ស្រី​ស្អាត មាន សូ​នី​តា ត្រូវ​អ្នកគាំទ្រ​ថា មាន​សម្លេង​ដូច​តុក្កតា Oggy !

6 Videos


ក្រៅពីជាតារាសម្តែងរូបស្រស់ មាន សូនីតា ត្រូវបានមហាជន ជាពិសេសមិត្តៗយុវវ័យបានដាក់ងារឲ្យនាងថា ជា រាជនីក្រម៉ា ។ ថ្មីៗនេះតារាសម្តែងធ្មេញច្រពើសរូបនេះ ត្រូវបានយុវវ័យជាច្រើននិយាយថា នាងមានសម្លេង ដូចតុក្កតា Oggy ស្តាប់ទៅគួរអោយចូលចិត្តនិងទាក់ទាញជាខ្លាំង ។

ស្រី​ស្អាត មាន សូ​នី​តា ត្រូវ​អ្នកគាំទ្រ​ថា មាន​សម្លេង​ដូច​តុក្កតា Oggy !

P9

ស្រី​ស្អាត មាន សូ​នី​តា ត្រូវ​អ្នកគាំទ្រ​ថា មាន​សម្លេង​ដូច​តុក្កតា Oggy !

សម្រាប់ឆ្នាំនេះ មាន សូនីតា មានសកម្មភាពសិល្បៈថ្មីៗជាច្រើន មានទាំងការសម្តែងរឿង ចូលរួមនៅក្នុងកម្មវិធីនានានិងកម្មវិធីសង្គមផងដែរ។មួយរយៈក្លងមកនេះ មាន សូនីតា ទើបនិងថតបញ្ចប់ រឿងភាគ«បណ្តឹងខ្មោចស្រីទាំងប្រាំ»ដែលជាស្នាដៃនិពន្ធរបស់អ្នកស្រី ពាន់ ភួងបុប្ជា ដែលចូលរួមសម្តែង ដោយតារាស្រីៗរូបស្រស់ជាច្រើនដួង ។

ស្រី​ស្អាត មាន សូ​នី​តា ត្រូវ​អ្នកគាំទ្រ​ថា មាន​សម្លេង​ដូច​តុក្កតា Oggy !

អ្វីដែលកត់សំគាល់ តាមរយៈរឿង«ផ្កាទីងមោង»នោះ ស្រីស្រស់ មាន សូនីតា កាន់តែទទួលបានការចាប់អារម្មណ៍ពីសំណាក់យុវវ័យ ថែមមួយកម្រិតទៀត ។ ក្នុងនោះនាងសម្តែងជាតួឯកស្រី ដែលមានឈ្មោះថា កែវ រួមជាមួយតួប្រុសលោក ខាត់ វ៉ៃហាំង ។

ស្រី​ស្អាត មាន សូ​នី​តា ត្រូវ​អ្នកគាំទ្រ​ថា មាន​សម្លេង​ដូច​តុក្កតា Oggy !

តាមរយៈសម្តីផ្ទាល់នៅក្នុងសាច់រឿងនេះ មាន យុវវ័យជាច្រើនបានប្រដូចសម្លេងតូចឆ្មាររបស់ មាន សូនីតា ទៅនឹងតុក្កតា Oggy ដែលស្តាប់យូរទៅ កាន់ តែពិរោះគួរអោយចូលចិត្ត។ទាក់ទងជាមួយរឿងនេះ មាន សូនីតា ក៏បានទទួលស្គាល់ដែឬថា ជាការពិត។មានការបង្ហើបថា ដោយសារសម្លេង មាន សូនីតា មិនសូវអំណោយផល ដូចជាតារាដទៃទៀតនោះ ទើបធ្វើអោយនាងបាត់បង់ឱកាសក្នុងការគ្រងតំណែងជាពិធីការិនី ។

ស្រី​ស្អាត មាន សូ​នី​តា ត្រូវ​អ្នកគាំទ្រ​ថា មាន​សម្លេង​ដូច​តុក្កតា Oggy !

មាន សូនីតា ត្រូវបានគេចាត់ទុកជាតារាស្រី ដែលមានរូបសម្រស់ស្រស់ស្អាតពីធម្មជាតិ បើទោះបីជានាង មិនមានការផាត់មុខ ក៏ដោយ។ជារឿយ មាន សូនីតា តែងតែចែករំលែកពីការផាត់មុខដល់អ្នកគាំទ្រជាស្ត្រី។ សព្វថ្ងៃ អាវក្រម៉ារបស់មាន សូនីតា ក៏ទទួលបានការពេញនិយមពីសំណាក់មិត្តៗយុវវ័យផងដែរ ៕

                                                                       ចេនី