PM ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត​ណាត់​អាជីវករ​ទារ​លុយ​តាម​តុ​កាហ្វេ

ខេត្តបន្ទាយមានជ័យ​៖ បន្ទាប់​គេហទំព័រ​កោះសន្តិភាព​ចុះ​ផ្សាយ​អំពី​មន្ត្រី​កងរាជអាវុធហត្ថ​(PM) ប្រចាំ​គោលដៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ជំរិត​ទារ​លុយ​ពី​ក្រុម​អាជីវករ​លក់​ខោអាវ​ជជុះ​នោះ​រួច​មក ពេល​នេះ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា PM ដែល​ឈរជើង​ជាមួយ​ប៉ូលិស​អន្តោប្រវេសន៍​និង​ស្ថាប័ន​ជំនាញ​ពាក់​ព័​ន្ឋ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បា​នប​ឈ្ឍ​ប់​ទារ​លុយ​ដោយ​ចំហ​ដោយ​បង្វែរ​ណាត់​អាជីវករ ឬ​តំណាង​ឲ្យ​យក​លុយ​ទៅ​ឲ្យ​ខ្លួន​នៅ​តាម​ហាង​កាហ្វេ​នានា​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើ​ឲ្យ​អាជីវករ​មិន​សប្បាយចិត្ត​និង​ស្នើ​ឲ្យ​មន្ត្រី​ថ្នាក់លើ​មាន​វិធានការ​ជា​បន្ទាន់ ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ក្រុម​អាជីវករ​ចេញចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ជា​ពិសេស​អាជីវករ​នាំ​ខោអាវ​ជជុះ​ទៅ​លក់​នៅ​ផ្សារ​រុង​ក្លឿ បាន​រអ៊ូរទាំ​លក់ដូរ​មិន​ចំណេញ​ដោយសារ​តែ​បង់លុយ​ឲ្យ​មន្ត្រី​ច្រក​ទ្វារ ពិសេស PM​តែ​ម្តង ដោយ​ក្នុង​មួយ​រទេះ​កង់​ឆា​លី​បង់​ច​ម្លោះ​ពី​៣០០​ទៅ​១០០០​បាត ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា មន្ត្រី​PM ដែល​គ្រប់គ្រង​និង​ទទួលយក​លុយ​ពី​អាជីវករ​ឈ្មោះ​«​ដំ​» ហើយ​ថា​ឈ្មោះ​នេះ​មិន​បាន​យក​លុយ​ដោយ​ផ្ទាល់​ដៃ​ទេ​គឺ​មាន​កូនចៅ​ជា​អ្នក​យក​ជូន ខណៈ​ដែល​កងកម្លាំង​PM​ដែល​ឈរជើង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ពុំ​មាន​ក្នុង​អនុក្រឹត្យ​ស្តី​ពី​ការ​បែងចែក​តួនាទី​ភារកិច្ច​នៅ​ច្រក​ទ្វារ​ប៉ោ​ុ​យ​ប៉ែ​ត​នោះ​។

យ៉ាងណា​ក៍ដោយ​ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ​នេះ នៅ​រសៀល​ថ្ងៃ​ទី​៣១ កក្កដា ២០១៦ មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បំភ្លឺ​តប​បាន​ទេពី​មន្ត្រី PM ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ៕