ចូល​មើល​ផ្ទះ​​​ស្ដើង​​​ជាង​គេ​បំផុត​ក្នុង​លោក​ តែ​​ទំនើប​​​

Keret House ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​​ជា​ផ្ទះដែល​មាន​ទំហំ​​​​ស្ដើង​​​ និង​​ចង្អៀត​ជាង​គេ​បំផុត​​ក្នុង​លោក​​ ​​​ស្ថិត​​នៅ​​ទីក្រុង​ Warsaw ប្រទេស​ប៉ូឡូញ​​។

 

ចូល​មើល​ផ្ទះ​​​ស្ដើង​​​ជាង​គេ​បំផុត​ក្នុង​លោក​ តែ​​ទំនើប​​​

​​

ផ្ទះ​​​ដ៏​កម្រ​​ឃើញ​​​នេះ​ ​មាន​​​​​​ពីរ​ជាន់​​​​ ទទឹង​​ប្រមាណ​​​ ៩០សង់ទីម៉ែត្រ ស្ថិត​​នៅ​ចន្លោះ​អគារ​ផ្ទះ​អ្នក​ដទៃ​​គាប​សងខាង។ ​ចំណែក​ខាង​ក្នុង​វិញ ​​​​​​​​មាន​​ចង្ក្រាន​បាយ​ ​​បន្ទប់​ទឹក​ ​​បន្ទប់​​ទទួល​ភ្ញៀវ ​និង​បន្ទប់​​គេង ​​​​មួយ​ៗ​​យ៉ាង​ស្អាត​​ហើយ​មាន​របៀប​រៀបរយ។​

 

Keret House ត្រូវ​បាន​សង់​ឡើង​​​ក្នុង​​ឆ្នាំ​ ២០១២ ​ដោយ​ស្ថាបត្យករ ​Jakub Szczęsny ជាមួយ​​​​​បច្ចេកទេស​​​ទំនើប និង​បំពាក់​​​សម្ភារៈ​​ទាន់​សម័យ។ ​ម្ចាស់​​ផ្ទះ​​​លោក​ Etgar Keret និយាយ​ថា ​​ផ្ទះ​របស់​គាត់​ ​បើ​មិត្ត​ភ័ក្ដិ ឬ​បងប្អូន​ណា​​មិន​ធ្លាប់​មក​ ហើយ​ចង់​​រក​​​គឺ​ពិបាក​​​នឹង​មើល​ឃើញ​ណាស់​ ព្រោះ​ត្រូវ​អគារ​​​​ចំនួន​ ២​​បាំង​ជិត៕

 

ចូល​មើល​ផ្ទះ​​​ស្ដើង​​​ជាង​គេ​បំផុត​ក្នុង​លោក​ តែ​​ទំនើប​​​

 

ចូល​មើល​ផ្ទះ​​​ស្ដើង​​​ជាង​គេ​បំផុត​ក្នុង​លោក​ តែ​​ទំនើប​​​

 

ចូល​មើល​ផ្ទះ​​​ស្ដើង​​​ជាង​គេ​បំផុត​ក្នុង​លោក​ តែ​​ទំនើប​​​

 

ចូល​មើល​ផ្ទះ​​​ស្ដើង​​​ជាង​គេ​បំផុត​ក្នុង​លោក​ តែ​​ទំនើប​​​

 

ចូល​មើល​ផ្ទះ​​​ស្ដើង​​​ជាង​គេ​បំផុត​ក្នុង​លោក​ តែ​​ទំនើប​​​

 

ចូល​មើល​ផ្ទះ​​​ស្ដើង​​​ជាង​គេ​បំផុត​ក្នុង​លោក​ តែ​​ទំនើប​​​

 

 

ប្រែ​សម្រួល​៖ ឡេង ភារុណ
ប្រភព៖ Techinsider