុទ្រទាំងដែនអាកាស៕ ម៉េវ សាធី

ណាតូ និងរុស្ស៊ីអាចបញ្ចៀសការប្រឈមមុខដាក់គ្នាបាន លុះត្រាតែលោក ដូណាល់ ត្រាំជាប់ឆ្នោត

ប្រភព៖ Nokorwatnews

  • ណាតូ និងរុស្ស៊ីអាចបញ្ចៀសការប្រឈមមុខដាក់គ្នាបាន លុះត្រាតែលោក ដូណាល់ ត្រាំជាប់ឆ្នោត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/31  Category:ជីវិតនិងសង្គម
Tags: