តើតារាស្រីថៃល្បីៗរូបណា លេងស្ទីលអាវធំ ស្រស់ស្អាត និងសមជាងគេ?

ថៃ៖ នាពេលបច្ចុប្បន្ននេះ ស្ទាយពាក់អាវធំពីក្រៅ កំពុងតែទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំង ពីសំណាក់តារាស្រីល្បីៗ លំដាប់ប្រទេសថៃ។

គេហទំព័រថៃមួយ បានប្រមូលផ្តុំ នូវរូបថតរបស់កំពូលតារាស្រីថៃ ប្តូរស្ទីលជាពាក់អាវក្រៅ ដែលមើលទៅប្លែកភ្នែក និងចាប់អារម្មណ៍មួយកម្រិតទៀត។ 

តាមការពិតទៅ កាលពីមុន ការពាក់អាវធំ គឺគេតែងតែពាក់ជាលក្ខណៈការងារ រឺចូលស្ថាប័នធំផ្សេងៗតែប៉ុណ្ណោះ ព្រោះវាមើលទៅថ្លៃថ្នូរ និងសុភាពរាបសារ តែនាពេលបច្ចុប្បន្ន បែរជាតារាស្រីល្បីៗ បានច្នៃអាវធំទាំងនោះ មកពាក់ពេលលក្ខណៈដើរកំសាន្ត យ៉ាងកាលីបទៅវិញ។ 

ចំពោះតារាស្រីដែលផ្លាស់ប្តូរស្ទាយ ជាពាក់អាវធំវិញ មានដូចជា នាង chompoo នាង Aum Patchrapa នាង Jannie នាង Ploy នាងRachwinwong នាង Kwan នាងYardthip នាង Davika នាងKimberly នាងBella នាងMint chalida នាង Rita sririta នាងPoo Praiya នាងMint Pechaya នាង Poolook Fonthip នាង Grace kanklao និងនាង Pancake ជាដើម។

តោះដាក់ពិន្ទុ ឲ្យតារាស្រីថៃល្បីៗទាំងនេះបន្តិចមើល ថាតារារូបណាស្លៀកសមជាងគេ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកសម្រាប់តារាម៉ូដែលដ៏ល្បី នាង Gigi Hadid នេះវិញ ក៏ធ្វើឲ្យអ្នកគាំទ្រ ពេញចិត្តស្តូក លើស្ទាយលេងខ្លួនរបស់នាផងដែរ។

នាង Gigi Hadid ជាតារាមួយរូប ដែលទទួលបានការគាំទ្រ ទាំងរូបសម្រស់ដ៏ស្រស់ស្អាត និងស្ទាយលេងខ្លួនរបស់នាង។

ភាគច្រើននាង Gigi Hadid តែងតែលេងស្ទីលសម្លៀកបំពាក់ បែបសាមញ្ញៗ ពេលចេញទៅក្រៅ ដូចជាខោកាប៊ូយ និងអាវយឺតធម្មតាជាដើម។ ហើយភាគច្រើនស្ទាយនីមួយៗរបស់នាង ក៏ត្រូវបានគេចាប់អារម្មណ៍ខ្លាំងផងដែរ ដែលមាននារីៗភាគច្រើន បានយកគំរូតាមការស្លៀកពាក់របស់នាង។

ក្នុងនោះដែរ គេសង្កេតឃើញតារាម៉ូដែលរូបនេះ ចូលចិត្តលេងខ្លួន តាមស្ទាយ៤បែប ដូចជា៖

១) ស្ទាយ Sexy in Crop Top ៖ ចំពោះស្ទាយនេះ គឺនាងចូលចិត្តរើសយកអាវណា ដែលរឹប និងខើច ដើម្បីឃើញក្បាលពោះដ៏រាបស្មើររបស់នាង ហើយរីឯខោដែលសាកសមជាមួយនឹងអាវខើចបែបនេះ គឺខោជើងវែង បែបធំរលុង និងធំៗជាដើម។

២) ស្ទាយ Choker is Back ៖ ម៉ូតខ្សែក ដែលនាង Gigi Hadid ចូលចិត្តពាក់ គឺចេញយូរមកហើយ ប៉ុន្តែនាពេលបច្ចុប្បន្នម៉ូតខ្សែកនេះ ត្រូវបានល្បីល្បាញជាថ្មីម្តងទៀត។ ហើយក្នុងនោះដែរ នាងតែងតែផ្លាស់ប្តូរម៉ូតខ្សែកនោះ គ្រប់ពណ៌ទៅតាមសម្លៀកបំពាក់របស់នាងផងដែរ។

៣) ស្ទាយ Smart in Jeans៖ នាង Gigi Hadid ក៏ចូលចិត្តលេងស្ទីលខ្លួន ជាមួយនឹងខោកាប៊ូយផងដែរ ព្រោះវាកាន់តែ ធ្វើឲ្យរូបរាងរបស់នាង មើលទៅស្រឡូនស្អាត និងកាលីប។

៤) ស្ទាយ Cool Jacket ៖ ស្ទីលពាក់អាវធំពីក្រៅ ជាចំណង់ចំណូលចិត្តរបស់Gigi Hadid រាល់ពេលចេញទៅក្រៅម្តងៗ។ ហើយជាពិសេស អាវធំរបស់នាង គឺមានគ្រប់ពណ៌ និងគ្រប់សម៉ូត ដែលអ្នកគាំទ្រ កម្រឃើញនាងពាក់អាវក្រៅជាន់គ្នាណាស់៕

តោះមើលស្ទាយលេងខ្លួនរបស់នាង Gigi Hadid ទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload