សុភមង្គល​ក្រុមគ្រួសារ Moses Chan នរណា​ក៏​ច្រណែន !

6 Videos


ក្រុមគ្រួសារតារាសម្តែងហុងកុងដ៏ល្បីឈ្មោះ លោក Moses Chan បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ច្រណែនយ៉ាងខ្លាំង ក្រោយពីបង្ហាញពីសុភមង្គលគ្រួសារកាលពីពេលថ្មីៗនេះ ។

សុភមង្គល​ក្រុមគ្រួសារ Moses Chan នរណា​ក៏​ច្រណែន !

P9

សុភមង្គល​ក្រុមគ្រួសារ Moses Chan នរណា​ក៏​ច្រណែន !

កាលពីពេលថ្មីៗនេះ លោក Moses និង ភរិយា Aimee Chan បានបង្ហាញមុខនៅគ្លីនិកសុខភាពមួយកន្លែងជាមួយកូនទាំងបីនាក់ ដែលកូននាង Aimee ពរនៅដៃនោះគឺជាកូនពៅគេដែលទើបមានអាយុ ៣ ខែ ។ នេះក៏ជាលើកដំបូង ដែលក្រុមគ្រួសារលោក Moses បានបង្ហាញមុខជាសាធារណៈ ក្រោយពីសម្រាលកូនស្រីផងដែរ ។

សុភមង្គល​ក្រុមគ្រួសារ Moses Chan នរណា​ក៏​ច្រណែន !

ថ្វីបើលោក Moses មិនទទួលយកកិច្ចសម្ភាសពីសារព័ត៌មានក្តី តែគេអាចដឹងថា គ្រួសារអ្នកទាំងពីរពិតជាមានសុភមង្គល ជាពិសេស ពួកគេតែងតែញញឹមដោយក្តីស្វាគមន៍សម្រាប់អ្នកសារព័ត៌មានជារៀងរាល់លើក ។

សុភមង្គល​ក្រុមគ្រួសារ Moses Chan នរណា​ក៏​ច្រណែន !

គួរបញ្ជាក់ដែរថា លោក Moses បានរៀបការជាមួយភរិយាកាលពីឆ្នាំ ២០១៣ និង បានផ្តល់កំណើតឲ្យកូនប្រុស ២ ស្រី ១ ដែលកូនប្រុសច្បងមានឈ្មោះថា Aiden Joshua Chan ទីពីរឈ្មោះ Lucas Chan និង ទីបីជាកូនស្រីឈ្មោះ Camilia Chan ៕ ថាវរិទ្ធ (ប្រភព ៖ ជេនស្តារ)

សុភមង្គល​ក្រុមគ្រួសារ Moses Chan នរណា​ក៏​ច្រណែន !