អស់​ទាស់! Samsung ចែក​ទូរសព្ទ​ថ្មី​ដល់​អត្តពលិក​អូឡាំពិក​ជិត​១​ម៉ឺន​នាក់​​

កីឡាករ កីឡាការិនីមកពីតាមបណ្តាប្រទេសនានាជុំវិញពិភពលោកដែលកំពុងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅប្រទេសប្រេស៊ីលទទួលបានទូរសព្ទម៉ាក Samsung ស៊េរីថ្មីម្នាក់ៗ១គ្រឿងក្នុងនោះមានទាំងអត្តពលិកកម្ពុជា៦នាក់ផងដែរ។

អស់​ទាស់! Samsung ចែក​ទូរសព្ទ​ថ្មី​ដល់​អត្តពលិក​អូឡាំពិក​ជិត​១​ម៉ឺន​នាក់​​ស៊ន សៀវម៉ី (ឆ្វេង) ពូ សុវិជ្ជា (កណ្តាល) និង ហែមថុន វិទីនី (ស្តាំ)បង្ហាញទូរសព្ទថ្មី (រូបថត៖ វិទីនី)

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថា អត្តពលិកទាំងអស់ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកហ្គេមឆ្នាំ២០១៦នៅប្រទេសប្រេស៊ីលទទួលបានទូរសព្ទដៃម៉ាក Samsung ស៊េរីថ្មី Galaxy S7 ម្នាក់ៗ១គ្រឿងដោយឥតគិតថ្លៃ។ អត្តពលិកដែលបានចូលប្រកួតជិត១ម៉ឺននាក់ទទួលបានគ្រប់គ្នា ប៉ុន្តែសម្រាប់មន្ត្រីដឹកនាំ និងគ្រូបង្វឹកមិនទទួលបានទេ។

សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០១៦នៅប្រទេសប្រេស៊ីលនេះមានប្រទេសចូលរួមចំនួន២០៧ប្រទេសដែលមានអត្តពលិកជិត១ម៉ឺននាក់ដែលនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី៥សីហា ដល់ថ្ងៃទី២១ សីហា ឆ្នាំ២០១៦។

ចំពោះក្រុមហ៊ុនផលិតបរិក្ខាអេឡិចត្រូនិកដ៏ធំរបស់កូរ៉េ Samsung វិញជាដៃគូឧបត្ថម្ភផ្លូវការធំនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកពិភពលោកឆ្នាំ២០១៦នេះ៕

អត្ថបទ៖ ជាន ចាន់រ៉ា
ប្រភព៖ sabay

  • អស់​ទាស់! Samsung ចែក​ទូរសព្ទ​ថ្មី​ដល់​អត្តពលិក​អូឡាំពិក​ជិត​១​ម៉ឺន​នាក់​​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/31  Category:ជីវិតនិងសង្គម
Tags: