ពឹសពស់វែកក្របីឆក់យកជីវិតបុរសជនជាតិវៀតណាមម្នាក់នៅកៀនស្វាយ

ខេត្តកណ្តាល៖ ឥទ្ធិពលពឹសពស់វែកក្របី១ក្បាលមានទម្ងន់ជិត២គីឡូក្រាម បានឆក់យកជីវិតបុរសជនជាតិវៀតណាមម្នាក់ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នៅចំនុចតំបន់និគមន៍ជនវៀតណាម តាំងទីលំនៅប្របមាត់ទន្លេ ក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ពឹសពស់វែកក្របីឆក់យកជីវិតបុរសជនជាតិវៀតណាមម្នាក់នៅកៀនស្វាយ

ជនរងគ្រោះមានឈ្មោះ ឌាំង យ៉ាំងវិន ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរនេសាទត្រី មានទីលំនៅក្នុងភូមិ ឃុំកើតហេតុ ត្រូវពស់វែកក្របីចឹកចំប្រអប់ដៃខាងស្តាំបណ្តាលអោយស្លាប់មុនពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

មន្ត្រីនគរបាលប៉ុស្តិ៍ដីឥដ្ឋបានអោយដឹងថា នៅល្ងាចកើតហេតុមានពស់វែកក្របី១ក្បាលទម្ងន់ជិត២គីឡូក្រាមបានលូនកាត់ដីឡូត៍របស់ឈ្មោះក្វាងស៊ីង ភេទប្រុស អាយុ៤៨ឆ្នាំ គ្រានោះម្ចាស់ដីបានយកដំបងវាយពស់វែករហូតដល់សន្លប់ ។

ក្រោយមក ជនរងគ្រោះក៏បានស្ទុះទៅចាប់កពស់ហើយយកមកកាត់កន្ទុយដើម្បីបង្ហូរឈាមដាក់ស្រាផឹក ។

ដោយស្មានថា ពស់វែកងាប់ ជនរងគ្រោះក៏បានចាប់កាន់ជិតកពស់រួចយកទៅបន្លាចបុរសម្នាក់ទៀត ស្រាប់តែពស់វែកងាកក្បាលចឹកចំប្រអប់ដៃស្តាំ ។

បន្ទាប់ពីចឹកហើយ ជនរងគ្រោះបានបោះពស់ចោលហើយដើរសំដៅទៅផ្ទះ កន្លះម៉ោងក្រោយមក ពឹសពស់វែកបានជ្រាបចូលក្នុងប្រព័ន្ធសរសៃរឈាមបណ្តាលអោយជនរងគ្រោះដួលសន្លប់នៅក្នុងផ្ទះតែម្តង ក្រោយមកបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារធ្វើបុណ្យនៅក្នុងផ្ទះ ៕ សណ្តោស

ពឹសពស់វែកក្របីឆក់យកជីវិតបុរសជនជាតិវៀតណាមម្នាក់នៅកៀនស្វាយ

ពឹសពស់វែកក្របីឆក់យកជីវិតបុរសជនជាតិវៀតណាមម្នាក់នៅកៀនស្វាយ

ប្រភព៖ Nokorwatnews

  • ពឹសពស់វែកក្របីឆក់យកជីវិតបុរសជនជាតិវៀតណាមម្នាក់នៅកៀនស្វាយ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/31  Category:កំសាន្ត
Tags: