តារា​កំប្លែង វ៉ាន់ នី​ឡា ក្តោប​បាន​រឿង​ពីរ​ក្នុងពេល​តែមួយ​!

6 Videos


ក្រៅពីអាជីពជាអ្នកកំប្លែង ពេលនេះ តារាកំប្លែងទើបពេញក្រមុំ វ៉ាន់ នីឡា ត្រូវប៉ាន់ថតរឿងដុំជាបន្ត បន្ទាប់ក្នុងតំណែងជាតួធំគួរសម ។ មានការនិយាយថា ក្រោយពីធំពេញរូបរាង វ៉ាន់ នីឡា មានរូបសម្រស់ ស្រស់ស្អាតមិនចាញ់តារាសម្តែងប៉ុន្មានឡើយ ។

តារា​កំប្លែង វ៉ាន់ នី​ឡា ក្តោប​បាន​រឿង​ពីរ​ក្នុងពេល​តែមួយ​!

P9

តារា​កំប្លែង វ៉ាន់ នី​ឡា ក្តោប​បាន​រឿង​ពីរ​ក្នុងពេល​តែមួយ​!

តារាកំប្លែង វ៉ាន់ នីឡា បានសម្រុកថតរឿងដុំជាបន្តបន្ទាប់ មានដូចជារឿង «លត់ដែកថែប» និងរឿង «សួស្តីលោកគ្រូកម្លោះ» របស់ផលិតកម្មមហាហង្ស ដែលមានអ្នកនាង សុខ សោម៉ាវត្តី និងលោក ជា សុវណ្ណនរាហ៍ ជាតួឯក ។

តារា​កំប្លែង វ៉ាន់ នី​ឡា ក្តោប​បាន​រឿង​ពីរ​ក្នុងពេល​តែមួយ​!

រឿងទាំងពីរនេះ ចាប់ផ្តើមដំណើរការថតកាលពីប៉ុន្មានថ្ងៃមុននេះ សម្រាប់រឿង «សួស្តីលោកគ្រូកម្លោះ» វ៉ាន់ នីឡា សម្តែងជាតួដែលមានឈ្មោះថា ម៉ាឡា ជាស្រីដែលមាន រូប រាងមិនស្អាត ហើយមានចរិករឡិករឡក់មិនគ្រប់ទឹក ហើយត្រូវម្តាយបញ្ចុះបញ្ចូលអោយស្រលាញ់តួប្រុស …។ ក្រោយពីធំពេញរូបរាង គេសង្កេតឃើញថា វ៉ាន់ នីឡា កាន់តែមានទីផ្សារការងារសិល្បៈរីកទូលាយ មានទាំងការសម្តែង ពិធីការិនីនិងកំប្លែងជាដើម ។

តារា​កំប្លែង វ៉ាន់ នី​ឡា ក្តោប​បាន​រឿង​ពីរ​ក្នុងពេល​តែមួយ​!

យូរៗម្តងនាងក៏លេចមុខនៅក្នុងការថតពាណិជ្ជកម្មសំអាងការផងដែរ ។ បើតាមដឹងក្នុងមួយខែៗ វ៉ាន់ នីឡា រកប្រាក់ចំណូលបានជាច្រើនពាន់ដុល្លារ ហើយថ្មីៗនេះ វ៉ាន់ នីឡា ក៏បានបន្ថែមអាជីពលក់ម្សៅតាមអនឡាញទៀតផង ។ទោះបីជា មានការរវល់ជាមួយការងារសិល្បៈយ៉ាងណាក្តី តែតារាកំប្លែង វ៉ាន់ នីឡា នៅតែចំណាយពេលបង្កើតភាពផ្អែមល្ហែម ជាមួយគូដណ្តឹង លោក ផន រង្សី ផងដែរ ៕ ចេនី

តារា​កំប្លែង វ៉ាន់ នី​ឡា ក្តោប​បាន​រឿង​ពីរ​ក្នុងពេល​តែមួយ​!តារា​កំប្លែង វ៉ាន់ នី​ឡា ក្តោប​បាន​រឿង​ពីរ​ក្នុងពេល​តែមួយ​!តារា​កំប្លែង វ៉ាន់ នី​ឡា ក្តោប​បាន​រឿង​ពីរ​ក្នុងពេល​តែមួយ​!តារា​កំប្លែង វ៉ាន់ នី​ឡា ក្តោប​បាន​រឿង​ពីរ​ក្នុងពេល​តែមួយ​!