អាកាសធាតុ​នៅ​អីុ​រ៉ា​ក់​ក្តៅ​ខ្លាំង​ជា​ប្រវត្តិសាស្ត្រ

សារព័ត៌មានបរទេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា នាយកដ្ឋានឧតុនិយមរបស់អីុរ៉ាក់បានបង្ហាញសីតុណ្ហភាពមធ្យមនៅក្នុងប្រទេសកើនខ្ពស់ជាប្រវត្តិសាស្ត្រដល់ទៅ៥៣អង្សាសេ កាលពីថ្ងៃទី២១ កក្កដា ២០១៦ ធ្វើឱ្យស្ថាប័នរបស់មន្ត្រីរដ្ឋការជាច្រើននៅក្រុងបាដាដត្រូវបិទទ្វារបណ្តោះអាសន្ន ។ ទន្ទឹមនេះនៅតាមដងផ្លូវក្នុងទីក្រុងមានសភាពស្ងប់ស្ងាត់ ព្រោះប្រឈមមុខនឹងកង្វះខាតចរន្តអគ្គិសនី ។

អគ្គលេខាធិការជនភៀសខ្លួននៃអង្គការសហប្រជាជាតិ (UNHCR) បញ្ជាក់ថា អាកាសធាតុឡើងកម្តៅបានបង្កើតឧបសគ្គលើការរស់នៅរបស់ជនភៀសខ្លួននៅក្នុងជំរំជនភៀសខ្លួនច្រើនកន្លែងក្នុងប្រទេសដែលកំពុងជួបវិបត្តិខ្វះខាតម្ហូបអាហារ ទឹក និងចរន្តអគ្គិសនី ។

ក្រៅពីនេះនៅមានរបាយការណ៍បញ្ជាក់ថា មានប្រទេសជាច្រើនទៀតនៅមជ្ឈិមប្រទេសដូចជាកូវ៉ែត កំពុងប្រឈមមុខនឹងអាកាសធាតុក្តៅខ្លាំង ។ ស្ថានភាពអាកាសធាតុក្នុងប្រទេសជាច្រើននៅមជ្ឈិមប្រទេសបានកើតឡើងក្នុងខណៈសីតុណ្ហភាពនៅខែមិថុនា ឡើងខ្ពស់ ដោយសីតុណ្ហភាពមធ្យមនៅលើដី និងសមុទ្រកាលពីខែមុនកើនឡើងខ្ពស់ដល់០,៩អង្សាសេ លើសពីអំឡុងពេលដូចគ្នាក្នុងសតវត្សរ៍ទី២០ ដែលមានកម្រិត១៥,៥អង្សាសេ តាមការវិភាគរបស់នាយកដ្ឋានគ្រប់គ្រងដែនសមុទ្រ និងអាកាសធាតុរបស់អាមេរិក (NOAA) ៕
អាកាសធាតុ​នៅ​អីុ​រ៉ា​ក់​ក្តៅ​ខ្លាំង​ជា​ប្រវត្តិសាស្ត្រ

អាកាសធាតុ​នៅ​អីុ​រ៉ា​ក់​ក្តៅ​ខ្លាំង​ជា​ប្រវត្តិសាស្ត្រ

អាកាសធាតុ​នៅ​អីុ​រ៉ា​ក់​ក្តៅ​ខ្លាំង​ជា​ប្រវត្តិសាស្ត្រ

អាកាសធាតុ​នៅ​អីុ​រ៉ា​ក់​ក្តៅ​ខ្លាំង​ជា​ប្រវត្តិសាស្ត្រ

អាកាសធាតុ​នៅ​អីុ​រ៉ា​ក់​ក្តៅ​ខ្លាំង​ជា​ប្រវត្តិសាស្ត្រ
ដោយ ៖ ម៉ុក សេង
ប្រភព៖ កោះសន្តិភាព

  • អាកាសធាតុ​នៅ​អីុ​រ៉ា​ក់​ក្តៅ​ខ្លាំង​ជា​ប្រវត្តិសាស្ត្រ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/31  Category:ជីវិតនិងសង្គម
Tags: