Android 7.0 Nougat ​​នឹង​ចេញ​​ឆាប់ៗ​​ នៅ​ដើម​ខែ​សីហា​នេះ

ប្រព័ន្ធ​ប្រតិបត្តិការ Android 7.0 Nougat នឹង​ចេញ​ជា​​ផ្លូវការ​​ឆាប់ៗ​ជាង​ការ​រំពឹង​ទុក​ នៅ​ដើម​ខែ​សីហា​ខាង​មុខ​នេះ​ហើយ។

 

Android 7.0 Nougat ​​នឹង​ចេញ​​ឆាប់ៗ​​ នៅ​ដើម​ខែ​សីហា​នេះ

 

តាម​ពិត​ប្រព័ន្ធ​ប្រតិបត្តិ​ទំនើប​ចុង​ក្រោយ​របស់​ Android នេះ​ ​ត្រូវ​គេ​ព្យាករ​ថា នឹង​​ចេញ​នៅ​តុលា​ឯណោះ ប៉ុន្តែ​បើ​តាម​សេចក្ដីរាយការណ៍​ពី​លោក​ Evan Blass ​ដែល​ជា​អ្នក​ដឹង​ព័ត៌មាន​បែក​ធ្លាយ​ច្បាស់​ការ​ម្នាក់​ បាន​ឲ្យ​ដឹង​ថា Android 7.0 Nougat នឹង​ចេញ​នៅ​ខែ​ក្រោយ​នេះ​ ហើយ​ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ថា Samsung Galaxy Note 7 នឹង​ចេញ​ដំណើរ​ការ​ដោយ​​ Android 7.0 Nougat នៅ​ថ្ងៃ​ទី​០២ ខែ​សីហា​ខាង​មុខ​នេះ​ផង​ដែរ។

 

Android 7.0 Nougat ​​នឹង​ចេញ​​ឆាប់ៗ​​ នៅ​ដើម​ខែ​សីហា​នេះ

 

យ៉ាងណា លោក​ Blass បាន​បញ្ជាក់​ថា ទទឹម​នឹង​ការ​ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ ក៏​មាន​ដំណឹង​អាក្រក់​មួយ​សម្រាប់​ Nexus 5 ​ពោល​គឺ​​ស្មាត​ហ្វូន​ដ៏​ពេញ​និយម​ ដែល​ចេញ​នៅ​ឆ្នាំ​២០១៣​នេះ​ មិន​អាច​ Update ​ប្រព័ន្ធ​ប្រតិបត្តិការ​​ថ្មី​បាន​ឡើយ ដោយ​ Google ​​សម្រេច​​ឲ្យ​ឧបករណ៍​ណា​ស៊េរី​លើ​ Nexus 5 ​ទើប​អាច​ Update បាន៕

 

ចុចអាន៖ Android​ ​ជំនាន់​ថ្មី​​ ​7.0​ ​មាន​ឈ្មោះ​ផ្លូវ​ការ​យ៉ាង​ឡូយ “​​ស្ករសណ្តែកដីឆ្ងាញ់​បំផុត”

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ androidauthority