មហន្តរាយ​ដោយ​ខ្យល់​កន្ត្រាក់ និង​ព្យុះ​ភ្លៀង

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៦​នាក់​បាន​រង​របួស និង​ផ្ទះ​៤៤​ខ្នង​រង​ការ​ខូចខាត ឣំ​ឡុ​ង​ពេល​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​។  ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ជួយ​ឣ​ន្ត​រាគ​មន៍​ដល់​ម្ចាស់ផ្ទះ​រង​គ្រោះ ដើម្បី​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​។

ករណី​ភ្លៀង​បណ្តាល​ឱ្យ​រលំ​ផ្ទះ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​3​និង​30​នាទី ថ្ងៃ​ទី​៣០ កក្កដា​២០១៦ នៅ​ភូមិ​ស្នោ​ទី​១ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

លោក​ឣ​នុ​សេនីយ៍​ឯក ធី ឆៃ មេបញ្ជាការ​កង​រាជ​ឣា​វុ​ធ​ហត្ថ​ក្រុង​ច្បារមន​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​កក្កដា ថា មុន​ពេល​កើត​ករណី​នេះ​ឡើង មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ខ្លាំង​។ ពេល​ភ្លៀង​ក៏​មាន​លាយឡំ​និង​ខ្យល់​កន្ត្រាក់​ផង​ដែរ បណ្តាល​ឲ្យ​រលំ​ផ្ទះ​របស់​ប្រជាពលរដ្ឋ និង​របើក​ដំបូល​សរុប​ប្រមាណ​40​ខ្នង ។

លោក​មេបញ្ជាការ​បន្ត​ថា ក្នុង​នោះ​រលំ​ទាំងស្រុង 5​ខ្នង  របើក​ដំបូល​ធ្ងន់​-​ស្រាល​ចំនួន​៣៩​ខ្នង បណ្តាល​ឱ្យ​មនុស្ស​រង​របួស​មនុស្ស​ចំនួន​6​នាក់ ព្រមទាំង​ដើមឈើ​ជា​ច្រើន​បាន​បាក់​ផង​ដែរ​។ ឣ្ន​ករង​របួស​ត្រូវ​បាន​ឣា​ជ្ញា​ធរ​ឣ​ន្ត​រាគ​មន៍​បញ្ជូន​ទៅ​សង្គ្រោះ​ភា្ល​ម​ៗ​ផង​ដែរ​។