ពេក​ហើយ ! សមត្ថកិច្ច​ដាស់​ជិត​១​ម៉ោង​ទម្រាំ​ដឹងខ្លួន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ព្យាយាម​ដាស់​បុរស​ម្នាក់​ដែល​ដេក​លក់​នៅ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយ​ចំហ​កញ្ចក់​រថយន្ត​ខាង​មុខ​មួយ​ចំហៀង​រហូត​ជិត​១​ម៉ោង​ទើប​ដឹងខ្លួន ។ ករណី​នេះ​កើតឡើង​កាលពី​ម៉ោង​១ និង​១៥​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវ​សហព័ន្ធ​រុ​ស្សី ស្ថិត​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ខាងលើ​នេះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ មុន​កើតហេតុ​ក​ម្លាំ​សមត្ថកិច្ច​មូលដ្ឋាន​ល្បាត​ដល់​គោលដៅ​ខាងលើ ស្រាប់តែ​ឃើញ​បុរស​ខាងលើ​ស្រ​វឹក​ជោគ​ដេក​ក្នុង​រថយន្ត​កាម​រី​ឆ្លាម​បាញ់ថ្នាំ​ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 01-2-0699 ដោយ​បើក​កញ្ចក់​ទ្វា​រថយន្ត​ខាង​មុខ​ផ្នែក​ខាងស្តាំ ដោយ​ខ្លាច​មាន​ជន​ឆ្លៀតឱកាស​មក​លួច​សម្ភារ​ទើប​សមត្ថកិច្ច​បាន​ព្យាយាម​ដាស់​បុរស​ខាងលើ​ជិត​១​ម៉ោង ទើប​ដឹងខ្លួន ។

ក្រោយ​ពី​ដឹងខ្លួន បុរស​ខាងលើ​មិន​និយាយ​អ្វី​ច្រើន​ទេ គ្រាន់តែ​និយាយ​ប្រាប់​សមត្ថកិច្ច​ថា មិន​គួរ​ផឹក​ជ្រុល​ទេ​ហើយ​ពេល​សមត្ថកិច្ច​សាកសួរ​ពី​ផ្ទះ​គាត់​បាន​ប្រាប់​ថា គាត់​នៅ​ម្តុំ​ភូមិ​ទំនប់​តាម​ផ្លូវ​៥៩៨ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយសា​ស្រវឹង​ខ្លាំង​ធ្វើ​ឲ្យ​គាត់​វង្វេងផ្លូវ​ទៅ​ផ្ទះ បែរជា​មក​ដេក​លក់​នៅ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទៅ​វិញ ។

ក្នុង​ករណី​ខាងលើ​នេះ​បុរស​ខាងលើ​ក៏​សុំ​អរគុណ​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដែល​ព្យាយាម​ការពារ​សុ​វត្តិភាព​របស់​គាត់​ក្នុង​អំឡុង​ដែល​គាត់​បាត់បង់​ស្មារតី​ដេក​លក់​ក្នុង​រថយន្ត​នោះ​ផង​ដែរ ៕