សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​​​​រៀប​ចំ​ពិធី​ជប់​លៀង​ជូន​​ក្រុម​ជម្រើស​ជាតិ​

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលមានទាំងក្រុមគ្រូបង្វឹកចំនួន៣៣នាក់នឹងសប្បាយរីករាយក្នុងពិធីទទួលទានអាហារសាមគ្គីមួយដែលរៀបចំដោយសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមនាថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ។

សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​​​​រៀប​ចំ​ពិធី​ជប់​លៀង​ជូន​​ក្រុម​ជម្រើស​ជាតិ​

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

យោងតាម Page របស់សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានឲ្យដឹងថា សមាគមនឹងរៀបចំពិធីជប់លៀងជូនក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានាថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះដើម្បីអបអរសាទរដែលក្រុមជម្រើសជាតិកម្ពុជាទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រលើក្រុមសិង្ហបុរីដោយលទ្ធផល ២-១ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ។

សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានបញ្ជាក់ថា ការរៀបចំទទួលទានអាហារសាមគ្គីនេះគឺដើម្បីបង្ហាញពីការគាំទ្រ និងលើកស្ទួយវិស័យកីឡានៅក្នុងប្រទេសកម្ពុជា។ សមាគមក៏សូមស្វាគមន៍ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានទឹកចិត្តស្រលាញ់ និងគាំទ្រវិស័យកីឡាកម្ពុជាទាំងអស់ដែលមានសន្តានចិត្តចង់ចូលរួមបរិច្ចាគនៅក្នុងឱកាសអបអរសាទរនូវមហាជ័យជម្នះជាប្រវត្តិសាស្ត្រនេះ។

តាមប្រភពបញ្ជាក់ថា ពិធីជប់លៀងនេះគ្រោងនឹងរៀបចំនៅភោជនីយដ្ឋានរបស់តារាសម្តែងស្រី សារ៉ាយ សក្ខណា៕

សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​​​​រៀប​ចំ​ពិធី​ជប់​លៀង​ជូន​​ក្រុម​ជម្រើស​ជាតិ​

សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​​​​រៀប​ចំ​ពិធី​ជប់​លៀង​ជូន​​ក្រុម​ជម្រើស​ជាតិ​រូបថតសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម

 

អត្ថបទ៖ ជាន ចាន់រ៉ា

ប្រភព៖ sabay

  • សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​​​​រៀប​ចំ​ពិធី​ជប់​លៀង​ជូន​​ក្រុម​ជម្រើស​ជាតិ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/31  Category:កំសាន្ត
Tags: