ហេតុ​អ្វី​ក៏​សហរដ្ឋ​អា​មេ​រិ​ក​នៅ​តែ​ខ្លាច​ចំពោះ​បណ្តា​នាវា​ពិឃាត​របស់​រុ​ស្ស៊ី?

ហេតុអីក៏បណ្តានាវាពិឃាតយោធារុស្ស៊ីនៅតែជាការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក? សាស្ត្រាចារ្យ ROBERT FARLEY ជាអ្នកឆ្លើយសំណួរនេះ ក្នុងអត្ថបទមួយសម្រាប់ទស្សនាវដ្តីអាមេរិក THE NATIONAL INTEREST។
ហេតុ​អ្វី​ក៏​សហរដ្ឋ​អា​មេ​រិ​ក​នៅ​តែ​ខ្លាច​ចំពោះ​បណ្តា​នាវា​ពិឃាត​របស់​រុ​ស្ស៊ី?
យោងតាមសាស្ត្រាចារ្យ ROBERT FARLEY ថា ទាំងសហរដ្ឋអាមេរិក ទាំងប្រទេសឯទៀតៗនៃពិភពលោកនៅពុំទាន់កសាងនាវាយោធាមួយដែលអាចប្រកួតប្រជែងជាមួយនាវាពិឃាតបាញ់មីស៊ីលរុស្ស៊ី ប្រើថាមពលនុយក្លេអ៊ែរប្រភេទ KIROW ឬហៅនាវាគម្រោង១,១៤៤នៅឡើយ ។ បណ្តានាវាពិឃាតរុស្ស៊ីប្រភេទនេះអាចបាញ់ដំណាលគ្នាឆ្ពោះទៅគោលដៅជាច្រើន ហើយនាវាទាំងនោះនឹងត្រូវប្រើប្រាស់ក្នុងកងនាវាចរណ៍រុស្ស៊ីរយៈពេលយូរឆ្នាំទៀត ។

អត្ថបទនេះសរសេរទៀតថា បណ្តានាវាពិឃាតប្រភេទ KIROV ជានាវាពិសេស ដែលបង្ហាញពីភាពសុក្រិត្យនៃកងនាវាចរណ៍រុស្ស៊ី ។ នាវាពិឃាតទាំងនេះតាមមើលទៅនឹងត្រូវរុស្ស៊ីប្រើប្រាស់រយៈពេលប៉ុន្មានទសវត្សខាងមុខទៀត ។

ខណៈដែលគ្រប់កន្លែងលើពិភពលោកជ្រើសរើសយកការកសាងនាវាពិឃាតធំៗចំណាយប្រាក់យ៉ាងច្រើន សហភាពសូវៀតបែរជាសម្រេចយកមាគ៌ានៃការធ្វើឱ្យទំនើប និងបង្កើនមុខងារសម្រាប់នាវាពិឃាតរបស់ខ្លួន ។ ជាលទ្ធផលបណ្តានាវាពិឃាត KIROV អាចប្រយុទ្ធប្រឆាំងបណ្តានាវាមុជទឹក និងនាវាចម្បាំងទាំងឡាយ ។ ក្រោយការរលំរលាយសហភាពសូវៀត និងការបញ្ចប់សង្គ្រាមត្រជាក់ប្រឆាំងលោកខាងលិច រុស្ស៊ី ពុំបានបោះបង់ចោលបណ្តានាវាពិឃាតនៃគម្រោង១,១៤៤ឡើយ ហើយនាវាពិឃាតមួយក្នុងចំណោមនាវាពិឃាតទាំងនេះគឺនាវាឈ្មោះ PIOTR VELIKIY ពុំត្រឹមតែនៅបន្តប្រើក្នុងកងនាវាចរណ៍រុស្ស៊ីប៉ុណ្ណោះទេ តែក៏ធ្វើប្រតិបត្តិការពិសេសមួយប្រកបដោយជោគជ័យប្រឆាំងពួកចោរសមុទ្រក្នុងដែនទឹកសូម៉ាលីទៀតផង ។

ការធ្វើឱ្យទំនើបដល់នាវាពិឃាតបាញ់មីស៊ីលប្រើថាមពលនុយក្លេអ៊ែរឈ្មោះ AMIRAL NAKHIMOV នៃគម្រោង១១៤៤នឹងបញ្ចប់នាឆ្នាំ២០១៨ ។ នាវាពិឃាតនេះនឹងបំពាក់ដោយឧបករណ៍អេឡិចត្រូនិក បណ្តារ៉ាដា និងបណ្តាប្រព័ន្ធបាញ់មីស៊ីលត្រង់ ។ រួចការធ្វើឱ្យទំនើបដល់នាវាពិឃាត PIOTR VELIKIY នឹងចាប់ផ្តើមក្នុងឆ្នាំ២០១៩ ។ ដូច្នេះនាឆ្នាំ២០២១ កងម៉ារីនរុស្ស៊ីនឹងមាននាវាពិឃាតបាញ់មីស៊ីលប្រើថាមពលនុយក្លេអ៊ែរនៃគម្រោង១១៤៤ ដែលធ្វើឱ្យទំនើប២គ្រឿងដែលសហរដ្ឋអាេមរិកនឹងពុំហ៊ានប៉ះជាមួយនាវាទាំង២គ្រឿងនេះឡើយ ៕

ដោយ ៖ ខាន់ សុខឃន
ប្រភព៖ កោះសន្តិភាព

  • ហេតុ​អ្វី​ក៏​សហរដ្ឋ​អា​មេ​រិ​ក​នៅ​តែ​ខ្លាច​ចំពោះ​បណ្តា​នាវា​ពិឃាត​របស់​រុ​ស្ស៊ី?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/31  Category:ជីវិតនិងសង្គម
Tags: