មាន​បញ្ហា​សុខភាព​ខួរក្បាល គួរ​ពិសារ​អាហារ​ទាំងនេះ​ !

6 Videos


ប្រសិនបើអ្ននកចង់បានសុខភាពរាងកាយល្អ អ្នកគួរគិតពីប្រភេទអាហារដែលគួរបរិភោគ ព្រោះវាចាំបាច់សម្រាប់រាងកាយផង និង សុខភាពផ្លូវអារម្មណ៍ផង ។ ការពិសារអាហារល្អចំពោះសុខភាព ក៏អាចនឹងជួយបង្កើនមុខងារខួរក្បាលអោយដំណើរការប្រក្រតីផង និង បង្កើនសមត្ថភាពគិតបានរហ័ស ។

ខាងក្រោមនេះជាអាហារមួយចំនួនដែលអ្នគួរពិសារដើម្បីពង្រឹងសុខភាពរាងកាយនិងខួរក្បាល ៖

P9

មាន​បញ្ហា​សុខភាព​ខួរក្បាល គួរ​ពិសារ​អាហារ​ទាំងនេះ​ !

• ប្រូកូលី ជាប្រភេទស្ពៃម្យ៉ាងដែលល្អជួយដល់សុខភាពនិងពង្រឹងមុខងារខួរក្បាល លើសពីនេះ វាក៏ជួយបង្កើតកោសិកាខួរក្បាលអោយលូតលាស់បានល្អ ។

• គ្រាប់សណ្តែក គ្រាប់ស្វាយចន្ទី គ្រាប់អាល់ម៉ុន ជាអាហារសម្រាប់ខួរក្បាល ហើយវាក៏ជាប្រភពនៃ អាហារដែលសំបូរវីតាមីន E ច្រើនជួយពង្រឹងសុខភាពខួរក្បាល ។

• ស៊ុតក៏ជាអាហារដ៏សំបូរបែបនិងមានមុខងារច្រើនជួយដល់សុខភាពខួរក្បាល ព្រោះទាំងផ្នែក ស និងផ្នែកក្រហមនៃស៊ុត វាមានជាតិក្លរីនខ្ពស់ជួយពង្រឹងសមត្ថភាពសុខភាពខួរក្បាល ។

• ក្រៅពីនេះ សាច់ត្រី និងខ្លាញ់ត្រី គឺជាអាហារដែលមានអាសីុតខ្លាញ់អូមេហ្គា ៣ ច្រើន ដែលសារធាតុនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងមុខងារខួរក្បាល និង ការអភិវឌ្ឈន៍ ។

• ចំនុចចុងក្រោយ អ្នកគួរពិសារផ្លែឈើអោយបានច្រើន ដូចជាផ្លែស្ត្រប៊ែរី និងប្លូ៊ប៊ែរី ព្រោះក្នុងផ្លែឈើប្រភេទនេះ មានផ្ទុកសារធាតុអុកសីុតកម្មច្រើន មានសារៈសំខាន់សម្រាប់សុខភាពខួរក្បាល ៕

                                                                                                     សុផល