នាង គួ​ក ជី​ង​ជី​ង រកចំណូលបាន​ជិត ៤ លាន​ដុល្លារ​ពី​ការថត​កម្មវិធី​ទូរទស្សន៍​

6 Videos


តាមប្រភពព័ត៌មានហុងកុងបានរាយការណ៍ឲ្យដឹងថា នាង គួក ជីងជីង អតីតកំពូលកីឡាការិនីលោត ទឹកចិនដីគោក ជាមួយស្វាមីលោក ហួរ ឈីកាង ហៅ (Kenneth Fok) គឺប៉ុន្មានខែកន្លងទៅនេះបានចូលរួមថតកម្មវិធី «ដំណើលឿនទៅមុខ» របស់ស្ថានីយ៍ទូរទស្សន៍ផ្កាយរណបទីក្រុងសិនចិន នៃប្រទេសចិន ។ ក្នុងពេលចាប់ ផ្តើមថតនាងបង្ហើបប្រាប់ថា ការថតកម្មវិធីមួយនេះ គឺដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍កីឡាអូឡាំពិក Rio 2016 នៅប្រទេសប្រេស៊ីល តែប៉ុណ្ណោះ ។

នាង គួ​ក ជី​ង​ជី​ង រកចំណូលបាន​ជិត ៤ លាន​ដុល្លារ​ពី​ការថត​កម្មវិធី​ទូរទស្សន៍​

P9

នាង គួ​ក ជី​ង​ជី​ង រកចំណូលបាន​ជិត ៤ លាន​ដុល្លារ​ពី​ការថត​កម្មវិធី​ទូរទស្សន៍​

ប៉ុន្តែកាលពីពេលថ្មីៗនេះមានបែកធ្លាយព័ត៌មានថា កាលដែលនាង សុខចិត្តចូលរួមថតនៅក្នុងកម្មវិធីទូរទស្សន៍នោះ ក៏ព្រោះតែចង់រកប្រាក់ដើម្បី ផ្គត់ផ្គង់ដល់ម្តាយនាងតែប៉ុណ្ណោះ ព្រោះកន្លងមកនាងជាអ្នករកប្រាក់ចំណូលសម្រាប់ចិញ្ចឹមក្រុមគ្រួសារ ដោយកាលដែលមិនទាន់រៀបការ គឺប្រាក់ចំ ណូលរបស់នាងបានមកពីប្រាក់រង្វាន់នៃការប្រកួតកីឡាលោតទឹក និងការថតស្ប៉តពាណិជ្ជកម្ម ។

នាង គួ​ក ជី​ង​ជី​ង រកចំណូលបាន​ជិត ៤ លាន​ដុល្លារ​ពី​ការថត​កម្មវិធី​ទូរទស្សន៍​

ក្រោយពេលរៀបការរួចនាងបានទៅរស់នៅទីក្រុងហុកកុង ជាមួយប្តី ។ ចំណែកឯក្រុមគ្រួសារខាងប្តី ដែលគេចាត់ទុកថាជាគ្រួសារអ្នកមានទ្រព្យស្តុកស្តម្ភនោះក៏មិនដែលបានគិតគូរដល់បញ្ហាសេដ្ឋកិច្ចគ្រួសារខាងម្តាយនាងដែរ ។ ដូច្នេះហើយទើបនាងចង់រកប្រាក់ចំណូលដែលបានមកពីការថតកម្មវិធីទូរទស្សន៍មួយនេះដោយ មានតម្លៃខ្លួនថតរហូតដល់ទៅ ៣០ លានដុល្លារហុងកុង (ប្រមាណជា ៣.៨៦៦.០០០ ដុល្លារអាមេរិក) ដើម្បីជួយ ផ្គត់ផ្កងដល់ម្តាយនាង ៕ គ ឡេង

នាង គួ​ក ជី​ង​ជី​ង រកចំណូលបាន​ជិត ៤ លាន​ដុល្លារ​ពី​ការថត​កម្មវិធី​ទូរទស្សន៍​នាង គួ​ក ជី​ង​ជី​ង រកចំណូលបាន​ជិត ៤ លាន​ដុល្លារ​ពី​ការថត​កម្មវិធី​ទូរទស្សន៍​នាង គួ​ក ជី​ង​ជី​ង រកចំណូលបាន​ជិត ៤ លាន​ដុល្លារ​ពី​ការថត​កម្មវិធី​ទូរទស្សន៍​