ធ្លាក់​បាល់​ឡុ​ង​ហោះ​នៅ​រដ្ឋ​តិច​សាស់​ស្លាប់​16​នាក់

ទីភ្នាក់ងារ​ព័ត៌មាន​អា​មេ​រិ​ក AP រាយការណ៍​ថា នៅ​រដ្ឋ​តិច​សាស់​បាល់​ឡុ​ង​ហោះ​មួយ​ដែល​មាន​មនុស្ស​ជិះ​យ៉ាងតិច​១៦​នាក់​ត្រូវ​ភ្លើង​ឆេះ ហើយ​ធ្លាក់​ក្នុង​ចម្ការ​មួយ​កាលពី​ថ្ងៃ​ទី​៣០ កក្កដា ។ គ្រោះថ្នាក់​នេះ​កើត​មាន​នា​វេលា​ម៉ោង​៧​និង​៤០​នាទី​ម៉ោង​ក្នុងស្រុក​នៅ​ជិត​ទីក្រុង LOCKHART ភាគ​ខាងត្បូង​ក្រុង AUSTIN រដ្ឋ​តិច​សាស់ ។

យោង​តាម​អាជ្ញាធរ​ថា ពុំ​មាន​មនុស្ស​ណា​ម្នាក់​នៅ​រស់រាន​មានជីវិត​ឡើយ ក្នុង​ចំណោម​អ្នក​ជិះ​លើ​បាល់​ឡុ​ង​ហោះ​នោះ ខណៈ​ពួក​អ្នកស៊ើប​អង្កេត​កំពុង​កំណត់​ពី​ចំនួន​ជន​រង​គ្រោះ ព្រមទាំង​អត្តសញ្ញាណ​ពួក​គេ ៕