ធ្វើ​ដូចម្តេច​ឲ្យស្វាមី​ក្បត់ចិត្តត្រឡប់មកវិញ ?

6 Videos


មិនថាអ្នកនិងដៃគូស្ថិតនៅក្នុងអំឡុងមើលចិត្តគ្នាឬកំពុងសេពគប់គ្នាក៏ដោយ ប៉ុន្តែយ៉ាងណាបញ្ហាអ្នកទី ៣ តែងតែមក លងចំពោះស្ត្រីខ្លះដែលមិនអាចចៀសរួចនោះឡើយ ។ ពិសេសស្ត្រីដែលបានក្លាយជាភរិយាបើកើតមានបញ្ហានេះពិតជាជួបការលំបាកក្នុងការដោះស្រាយឬពេលខ្លះត្រូវគ្រាំគ្រាចិត្តរកអ្វីមកប្រៀបផ្ទឹមមិនបានទេ ។

នៅពេលកើតបញ្ហានេះយើងពិតជាជួបការលំបាកហើយមិនដឹងថាត្រូវដោះស្រាយដូចម្តេចឱ្យបានត្រឹមត្រូវដើម្បីឱ្យក្រុមគ្រួសារមានភាពសុខដុមរមនាឡើងវិញ។បើចង់ដោះស្រាយបញ្ហានេះលោកអ្នកអាចសាកល្បងអនុវត្តវិធីដូចខាងក្រោម នេះម្តងមើល៍ ពីព្រោះថាអាចជួយអ្នកក្នុងកម្រិតណាមួយ ។

P9

ធ្វើ​ដូចម្តេច​ឲ្យស្វាមី​ក្បត់ចិត្តត្រឡប់មកវិញ ?

១ – ត្រូវចេះទុកចិត្ត និង ជឿជាក់លើគ្នា

ធ្វើ​ដូចម្តេច​ឲ្យស្វាមី​ក្បត់ចិត្តត្រឡប់មកវិញ ?
ក្រោយពីរៀបអាពាហ៍ពិពាហ៍រួចហើយកម្រិតនៃភាពប្រចណ្ឌរបស់ស្ត្រីអាចនឹងកើនឡើងដូចជាការផ្ញើសារតាមទូរស័ព្ទ ស្ត្រីតែងមានការព្រួយបារម្ភហើយលួចឆែកមើលថាមានអ្វីខុសប្រក្រតីឬទេ ។ ទោះបីយ៉ាងណាស្ត្រីដឹងទេថាការបញ្ចេញកាយវិការបែបនេះបើយើងធ្វើក្នុងកម្រិតសមរម្យ ដោយមិនឱ្យគេចាប់ថ្នាក់បានមិនថ្វីទេប៉ុន្តែបើធ្វើហួសហេតុពេកបុរសអាចនឿយណាយផ្លូវចិត្តហើយធ្វើអ្វីដែលមិនធ្លាប់ធ្វើក៏មានដែរដូចជាគេមិនធ្លាប់ចាប់អារម្មណ៍ស្ត្រីផ្សេងគេអាចធ្វើឱ្យកើតឡើងក៏មានដែរ។អ្នកត្រូវជឿជាក់លើគ្នាទើបគ្រួសារមានសុភមង្គលហើយភាពប្រទាំងប្រទើសនឹងមិនកើតមានទេ ។

២ – ស្តាប់ និង យល់ចិត្ត

ធ្វើ​ដូចម្តេច​ឲ្យស្វាមី​ក្បត់ចិត្តត្រឡប់មកវិញ ?
មិនថាភាគីស្វាមីនិយាយឬប្រាប់ដល់អ្នកគប្បីស្ងាត់ស្ងៀមហើយតាំងចិត្តស្តាប់មិនត្រូវជំទាស់ឬ កាត់សម្តីដោយក្តីក្តៅក្រហាយឬសម្តែងគំនិតប្រឆាំងភ្លាមៗឡើយ ។ អ្នកត្រូវរក្សាភាពនឹងធឹងចាំស្តាប់អ្វីដែលភាគីស្វាមីនិយាយហើយត្រូវចេះផ្តល់យោបល់ដោយភាពឆ្លាតវាងវៃនោះនឹងជួយឱ្យបរិយាកាសដែលធ្លាប់តែអាក្រក់វិលមកប្រក្រតីឡើងវិញ ។ ដោយ សារតែបរិយាកាសល្អនេះហើយធ្វើឱ្យបុរសទទួលយកភាពកក់ក្តៅមិនយូរមិនឆាប់អ្វីដែលគេធ្លាប់តែមិនចង់នៅផ្ទះឬ ទើសមុខទើសមាត់នឹងរលាយបាត់អស់ហើយចង់ទទួលភាពកក់ក្តៅក្នុងគ្រួសារដែលអ្នកខិតខំកសាងពុំខាន ។ ស្ត្រីត្រូវចងចាំថាការបង្កភាពក្តៅក្រហាយឬធ្វើអ្វីដែលល្អក់កករខ្លាំងនឹងកាន់តែធ្វើឱ្យគេកាន់តែឃ្លាតឆ្ងាយហើយទីបំផុតនឹងអាចចុះចេញពីផ្ទះថែមទៀត ។

៣ – មិនគួរបញ្ជាឱ្យគេធ្វើតាមទេ
ស្ត្រីជាច្រើនតែងតែអនុវត្តវិធីមួយគឺធ្វើការប្រៀបធៀបស្វាមីរបស់ខ្លួនឯងទៅនឹងបុរសផ្សេងទៀតមិនថាដូចជាឪពុកបងប្រុសបងថ្លៃសាច់ញាតិមិត្តភក្តិជាដើម ។ ការលើកគំរូអ្នកដទៃមកនិយាយបែបនេះចង់ឱ្យស្វាមីធ្វើអ្វីដែលខ្លួនចង់បានប៉ុន្តែនៅពេលអ្វីៗមិនបានដូចចិត្តស្ត្រីតែងប្រើវិធីមួយគឺបញ្ជាឬនិយាយស្តីបន្ទោសដើម្បីបញ្ជាឱ្យគេធ្វើអ្វីៗដែលខ្លួនចង់បាន ។ នៅពេល កើតបញ្ហានេះហើយទើបបង្កាត់ជារឿងរ៉ាវចម្រូងចម្រាសពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរទីបំផុតភាពប្រេះស្រាំមិនអាចត្រឡប់ថយក្រោយពេលនោះហើយបញ្ហាលែងលះពិតជាកើតមានដោយចៀសមិនរួច ។

៤ – ទន់បង្ក្រាបរឹង
បើសិនវិធីខាងលើនេះមិនទទួលផលហើយអ្នកត្រូវការឱ្យគេវិលមកវិញនោះមកដល់ពេលនេះអ្វីដែលអ្នកធ្វើបានគឺការរក្សាភាពស្ងប់ស្ងាត់ធ្វើហាក់បីដូចជាមិនដឹងមិនឮអ្វីទាំងអស់ ។ ហាមសម្តែងកាយវិការអ្វីទាំងអស់ពិសេសការធ្វើអាក្រក់ដាក់គេតែម្តងព្រោះថាសកម្មភាពនេះអាចឱ្យគេដឹងខ្លួនទាន់ហើយរឿងរ៉ាវនឹងរីកពីតូចទៅធំនិងពិសេសមានអារម្មណ៍ថាអ្នកជាអ្នកបង្កកំហុសថែមទៀតផង ។ យកល្អអ្នកគ្រាន់និយាយបង្ហើបបន្តិចម្តងៗថាអ្នកបានដឹងរឿងរបស់ស្វាមីហើយ សុំឱ្យកែដើម្បីកុំឱ្យបំផ្លាញសុភមង្គលគ្រួសារឬបំផ្លាញខ្លួនឯងនោះគេអាចនឹងយល់ ហើយបន្តិចម្តងៗគេនឹងយកទៅពិចារណានិងទីបំផុតគេនឹងកែប្រែចិត្តខ្លួនឯង ។ ការធ្វើបែបនេះបុរសមិនត្រឹមតែរអៀសខ្លួនទេថែមទាំងនៅពេលក្រោយខ្លាចចិត្តភរិយាដ៏ល្អម្នាក់នេះថែមទៀត ។

៥ – ប្រើទឹកភ្នែកជាអាវុធទប់ទល់
បើសិនអ្នកធ្វើអ្វីៗគ្រប់យ៉ាងហើយនៅតែមិនអាចទៅរួចឬបានប្រើគ្រប់វិធីហើយនៅតែគាស់គេមិនឡើងទៀតមកដល់ពេលនេះអ្នកនៅសល់អាវុធនៅជាប់នឹងខ្លួនមួយទៀតដែលប្រើមាន ប្រសិទ្ធភាពដែរនោះគឺការប្រើទឹកភ្នែក ។ ជាទូទៅសម្រាប់បុរសដែលសម្រេចចិត្តរៀបការជាមួយស្ត្រីណាហើយបញ្ជាក់ថាគេស្រឡាញ់មិនតិចនោះឡើយហេតុនេះការប្រើទឹកភ្នែកនឹងធ្វើឱ្យគេកើតក្តីអាណិតអាសូរដល់ស្ត្រីជាទីស្រឡាញ្ញ់របស់គេកាលពីមុន មកវិញជាពុំខាន ។ នៅពេលកើតបញ្ហារង្គោះរង្គើបញ្ហាក្នុងគ្រួសារហើយអ្នកគប្បីប្រញាប់ដោះស្រាយបើពុំនោះទេដំបៅតូចតាចនឹងរីកទៅជាធំហើយអាចកើតជាមហារីកមើលលែងជានៅពេលណាមកវិញពុំខាន ៕