Kendall ប្អូន​នាង​គីម ចេញ​ដើរ​គ្មាន​អាវ​ទ្រនាប់… គ្មាន​បញ្ហា!

យុវតីអាយុ២០ឆ្នាំរូបនេះ ដើរចេញតាមផ្លូវសាធារណៈ ដោយគ្មានពាក់អាវទ្រនាប់ មកជាមួយទេ។ បើមិនពាក់វា នៅ​ពេល​ចេញ​ដើរ តើវា​មាន​បញ្ហា​ឬ?
Kendall ប្អូន​នាង​គីម ចេញ​ដើរ​គ្មាន​អាវ​ទ្រនាប់... គ្មាន​បញ្ហា!

កញ្ញា «Kendall Jenner» នៅពេលចេញដើរ ដោយគ្មានពាក់អាវទ្រនាប់។ (រូបថត អ៊ិនស្តាហ្គ្រាម)

យុវតី «Kendall Jenner» ដែលត្រូវបានប្អូនស្រីបង្កើត របស់នាង «Kim Kardashian» តារាទូរទស្សន៍​អាមេរិក​ដ៏ល្បីឈ្មោះ មិនសូវជាចូលចិត្ត ពាក់អាវទ្រនាប់ប៉ុន្មានទេ បើទោះជានាងមានអាយុ ទើបតែ២០ឆ្នាំ​ក៏​ដោយ។ ហើយយុវតីវ័យក្មេងរូបនេះ បានប្រកាសទទួលស្គាល់ និងទទួលខុសត្រូវ ពីការមិនពាក់អាវ​ពិសេស​នេះ​ទៀត។

នៅលើគេហទំព័រផ្លូវការរបស់នាង នៅក្នុងសប្ដាហ៍កន្លងមកនេះ យុវតី «Kendall» បានបង្ហោះរូបថត​ប៉ុន្មាន​សន្លឹក​ថ្មីៗ ដើម្បីប្រណាំងប្រជែង នឹងតារាស្ត្រីទាំងឡាយ ដែលចូលចិត្តព្រលែង ដើមទ្រូងរបស់ខ្លួន យ៉ាង​ព្រហើន។

Kendall ប្អូន​នាង​គីម ចេញ​ដើរ​គ្មាន​អាវ​ទ្រនាប់... គ្មាន​បញ្ហា!

យុវតីវ័យក្មេង ដែលទំនងជាមានទំនាក់ទំនងស្នេហា ជាមួយអ្នកចម្រៀង Rap ឈ្មោះ «A$AP Rocky» នោះ បានថ្លែងឲ្យដឹងថា៖ «ខ្ញុំមើលមិនឃើញ ថាវាមានបញ្ហានៅត្រង់ណា បើគ្រាន់តែចេញដើរ នៅតាមដងផ្លូវ ដោយ​មិន​មាន​ពាក់​​អាវទ្រនាប់នោះ? ផ្ទុយទៅវិញ វាមានលក្ខណៈស៊ិចស៊ី វាធ្វើឲ្យមានអារម្មណ៍រហើយ​ស្រួល​។ ខ្ញុំ​ស្រឡាញ់​ដើម​ទ្រូង របស់ខ្ញុំណាស់។»

Kendall ប្អូន​នាង​គីម ចេញ​ដើរ​គ្មាន​អាវ​ទ្រនាប់... គ្មាន​បញ្ហា!

បញ្ហានៅត្រង់ថា ក្រុមអ្នកប្រមាញ់រូបថត ដែលនៅក្បែរនាង នាំគ្នាជ្រួលជ្រើម ទាញយកម៉ាស៊ីនថត មក​ថត​ពី​ទិដ្ឋភាពនេះ ស្ទើរតែចង់ផ្ទុះម៉ាស៊ីនទៅហើយ។ យុវតី «Kendall» បាននិយាយទៀតថា៖ «គេនាំគ្នាភ្ញាក់ផ្អើល​ខ្លាំង​ណាស់ ដោយឃើញខ្ញុំគ្មានពាក់អាវទ្រនាប់ ព្រោះគេគិតថា វាមិនស័ក្ដិសមទៅនឹងចរិកឫកពាររបស់ខ្ញុំ។ តែ​នៅ​ពេល​ដែល​ខ្ញុំធ្វើវា នៅពេលនោះ វាបានប្រែក្លាយ ទៅជាឱកាសមួយដ៏ស្មុគ្រស្មាញ សម្រាប់ក្រុម​អ្នក​ថត​រូប​ទៅ​វិញ។»៕

Kendall ប្អូន​នាង​គីម ចេញ​ដើរ​គ្មាន​អាវ​ទ្រនាប់... គ្មាន​បញ្ហា!

Kendall ប្អូន​នាង​គីម ចេញ​ដើរ​គ្មាន​អាវ​ទ្រនាប់... គ្មាន​បញ្ហា!