​វិធី​ព្យាបាល ការ​ឈឺជង្គង់​ដោយ​ខ្លួនឯង​

​វិធី​ព្យាបាល ការ​ឈឺជង្គង់​ដោយ​ខ្លួនឯង​


​វិធី​ព្យាបាល ការ​ឈឺជង្គង់​ដោយ​ខ្លួនឯង​

​ក្រោយពី​ថ្ងៃ​ដំបូង នៃ​ការ​ហាត់ប្រាណ​ដូចជា ការរត់ ឬ​ដើរ​លឿន មនុស្ស​ភាគច្រើន តែង​មាន​អា​ការៈឈឺ​ជង្គង់​។ ដូច្នេះ ពួកគេ​ច្រើន​តែ​ប្រើ​ថ្នាំ​គ្រាប់ បំបាត់​ការឈឺចាប់ ជាង​ប្រើ​វិធី​ធម្មជាតិ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មាន​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​មួយចំនួន ដែល​អាច​បំបាត់​ការឈឺចាប់​នេះ​បានល្អ ដូច​ថ្នាំពេទ្យ​អញ្ជឹង​ដែរ​។

ប្រេង​ល្ហុង​
ចូរ​ម៉ាស្សា​សន្លាក់​ជង្គង់​ដែល​ឈឺ​នោះ ជាមួយនឹង​ប្រេង​ល្ហុង​ក្តៅ​ឧ​ណ្ហៗ និង​កុំ​ភ្លេច​ស្អំ​ទឹក​ក្តៅ​ផង ដើម្បី​បំបាត់​ការឈឺចាប់​បែប​ធម្មជាតិ​។ វត្តមាន​របស់​សារធាតុ​ប្រឆាំង​ការ​រលាក​ក្នុង​ប្រេង​នេះ មិន​ត្រឹមតែ​ប្រឆាំង​ការ​រលាក​ទេ តែ​ក៏​ជួយ​ភ្ញោ​ចដ​ល់​ប្រព័ន្ធ​ភាព​ស៊ាំ ដើម្បី​ផលិត​អង់ទីគ័​រ ដើម្បី​ជួយ​ឲ្យ​សុខ​ភាព​កាន់តែ​ល្អ​ដែរ​។

ល្មៀត​
ល្មៀត ត្រូវបាន​គេ​ស្គាល់​ថា ជា​ឱសថ​សម្លាប់​មេរោគ​ដ៏​អស្ចារ្យ ហើយ​ក៏​ជួយ​បំបាត់​ការឈឺចាប់​បាន​ដែរ ព្រោះ​វា​ផ្ទុក​ទៅ​ដោយ​សារធាតុ Curcumin ដែល​មាន​នាទី​ប្រឆាំង ការ​រលាក​បែប​ធម្មជាតិ​។ អ្នក​អាច​លាយ​ម្សៅល្មៀត​ជាមួយ​ទឹក ដើម្បី​ក្លាយជា​ល្បាយ​មួយ រួច​យក​វា​ទៅ​ស្អំ​នៅលើ​ជង្គង់ ដែល​កំពុង​តែ​ឈឺ​ពីរ​ដង​ក្នុង​មួយថ្ងៃ​ទៅ​។

ស្អំ​ទឹកកក​
ចំពោះ​ការ​ឈឺជង្គង់​ស្រួចស្រាវ អាច​នឹង​ដោះស្រាយ​បាន ជាមួយនឹង​ការ​ស្អំ​ទឹកកក​។ ការធ្វើ​បែប​នេះ មិន​ត្រឹមតែ​កាត់បន្ថយ​ការឈឺ​ទេ តែ​ក៏​ជួយ​បន្ថយ​ការ​ហើម និង​រលាក​ក្នុង​ជង្គង់ ព្រមទាំង​ឆាប់​ជា​លឿន​ទៀត​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។