ពូកែ​ចាញ់កូន​មែន​ទេ​? សាកល្បង​វិញ​ទាំងនេះ​មើល​!!!

ពូកែ​ចាញ់កូន​មែន​ទេ​? សាកល្បង​វិញ​ទាំងនេះ​មើល​!!!


ពូកែ​ចាញ់កូន​មែន​ទេ​? សាកល្បង​វិញ​ទាំងនេះ​មើល​!!!

​ខណៈពេល​ដែល​មូលហេតុ​ពិតប្រាកដ នៃ​ការ​ចាញ់​កូន​មិនទាន់​មាន​ការយល់ដឹង​ពេញលេញ​នោះ វា​ក៏​អាច​បង្កឡើង​ដោយ កត្តា​រួមផ្សំ​ច្រើន​ដែរ​ដូចជា បម្រែបម្រួល​អ័រម៉ូន ហ្សែ​ន សុខភាព​ទូទៅ កត្តា​ផ្លូវចិត្ត និង​វប្បធម៌​សង្គម​។ ជាមួយគ្នានេះដែរ ការកើនឡើង​នៃ​អ័រម៉ូន ក្នុងពេល​មាន​ផ្ទៃពោះ HCG ក្នុង​ត្រីមាស​ដំបូង និង​ឡើង​ខ្ពស់​នៃ​អ័រម៉ូន អឺស​ស្ត្រូ​សែន សុទ្ធតែ​ជា​ដើម​ហេតុ​នាំ​ឲ្យ​ចង្អោរ និង​ក្អួត​បាន​ទាំងអស់​។

​ភាព​ធ្ងន់ធ្ងរ និង​រយៈពេល​នៃ​ការ​មាន​រោគសញ្ញា​ចាញ់កូន គឺ​មិន​ទៀងទាត់​ឡើយ ដែល​តិចតួច​មិនបាច់​ត្រូវ​ការព្យាបាល​អ្វី​ទេ តែ​ធ្ងន់ធ្ងរ​អាច​ឈាន​ដល់​ការប្រើ​ថ្នាំ និង​បញ្ចូល​សេរ៉ូម និង​សម្រាក​ពេទ្យ​ទៀតផង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អា​ការៈចាញ់កូន អាច​នាំ​ឲ្យ​ម្តាយ​ស្រ​ក​ទម្ងន់​បាន ប៉ុន្តែ វា​មិន​នាំ​ឲ្យ​កូនលូតលាស់​យឺត និង​តូច​ជាង​ក្មេង​ដទៃ​ឡើយ​។
​វិធីសាស្ត្រ​ក្នុង​ការទប់ស្កាត់ ឬ​បង្កា​រការ​ចាញ់កូន​មានដូចជា ៖

  • ​ចូរ​ប្រាកដថា​អ្នក​បាន​ញ៉ាំ​ទឹក​គ្រប់គ្រាន់ តាមរយៈ​ការ​ញ៉ាំ​តិចៗ ឬ ៣០ មី​លី​លីត្រ​ជា​រៀង​រាល់​ម៉ោង ឬ​ញ៉ាំ​ជាតិ​ទឹក​ដែល​មាន​អេឡិចត្រូ​លីត្រ នៅ​ចន្លោះ​ពេល​ញ៉ាំ​អាហារ​ម្តងៗ​។​
  • ​ចៀសវាង​ការ​គេង​ផ្ងារ ក្រោយ​ពី​ញ៉ាំ​អាហារ​រួច និង​គេង​ខ្នើយ​ខ្ពស់​។​
  • ​កាត់បន្ថយ​ស្ថានភាព ដែល​នាំ​ឲ្យ​ចង្អោរ ដូចជា លុបបំបាត់​ប្រភព​ដែល​នាំឲ្យ​មាន​ក្លិន​មិនល្អ ឬ​មិន​ចូលចិត្ត​។​
  • ​ញ៉ាំ​ក្រៀម​តិចៗ ឬ​អាហារ​ដែល​ស្រួល​រំលាយ ដូចជា​បបរ ឬ​ស៊ុត​ស្ងោរ ឬ​ជាតិ​ទឹក​ដូចជា ទឹក​ផ្លែឈើ ឬ​ទឹកដោះគោ៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។