​ពណ៌​ទឹករំអិល​ចេញពី​ទ្វារមាស អាច​បញ្ជាក់​ពី​សុខភាព​អ្នក​បាន​

​ពណ៌​ទឹករំអិល​ចេញពី​ទ្វារមាស អាច​បញ្ជាក់​ពី​សុខភាព​អ្នក​បាន​


​ពណ៌​ទឹករំអិល​ចេញពី​ទ្វារមាស អាច​បញ្ជាក់​ពី​សុខភាព​អ្នក​បាន​

​មាន​ការយល់ច្រឡំ​ច្រើនណាស់ អំពី​ការហូរ​ទឹករំអិល​ចេញពី​ទ្វារមាស​។ អ្នកខ្លះ​គិតថា ទឹករំអិល​នោះ គឺជា​ការ​ធ្លាក់ស ហើយ​យល់ថា វា​គឺជា​ជំងឺ​ដែល​ត្រូវ​ខ្វល់ខ្វាយ​។ ស្ត្រី​ម្នាក់ៗ​តែង​ធ្លាប់មាន អា​ការៈហូរ​ទឹករំអិល​ចេញពី​ទ្វារមាស តែ​វា​គឺជា​រឿង​មួយ​ធម្មតា​សុទ្ធសាធ សម្រាប់​ថែរក្សា​តុល្យភាព pH របស់​តំបន់​ទ្វារមាស​។ ចំពោះ​ពណ៌​របស់​ទឹក​រំអិល ដែល​ហូរ​ចេញ​មក​នេះ​ច្រើនតែ​ថ្លា ឬ​ស​ដូច​ទឹកដោះគោ ប៉ុន្តែ ចំពោះ​ករណី​កម្រិត pH អតុល្យភាព មាន​ការបង្ក​រោគ ឬ​បញ្ហា​សុខ​ភាព​ផ្សេងៗ​ទៀត​នោះ អាច​នឹង​ធ្វើឲ្យ​ពណ៌​ទឹក​រំអិល​នេះ​ប្រែប្រួ​លបាន​។ ខាងក្រោម​នេះ ខ្ញុំ​នឹង​បង្ហាញ​អំពី​ពណ៌​ខុសៗ​គ្នា នៃ​ទឹករំអិល​ចេញពី​ទ្វារមាស ដែល​អាច​បញ្ជាក់​អំពី​សុខភាព​អ្នក​។​

ពណ៌​ត្នោត ឬ​ក្រហម​ដូច​ឈាម​
ការ​ដែល​មាន​ស្នាម​ប្រឡាក់​ខោ​ទ្រនាប់​ពណ៌​ត្នោត ឬ​ដូច​ឈាម​អាចជា​រឿង​គួរឲ្យភ្ញាក់ផ្អើ​លបាន ប៉ុន្តែ​អ្នក​ត្រូវ​តែ​គិតថា វា​គឺជា​រឿង​មួយ​ធ្ងន់ធ្ងរ​បន្តិច​ដែរ​។ ករណីនេះ អាច​បញ្ជាក់បាន​ថា មានរឿង​ច្រើនណាស់​ដូចជា សញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ មក​រដូវ​មិន​ទៀងទាត់ ឬ​អាការៈ​របស់​ជំងឺមហារីក​មាត់ស្បូន ឬ​មហារីក​អង់ដូម៉ែត​។

ពណ៌​ស​ល្អក ឬ​លឿង​
ករណី​ពណ៌​ទឹករំអិល​បែបនេះ អាច​បញ្ជាក់បាន​ថា ជា​ជំងឺ​កាមរោគ​ណាមួយ​ដូចជា ជំងឺ​ប្រមេះទឹកបាយ​ជាដើម​។ ក្រៅពី​ទឹករំអិល​ពណ៌​បែបនេះ អ្នក​គួរតែ​សង្កេតមើល ការធ្លាក់​ឈាមរដូវ នៅ​ចន្លោះ​វដ្ត​រដូវ ការ​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន និង​ឈឺចាប់​ក្នុង​អាង​ត្រគាក​ផង​។

ពណ៌​លឿង ឬ​បៃតងខ្ចី​
បើសិនជា​អ្នក​មាន​ការហូរ​ទឹក​រំអិល ចេញពី​ទ្វារមាស​ពណ៌​លឿង ឬ​បៃតងខ្ចី វា​អាច​បញ្ជាក់​អំពី​ការបង្ក​រោគ ប្រភេទ​ទ្រីកូម៉ូណាស់ (Trichomonas Infection)​។ ក្រៅពី​ការហូរ​ទឹករំអិល​នេះ អ្នក​ប្រហែលជា​អាច​មាន​ការ​នោម​ឈឺ និង​នោម​ក្រហាយ​ផងដែរ​។

ពណ៌​ផ្កាឈូក​ខ្ចី​
រឿង​នេះ​ច្រើនតែ​កើតមាន​ជា​ញឹកញាប់ ក្រោយ​ពី​សម្រាលកូន​រួច ព្រោះ​វា​គឺជា​សញ្ញា នៃ​ការ​ជ្រុះ​ភ្នាស​ក្នុង​ស្បូន​ចេញមកក្រៅ ឬ​ហៅ​ថា Lochia​។

ពណ៌​ស​ខា​ប់​
ខណៈពេល​ដែល​ការហូរ​ទឹក​រំអិល ពី​ទ្វារមាស​ធម្មតា មាន​ពណ៌​ស​ដូច​ទឹកដោះគោ តែ​បើ​សិន​វា​ជា​ពណ៌​ស​ខា​ប់ និង​ស្អិតៗ ព្រមទាំង​មាន​ហើម និង​ឈឺ​ជុំវិញ​បបេរ​ទ្វា​រមាស រមាស់ និង​ឈឺចាប់​ក្នុងពេល​រួម​ភេទ​ទៀត វា​អាច​ជា​សញ្ញា​បញ្ជាក់​អំពី ការបង្ក​រោគ​ផ្សិត​ហើយ​។

ពណ៌​ស ឬ​ប្រផេះ​
ទឹករំអិល​ទ្វារមាស ដែល​មាន​ពណ៌​ប្រភេះ ឬ​លឿង​តិចៗ ហើយ​មាន​ក្លិនឆ្អាប​ទៀត អាច​បញ្ជាក់​ថា ជា​ការបង្ក​រោគ​ដោយ​បាក់តេរី ឬ​ហៅ​ថា Bacterial Vaginosis ដែល​នាំឲ្យ​មាន​ការរមាស់ ក្រហាយ ឡើង​ក្រហម និង​ហើម​ក្នុង​ទ្វារមាស​បាន​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។