អ្នក​ណា​មិន​ស្គាល់​យាយ​ម៉ា​យជាឈ្មួញឈើគ្រញូង?

ខេត្តឧត្តរមានជ័យ ៖ អ្នកសារព័ត៌មាន២នាក់ ត្រូវបានរថយន្តក្រុមឈ្មួញឈើគ្រញូងដែលជាជនជាតិវៀតណាម បានបើករថយន្តបំបុកប៉នប៉ងសម្លាប់ បន្ទាប់ពីអ្នកសារព័ត៌មានទាំង២នាក់ បានថតយករូបភាពសកម្មភាពរថយន្តដឹកឈើគ្រញូងមួយគ្រឿងដែលជាកម្មសិទ្ធិរបស់ខ្លួន។ ហេតុការណ៍ដេញបំបុកអ្នកសារព័ត៌មានបានកើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ កក្កដា ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦៧B ឡើងភ្នំដងរែក ក្នុងភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

អ្នក​ណា​មិន​ស្គាល់​យាយ​ម៉ា​យជាឈ្មួញឈើគ្រញូង?

អ្នកសារព័ត៌មានរងគ្រោះឈ្មោះ ប៉ែន នួន អ្នកយកព័ត៌មានឱ្យស្ថានីយទូរទស្សន៍អប្សារា និងឈ្មោះ ខៀវ សុផានុរស្ស  ជាអ្នកយកព័ត៌មានបណ្តាញអប្សារា (ANN) ដែលអ្នកទាំង២នាក់ ត្រូវស្ត្រីម្នាក់ជាជនជាតិវៀតណាម និងជាឈ្មួញឈើគ្រញូងដ៏ល្បីប្រចាំក្នុងស្រុកអន្លង់វែង ដែលត្រូវបានគេស្គាល់ឈ្មោះថា យាយម៉ាយ រួមនឹងបក្សពួកជាច្រើននាក់ទៀត បានបើករថយន្តដេញបុកជាច្រើនដង និងកៀររថយន្តអ្នកសារព័ត៌មានទម្លាក់ផ្លូវ។

អ្នក​ណា​មិន​ស្គាល់​យាយ​ម៉ា​យជាឈ្មួញឈើគ្រញូង?

តាមឱ្យដឹងពីលោក ប៉ែន នួន អ្នកព័ត៌មានទូរទស្សន៍អប្សារា បាននិយាយថា នៅមុនពេលកើតហេតុ រួមជាមួយលោក ខៀវ សុផានុរស្ស អ្នកយកព័ត៌មានបណ្តាញអប្សារា (ANN) ពួកគាត់បានថតរូបរថយន្តឡិចស៊ីសមួយគ្រឿងពាក់ស្លាក់លេខ ភ្នំពេញ 2Y6728 ពណ៌ខ្មៅ កំពុងតែទម្លាក់ឈើគ្រញូងចេញពីរថយន្ត ដែលស្ថិតនៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ហើយពួកគាត់ក៏បានជិះរថយន្តត្រឡប់មកស្រុកអន្លង់វែងវិញ ក៏ស្រាប់តែស្ត្រីជាជនជាតិវៀតណាមឈ្មោះ យាយម៉ាយ និងបក្សពួកជាច្រើននាក់ បានបើករថយន្តឡិចស៊ីសមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ 2Q1218 ដេញបំបុករថយន្តរបស់លោក ប៉ែន នួន ចំនួន៣ដង និងបើកកៀរទម្លាក់ផ្លូវ បណ្តាលឱ្យរថយន្តរបស់លោក ប៉ែន នួន ខូចខាតអស់មួយចំហៀងខាងឆ្វេង។ ហើយមិនត្រឹមតែបើករថយន្តបំបុកប៉ុណ្ណោះទេ ស្ត្រីជនជាតិវៀតណាម យាយម៉ាយ បានឈប់រថយន្ត ហើយបញ្ជាឱ្យបក្សពួកខ្លួនចុះទៅវាយរថយន្ត និងព្យាយាមបើកទ្វាររថយន្តអ្នកសារព័ត៌មានបំណងវាយ តែដោយសារមានអ្នកដំណើរតាមផ្លូវច្រើនពេក ក៏បើករថយន្តរត់គេចខ្លួន។

អ្នក​ណា​មិន​ស្គាល់​យាយ​ម៉ា​យជាឈ្មួញឈើគ្រញូង?

មជ្ឈដ្ឋានក្នុងស្រុកអន្លង់វែង បានិយាយថា ឈ្មួញឈើគ្រញូង ស្ត្រីជាជនជាតិវៀតណាមឈ្មោះ យាយម៉ាយ នេះ មានឈ្មោះប៉ោះសំលេងយូរមកហើយ ក្នុងការប្រមូលទិញឈើគ្រញូងឆ្លងដែនពីប្រទេសថៃ ក្រោយពីពលរដ្ឋខ្មែរចូលទៅអូសឈើក្នុងទឹកដីថៃ ហើយធ្វើការដឹកជញ្ជូនឈើគ្រញូងចេញពីទឹកដីស្រុកអន្លង់វែង ឆ្លងកាត់ខេត្តសៀមរាប ឆ្ពោះទៅកាន់ប្រទេសវៀតណាម ៕

អ្នក​ណា​មិន​ស្គាល់​យាយ​ម៉ា​យជាឈ្មួញឈើគ្រញូង?

អ្នក​ណា​មិន​ស្គាល់​យាយ​ម៉ា​យជាឈ្មួញឈើគ្រញូង?
ដោយ ៖ ឱម សារឿន

ប្រភព៖ កោះសន្តិភាព

  • អ្នក​ណា​មិន​ស្គាល់​យាយ​ម៉ា​យជាឈ្មួញឈើគ្រញូង?已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/07/31  Category:ជីវិតនិងសង្គម
Tags: