ចេញពី​រោងការ​ឆ្លងផ្លូវ​ត្រូវ​ឡាន​បុក​ស្លាប់​ភ្លាម

ខេត្ត​កែប ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​មួយ​ប៉​ព្រិច​ភ្នែក​យ៉ាង​អ​ណោ​ច​អ​ធ​ម័​នៅ​កន្លែង​កើតហេតុ​ខណៈ​ពេល​មក​ហូប​ការ​បងប្អូន ហើយ​បាន​ដើរ​ចេញពី​រោងការ​ឆ្លងថ្នល់​បំរុង​ទៅ​បត់ជើងតូច ក៏​ត្រូវ​រថយន្ត​កាម​រី​បា​ឡែ​ន​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​២២​យប់ ថ្ងៃ​ទី​៣០ កក្កដា ២០១៦ លើ​ផ្លូវជាតិ​លេខ​៣៣A ត្រង់​ចំណុច​ខាងលិច​វត្ត​ចរិយា​វង្ស ចម្ងាយ​ប្រហែល​ជាង​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​អូ​ក្រសារ សង្កាត់​អូ​ក្រសារ ក្រុងកែប​។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​ជា​ជន​រង​គ្រោះ​បាន​ចេញពី​រោងការ​ដែល​មាន​ភ្ញៀវ​កំពុង​តែ​អង្គុយ​ហូប​ជា​ច្រើន​រយ​នាក់ ដើម្បី​ឆ្លងផ្លូវ​ទៅ​បត់​ជើងតូច ស្រាប់តែ​កំពុង​ដើរ​ឆ្លងផ្លូវ ក៏​មាន​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង បើក​មក​ពី​ទិស​ខាង​លិចទៅ​កើត​យ៉ាង​លឿន មក​បុក​បុរស​ដែល​កំពុង​ដើរ​ឆ្លងផ្លូវ​នោះ​ពេញ​ទំហឹង បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​យ៉ាង​អ​ណោ​ច​អ​ធ័​ម​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។ ក្រោយ​ពី​កើតហេតុ អ្នកបើកបរ​បាន​ចុះ​ពី​រថយន្ត​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើត​ហេតុ​។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​ដែល​មក​ពិនិត្យ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ឈ្មោះ កៅ ផុ​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រៃ​តា​កុយ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ប្ដី​ប្រពន្ធ​២​នាក់​រង​របួសធ្ងន់​ស្រាល​កាលពី​វេលា​ម៉ោង​០៧​និង​៥៥​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៦​ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​០១​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បី​ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​បាក់​ភ្លៅ​ខាងឆ្វេង និង​បែក​ចិញ្ចើម​ខាងស្តាំ​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង រីឯ​បុរស់​ជា​ប្តី​របួសស្រាល មូលហេតុ​ជិះ​ម៉ូតូ​បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​។ 

បើ​តាម​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​យ​ដឹង​ថា​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្ដី​មានឈ្មោះ គង់ សា​វុ​ធ អាយុ​៣៨​ឆ្នាំ មុខរបរ​កសិករ និង​ប្រពន្ធ​ឈ្មោះ ព្រំ ម៉ៃ អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង​។ សមត្ថកិច្ច​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយ​រៀង 1I-0455 ឌុ​ប​ប្រពន្ធ លើ​ផ្លូវជាតិ​លេខ​១​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច​។

លុះ​មក​ដល់​ចំណុច​ផ្លូវបំបែក​ជា​បី​( ច្រមុះជ្រូក​)​ជន​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​បត់​ឆ្វេង​ដោយ​គ្មាន​ការ​ប្រុង​ប្រ​យ​ត្ន័​បណ្តាល​ឲ្យ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ​រ័ ពណ៌​ទឹកមាស​មួយ​គ្រឿង មិន​ចាំ​ស្លាក​លេខ​ដែល​បើកបរ​ស្រប​ទិស​គ្នា​មក​ពីក្រោយ​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​ពេញទំហឹង​ចំ​ពី​ជំ​ហៀ​ង​ខាងក្រោយ ប៉ើង​ចម្ងាយ​៥​ម៉ែត្រ​ខ្ទាត​ស្ត្រី​រង​គ្រោះ​ចេញពី​ម៉ូតូ​បោក​ទៅ​លើ​ខឿន​សួនច្បារ​ភូមិ​ថ្មី​បាក់​ភ្លៅ​ខាងឆ្វេង បែក​ចិញ្ចើម​ខាងស្តាំ សន្លប់​នៅ​នឹង​កន្លែង​រីឯ​ប្តី​របួសស្រាល​ចំណែក​ម៉ូតូ​ត្រូវ​ខូចខាត​ទាំងស្រុង​។ ចំពោះ​អ្នក​បើករថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ​រ័​បង្កហេតុ​នោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ ក្រោយ​កើតហេតុ​បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួន​ភ្លាម​ៗ​បាត់​ស្រមោល​តែ​ម្តង​។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចេញពី​រោងការ​ឆ្លងផ្លូវ​ត្រូវ​ឡាន​បុក​ស្លាប់​ភ្លាម

ចេញពី​រោងការ​ឆ្លងផ្លូវ​ត្រូវ​ឡាន​បុក​ស្លាប់​ភ្លាម

ចេញពី​រោងការ​ឆ្លងផ្លូវ​ត្រូវ​ឡាន​បុក​ស្លាប់​ភ្លាម