ពេក​ហើយ ! សមត្ថកិច្ច​ដាស់​ជិត​១​ម៉ោង​ទម្រាំ​ដឹងខ្លួន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ព្យាយាម​ដាស់​បុរស​ម្នាក់​ដែល​ដេក​លក់​នៅ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយ​ចំហ​កញ្ចក់​រថយន្ត​ខាង​មុខ​មួយ​ចំហៀង​រហូត​ជិត​១​ម៉ោង​ទើប​ដឹងខ្លួន ។ ករណី​នេះ​កើតឡើង​កាលពី​ម៉ោង​១ និង​១៥​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវ​សហព័ន្ធ​រុ​ស្សី ស្ថិត​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ខាងលើ​នេះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ មុន​កើតហេតុ​ក​ម្លាំ​សមត្ថកិច្ច​មូលដ្ឋាន​ល្បាត​ដល់​គោលដៅ​ខាងលើ ស្រាប់តែ​ឃើញ​បុរស​ខាងលើ​ស្រ​វឹងជោគ​ដេក​ក្នុង​រថយន្ត​កាម​រី​ឆ្លាម​បាញ់ថ្នាំ​ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 01-2-0699 ដោយ​បើក​កញ្ចក់​ទ្វា​រថយន្ត​ខាង​មុខ​ផ្នែក​ខាងស្តាំ ដោយ​ខ្លាច​មាន​ជន​ឆ្លៀតឱកាស​មក​លួច​សម្ភារ​ទើប​សមត្ថកិច្ច​បាន​ព្យាយាម​ដាស់​បុរស​ខាងលើ​ជិត​១​ម៉ោង ទើប​ដឹងខ្លួន ។

ក្រោយ​ពី​ដឹងខ្លួន បុរស​ខាងលើ​មិន​និយាយ​អ្វី​ច្រើន​ទេ គ្រាន់តែ​និយាយ​ប្រាប់​សមត្ថកិច្ច​ថា មិន​គួរ​ផឹក​ជ្រុល​ទេ​ហើយ​ពេល​សមត្ថកិច្ច​សាកសួរ​ពី​ផ្ទះ​គាត់​បាន​ប្រាប់​ថា គាត់​នៅ​ម្តុំ​ភូមិ​ទំនប់​តាម​ផ្លូវ​៥៩៨ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយសា​ស្រវឹង​ខ្លាំង​ធ្វើ​ឲ្យ​គាត់​វង្វេងផ្លូវ​ទៅ​ផ្ទះ បែរជា​មក​ដេក​លក់​នៅ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទៅ​វិញ ។

ក្នុង​ករណី​ខាងលើ​នេះ​បុរស​ខាងលើ​ក៏​សុំ​អរគុណ​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដែល​ព្យាយាម​ការពារ​សុ​វត្តិភាព​របស់​គាត់​ក្នុង​អំឡុង​ដែល​គាត់​បាត់បង់​ស្មារតី​ដេក​លក់​ក្នុង​រថយន្ត​នោះ​ផង​ដែរ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  មានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ ឆ្លងកាត់ចោមរោម មើលយ៉ាងច្រើន ព្រមទាំងរាយការណ៍ ដល់សមត្ថកិច្ចនគរបាល មូលដ្ឋានខណៈដែលឃើញ  និងត្រួតពិនិត្យជាតិស្រវឹង។

ហេតុការណ៍បង្កឲ្យ មានការភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីម៉ោង៧យប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតលើកំណាត់ ផ្លូវជាតិលេខ១ ក្នុងភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមអ្នកភូមិ បានឲ្យដឹងថា កាលម៉ោង៧យប់ មានបុរសម្នាក់មិន ស្គាល់អត្តសញ្ញាណ មានអាយុប្រមាណជាង៣០ឆ្នាំ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ដោយធ្វើដំណើរពី កើតមកលិច ក្នុងល្បឿនលឿន ស្របពេលនោះ ស្រាប់តែបុរសខាងលើ ក៏បានឈប់ម៉ូតូ ដោយអាការៈស្រវឹងស្រា ជោគជាំរួចក៏ដេក លង់លក់បង្កឲ្យមាន ការភ្ញាក់ផ្អើលតែម្ដង។

ក្រោយពីទទួល សេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋថា មានបុរសម្នាក់មិនដឹង មកពីស្រុកណាបាន ឈប់ម៉ូតូដឹកលង់លក់ ទាំងយប់សមត្ថកិច្ច ក៏បានមកដល់ និងសាកសួរ ដោយបុរសខាងលើនេះ បាននិយាយថា រូបគាត់មកពីកម្មវិធី មួយកន្លែងហើយក៏ បានផឹកស្រវឹងរួចក៏ ត្រលប់មកផ្ទះវិញប៉ុន្តែ បើកមកដល់ពាក់កណ្ដាលផ្លូវ ណាមួយស្រវឹងស្រា ខ្លាចគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងខ្លាចសមត្ថកិច្ច ផាកពិន័យជាតិស្រវឹង ទើបគាត់ឈប់ម៉ូតូ ដេកតែម្ដងទៅ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ពេក​ហើយ ! សមត្ថកិច្ច​ដាស់​ជិត​១​ម៉ោង​ទម្រាំ​ដឹងខ្លួន

ពេក​ហើយ ! សមត្ថកិច្ច​ដាស់​ជិត​១​ម៉ោង​ទម្រាំ​ដឹងខ្លួន

ពេក​ហើយ ! សមត្ថកិច្ច​ដាស់​ជិត​១​ម៉ោង​ទម្រាំ​ដឹងខ្លួន

ពេក​ហើយ ! សមត្ថកិច្ច​ដាស់​ជិត​១​ម៉ោង​ទម្រាំ​ដឹងខ្លួន

ពេក​ហើយ ! សមត្ថកិច្ច​ដាស់​ជិត​១​ម៉ោង​ទម្រាំ​ដឹងខ្លួន

ពេក​ហើយ ! សមត្ថកិច្ច​ដាស់​ជិត​១​ម៉ោង​ទម្រាំ​ដឹងខ្លួន

ពេក​ហើយ ! សមត្ថកិច្ច​ដាស់​ជិត​១​ម៉ោង​ទម្រាំ​ដឹងខ្លួន