ស្ត្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដោយសារ​​បេតុង​ផ្ទះ​ខ្លួនឯង

ខេត្តក្រចេះ ៖ ឧបទ្ទវហេតុ​ដ៏​រន្ធត់​មួយ​បាន​បណ្ដាល​ឲ្យ​ស្ត្រី​ចំណាស់​ម្នាក់​ស្លាប់​យ៉ាង​អ​ណោ​ច​អាធ័ម​នៅ​ក្រោម​ផ្ទាំង​បេតុង​ផ្ទះ​របស់​ខ្លួន​ឯង​កាលពី​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៦ ។

ឧបទ្ទវហេតុ​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​ទៅ​លំនៅ​ឋាន​បុរាណ​មួយ​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​នៅ​ភូមិ​កោះ​កណ្តុរ ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ ពុន ស្រា​ន អាយុ​៥៩​ឆ្នាំ រស់នៅ​ផ្ទះ​កើតហេតុ ស្លាប់​យ៉ាង​អាណោចអាធ័ម ។

បើ​តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​នគរបាល​ថា នៅ​វេលា​ម៉ោង​៥​ព្រឹក ស្ត្រី​រង​គ្រោះ​បាន​ដើរ​សំដៅ​ទៅ​រានហាល​ខាងក្រោយ​ផ្ទះ​ដើម្បី​ហាត់ប្រាណ​ដូច​តាម​ទម្លាប់​រាល់ថ្ងៃ ។ នៅ​ពេល​ដែល​ដើរទៅ​ដល់​រានហាល ក៏​ស្រាប់តែ​បាក់​ថ្ម​បេតុង​ធ្លាក់​ចុះ​ក្រោម ហើយ​ថ្ម​បេតុង​រានហាល​បាន​សង្កត់​លើ​ស្ត្រី​រង​គ្រោះ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។

លោក​វរសេនីយ៍ទោ ឌួ​ង សុ​ទ្ឋី អធិការ​នគរបាល​ស្រុក​ឆ្លូង បាន​ឲ្យ​ដឹង​ថា សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ និង​សមត្ថកិច្ច​មូ​ដ្ឋា​ន​ជួយ​គាស់​ទាញ​ចេញ​យក​មក​ក្រៅ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ផ្ទះ​​មួយ​កន្លែង​​សាងសង់​​តាំងពី​សម័យ​សង្គមរាស្ត្រ​និយម ដោយ​បច្ចុប្បន្ន​មាន​​​សភាព​ចាស់​ទ្រុឌទ្រោម​​ទៅ​ហើយ​​ស្ថិត​នៅ​ក្នុងភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ មិថុនា ២០១៦ ស្រាប់តែ​​​​ (​បាក់ដៃ​ឆ្វេង​២​កំណាត់​) ហើយ​ត្រូវ​ក្រុម​សាច់ញាតិ​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្រូខ្មែរ​ក្នុងស្រុក​ក្រូចឆ្មារ ។

ប្រភព​ពី​ស្ត្រី​​ម្នាក់​ឈ្មោះ​មាង​ មុំ អាយុ​៦០​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ ​អ្នក​រង​គ្រោះ​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួលទាន​អាហារ​ថ្ងៃត្រង់​រួច បងថ្លៃ​ប្រុស​ឈ្មោះគង់ ចាន់​ថន ហៅ​គា អាយុ​៦០​ឆ្នាំ បាន​មក​ឈរលេង​​នៅ​យ៉​មុខ​ផ្ទះ​ខាង​មុខ ។ លុះ​ក្រោយមក ក៏​ដើរ​ចូល​ទៅ​ខាងក្នុង​ផ្ទះ​វិញ មិន​ទាន់​ដល់​ក្នុងផ្ទះ​ផង ស្រាប់តែ​បាក់​បេតុង​១​ផ្ទាំង​សង្កត់​លើ​បងថ្លៃ​លាន់​ក្ឌាំង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ពេល​នោះ រូប​គាត់​ឮ​បងថ្លៃ​បាន​ស្រែក​ជួយ​ផង​ៗ ភ្លាម​ៗ​នោះ គាត់​បាន​ប្រញាប់​ហៅ​គ្នីគ្នា​នៅ​ជិតខាង​ជួយ​សង្គ្រោះ ។ តែ​​ពេល​នោះ ទ្វារផ្ទះ​ បាន​ជាប់​សោទៀត ​មិន​អាច​ចូល​ទៅ​បាន ទើប​ហៅ​ជាង​ធ្វើ​សោ​ឱ្យមក​អារ​ច្រវាក់​ចេញ ទើប​អាច​នាំ​គាត់​ទៅ​សង្គ្រោះ​បាន​ទាន់​ពេល​នៅ​ឯ​គ្លីនិក​ឯកជន​១១៥ ដោយ​រង​របួសធ្ងន់​បាក់ដៃ​ឆ្វេង​២​កំណាត់ ។ ដោយសារ​ក្រុម​គ្រួសារ មាន​ជំនឿ​លើ​គ្រូខ្មែរ​នោះ ក៏​បាន​បញ្ជូន​ចេញ​ទៅ​ព្យាបាល​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្ត្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដោយសារ​​បេតុង​ផ្ទះ​ខ្លួនឯង

ស្ត្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដោយសារ​​បេតុង​ផ្ទះ​ខ្លួនឯង

ស្ត្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដោយសារ​​បេតុង​ផ្ទះ​ខ្លួនឯង

ស្ត្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដោយសារ​​បេតុង​ផ្ទះ​ខ្លួនឯង

ស្ត្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដោយសារ​​បេតុង​ផ្ទះ​ខ្លួនឯង

ស្ត្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដោយសារ​​បេតុង​ផ្ទះ​ខ្លួនឯង