មាយាស្ត្រី​ទាំង​៤០ បង្ហាញ​ពី​អាការ​របស់​នារី​ចង់ ​ចែចង់​បុរស​ និពន្ធដោយ : រ៉ឹម ភារី       July-31-2016, 4:28 pm         586

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មាយាស្ត្រី​ទាំង​៤០ បង្ហាញ​ពី​អាការ​របស់​នារី​ចង់ ​ចែចង់​បុរស​ភ្នំពេញ​៖ មិនមែន​តែ​បុរស​ទេ ដែល​បានបង្ហាញ​អាកប្បកិរិយា​ចែចង់​ស្រី​នោះ តែ​ស្ត្រី​វិញ ក៏បាន​បង្ហាញ​អាការ​មួយចំនួន ដើម្បី​បង្ហាញថា ខ្លួន​ចង់​ចែចង់​បុរស​វិញ​ដែរ​។ តើ​មាយាស្ត្រី​ទាំង​៤០​មាន​អ្វីខ្លះ​?
 
១) ធ្វើជា​និយាយ​ខ្លាំងៗ​
២) ធ្វើជា​និយាយ​តិចៗ​
៣) និយាយ​ចំហ​មាត់ ដូចជា​និយាយ​មិនទាន់​អស់រឿង
៤) និយាយ​លាក់លៀម ខ្សឹបខ្សៀវ​
៥) រាំច្រៀង ប្រគុំ​ធ្វើ​ភ្លេង ឬ​យំ​ម្ញ៉ិកម្ញ៉ក់​រៀបរាប់​
៦) សើច​កក្អាក កក្អាយ​
៧) សម្លក់សម្លឹង​
៨) ញាក់​ចង្កេះ​
៩) បង្ហាញ​កេរ្តិ៍ខ្មាស់​
១០) បង្ហាញ​សាច់​ភ្លៅ​
១១) ហើយ​បិទ​ទៅវិញ​
១២) បង្ហាញ​ដោះ​(​សុដន់​)
១៣) បង្ហាញ​ក្លៀក​
១៤) បង្ហាញ​ផ្ចិត​
១៥) មិច​ភ្នែក មៀងមើល ឬ​ស៊ី​ញូ​
១៦) ញាក់ចិញ្ចើម​
១៧) ខាំ​បបូរមាត់​
១៨) លៀន​អណ្តាត​
១៩) ច្បូត​សំពត់​
២០) ស្លៀកសំពត់​វិញ​
២១) រំសាយសក់​
២២) បួងសក់​វិញ
២៣) ដើរ​កាច់រាង​
២៤) បន្ទន់កាយ ឱន​ចុះ​
២៥) ដំណើរ​ញ៉ែញ៉ង ដូច​អ្នករាំ​
២៦) ធ្វើ​ឫក​អឹមអៀម​
២៧) ផ្ទាត់​ក្រចក​
២៨) យក​ជើង​ជាន់​ជើង​
២៩) យក​កំណាត់ឈើ​គូសដី​
៣០) លើក​បីកូន​ក្មេង​
៣១) ឲ្យ​ក្មេង​លើកខ្លួន​វិញ​
៣២) លេង​កូនក្មេង​
៣៣) ឲ្យ​ក្មេង​លេង​វិញ​
៣៤) ថើប​កូនក្មេង​
៣៥) ឲ្យ​ក្មេង​ថើប​វិញ​
៣៦) ស៊ី​ចំណី​នៅ​ពីមុខ​
៣៧) បញ្ចុក​ឲ្យ​កូនក្មេង​ស៊ី​
៣៨) ឲ្យ​របស់របរ​ទៅ​ក្មេង​លេង​
៣៩) សុំ​លួងលោម​យក​ពី​ក្មេង​វិញ​
៤០) ធ្វើ​ត្រាប់​តាម​ក្មេង​។

​អាកា​រៈទាំង​៤០​នេះ បង្ហាញថា ស្ត្រី​ចែចង់​បុរស​ដែល​ខ្លួន​ពេញចិត្ត ឬ​គេ​ហៅ​ម្យ៉ាង​ទៀតថា មាយាស្ត្រី​។ តាម​សភាព​ខាងក្រៅ​របស់​ស្ត្រី​សម្បូរ​ណ៌​ដោយ​ភាព​អៀនខ្មាស​ខ្លាំងណាស់ តែ​ពេលខ្លះ​លុះ​ក្នុង​អំណាច​សេចក្តីស្រឡាញ់ ស្រី្ត​អាចធ្វើ​អ្វីៗ​បាន​គ្រប់យ៉ាង​៕

​ប្រភព​៖ «​យល់ដឹង​ជីវិត​អាពាហ៍ពិពាហ៍​»​រៀបរៀង​ដោយ ភិក្ខុ គូ សុភាព សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​។​

បញ្ជាក់​៖ អត្ថបទ​នេះ អ្នក​រៀបរៀង​សៀវភៅ បាន​សុំទោស​អ្នកអាន​ជាមុន ថា នេះ​មិនមែន​ជាការ​បន្តុះបង្អាប់​ស្ត្រី​នោះទេ តែ​គ្រាន់តែ​បង្ហាញ​ការពិត​របស់​ស្ត្រី​ដែលមាន​លក្ខណៈ​ពី​ធម្មជាតិ​តែង​ធ្វើ​ឫកពា​ដាក់​បុរស​នោះ តាម​អាកា​រទាំង​៤០​ខាងលើនេះ​៕