៧ វិធី ដោះស្រាយ​បញ្ហា​ស្បែកជើង​ធ្វើទុក្ខ​

6 Videos


បច្ចេកទេសជ្រើសរើសស្បែកជើងខាងក្រោមនេះនឹងជួយឱ្យអ្នកបានស្បែកជើងថ្មីល្អដែលពាក់ទៅជួយឱ្យដើរលេងពេញមួយថ្ងៃក៏មិនរួយមិនឈឺជើង ។

១-ទិញក្រោយថ្ងៃត្រង់

P9

៧ វិធី ដោះស្រាយ​បញ្ហា​ស្បែកជើង​ធ្វើទុក្ខ​

ជើងរបស់យើងនឹងរីកមាឌអស់តាំងពីថ្ងៃត្រងទៅប្រសិនបើយើងយកទំហំជើងមុនម៉ោងពេលនេះធ្វើជាស្តង់ដារនោះអ្នកនឹងបានស្បែកជើងដែលចង្អៀតពាក់មិនស្រួល ។ ជាងនេះទៅទៀតប្រសិនបើស្បែកជើងនោះជាស្បែកជើងកែងចោតផងនោះប្រយ័ត្នពាក់រួចដើរប៉ាក់ខ្ញើចៗអាចជំពប់ដួលទៀតផង ។

២-វាស់ទំហំជើងរាល់ខែ
សូម្បីតែចង្កេះក៏អាចរីករួមបានរួចចុះរឿងអីទំហំជើងរបស់យើងមិនអាចប្រែប្រួលនោះ ? (ជាពិសេសអ្នកដែលមានទម្ងន់ខ្លួនឡើងចុះៗ) ។ ដូច្នេះពេលទិញស្បែកជើងរាល់លើកអ្នកត្រូវពាក់លមិនត្រូវប្រាប់អ្នកលក់ឱ្យយកស្បែកជើងលេខដដែលមកឱ្យដោយមិនបានពាក់លជាមុនឡើយ ។ បើ មិនដូច្នេះទេអ្នកអាចបានស្បែកជើងចង្អៀតត្រឡប់ទៅអង្គុយស្តាយលុយនៅផ្ទ្ទះជាពុំខាន ។

៣-ត្រៀមចិត្តបើពាក់ស្បែកជើងបា្លស្ទិក
ស្បែកជើងបា្លស្ទិកមិនដូចស្បែកជើងស្បែកនៅត្រង់ថាវាយឺតយារមិនបាន ។ ពេលពាក់ដំបូងអ្នកអាចទទួលអារម្មណ៍ថាដូចល្មមជើង ។ ប៉ុន្តែនៅពេលជើងរីកមាឌក្នុងកំលុងពេលថ្ងៃត្រង់ ពេលនោះបា្លស្ទិកដែលមិនរីក តាមជើងនឹងកកិតស៊ីស្បែកទាល់តែចេញឈាម ។ បើចង់ទិញស្បែកជើងបា្លស្ទិកអ្នកត្រូវជ្រើសរើសទំហំដែលធំជាងជើងពិត ១ លេខដើម្បីសុខុមាលភាពជើងរបស់យើង ។

៤-កែងស្បែកជើងកុំឱ្យលើស ៣ ធ្នាប់ដៃ
បើចង់ពាក់ស្បែកជើងកែងចោតអ្នកគួរកំណត់កម្ពស់កុំឱ្យលើស ៣ ធ្នាប់បើលើសពីនេះទោះជាអ្នកប៉ិនទប់ខ្លួននៅទីខ្ពស់ក៏ដោយក៏ត្រូវឈឺខ្នងឈឺចង្កេះដែរ ។ ដំណោះស្រាយសម្រាប់ស្ត្រីដែលចង់ខ្ពស់ ប៉ុន្តែមិនចង់ប្រឈមឆ្អឹងខ្នងកោងសូមជ្រើសទិញស្បែកជើងរាងឆ្នាំងអ៊ុតព្រោះភាពធំនៃកែងជើងជួយពង្រាយទម្ងន់ខ្លួនយើងបានល្អជាងកែងស្រួចរាប់សិបដងឯណោះទោះជាយើងឈរយូរៗក៏មិនមានបញ្ហាឆ្អឹងខ្នងដែរ ។

៥-កុំប្រថុយឱ្យស្បែកជើងស៊ី
បើមានអារម្មណ៍ថាគែមស្បែកជើងត្រដុសកកិតខ្នងជើងចូរកុំប្រថុយដើរចេញពីផ្ទ្ទះទាំងស្ថានភាពបែបនេះឱ្យសោះព្រោះស្ថិតិបានបង្ហាញថាយើងអាចទ្រាំឱ្យស្បែកជើងស៊ីជើងបានមិនលើសពីមួយម៉ោងឡើយ ។ បន្ទាប់ពីនោះទោះជាអ្នកពូកែទ្រាំប៉ុនណាក៏ដោយក៏មិនអាចដើរតទៅមុខទៀតរួចដែរ ។ ដូច្នេះហើយពេលទិញស្បែកជើងមកថ្មីៗត្រូវបិទបន្ទ្ទះការញរស្បែកជើងស៊ីនៅផ្នែកខ្នងឱ្យបានរៀបរយធានាថាមិនលើសកន្លះម៉ោងទេអ្នកនឹងអរគុណវាជាពុំខាន ។

៦-ស្បែកជើងស្បែកជម្រើសលេខមួយ
អ្នកនឹងអាចទ្រាំនៅលើកែងស្រួចបានយូរបើស្បែកជើងនោះធ្វើពីស្បែកសុទ្ធព្រោះស្បែកជាវត្ថុដែលអាចយឺតយារបានល្អទន់មិនធ្វើទុក្ខជើង ។ ទោះជាតម្លៃវាថ្លៃជាងស្បែកជើងស្បែកអាយ(ក្លែងក្លាយ) ប៉ុន្តែបើប្រៀបធៀបអាយុក្នុងការប្រើនិងភាពងាយស្រួលពេលពាក់អាចនិយាយ បានថាចំណេញច្រើនណាស់ ។

៧-ត្រាំទឹកក្តៅឧណ្ហៗបន្ថយហើម
បើដើរពេញមួយថ្ងៃរហូតទាល់តែហើមជើងមុនចូលគេងកុំភ្លេចត្រាំជើងក្នុងទឹកក្តៅឧណ្ឌៗយ៉ាងតិច ១៥ នាទីដើម្បីកាត់បន្ថយភាពហើម ។ បើមិនដូច្នេះទេស្អែកឡើងអ្នកនឹងកាន់តែឈឺជើងរហូតទាល់តែលែងចង់ពាក់ស្បែកជើងថ្មីទៀតហើយ ៕