តារា​ស្រី​ថៃ ៥ រូប ធ្លាប់មាន​កេរ្តិ៍ឈ្មោះ​ល្បី​សុសសាយ ប្រែ​ក្លាយខ្លួនជា​អ្នកក្រ​តោកយ៉ាក​

6 Videos


ជាធម្មតាទៅហើយដែលជីវិតមនុស្ស មានឡើង មានចុះមិនទៀងទាត់ ។ ចំណែកមជ្ឈដ្ឋានសិល្បៈនៅស្រុកថៃ ទាំងកេរ្តិ៍ឈ្មោះ ប្រជាប្រិយភាព រួមទាំងទ្រព្យសម្បត្តិ មាសប្រាក់ ក៏ធ្លាក់ព្រឹបមួយរំពេចភ្នែក ក្នុងទីបំផុត តារាសិចស៊ី ៥ រូប ដែលធ្លាប់លេចធ្លោពីមុន ស្រាប់តែប្រែជាអាប់រស្មីមួយរំពេចផងដែរ ។

១. យុយ រចនា ភេចកាណៈហា

P9

តារា​ស្រី​ថៃ ៥ រូប ធ្លាប់មាន​កេរ្តិ៍ឈ្មោះ​ល្បី​សុសសាយ ប្រែ​ក្លាយខ្លួនជា​អ្នកក្រ​តោកយ៉ាក​

តារាម៉ូដែលធ្លាប់ល្បីឈ្មោះនៅក្រៅប្រទេស ទាំងបង្ហាញម៉ូដ Fashion ក្នុងប្រទេសបារាំង អ៊ីតាលី សហរដ្ឋអាមេរិក និង អង់គ្លេស ព្រមទាំងជាប់លំដាប់លេខ ១ ក្នុង ១២ Super Model ពិភពលោក ប៉ុន្តែជីវិតចាប់ផ្តើមធ្លាក់ទាប ក្រោយពីចាប់ផ្តើមប្រើថ្នាំញៀនកូកាអ៊ីន និង ផឹកសុរាខ្លាំង រហូតត្រូវលុបកុងត្រា ត្រឡប់មកប្រទេសកំណើតវិញ ក៏ក្លាយជាជនកើតរោគចិត្ត ពនេចរតាមថ្នល់ និង ត្រូវប៉ូលិសចាប់ចូលមណ្ឌលកែប្រែ ។ ទីបំផុតបានព្យាបាលល្អឡើងវិញជាបណ្តើរៗហើយ ។
តារា​ស្រី​ថៃ ៥ រូប ធ្លាប់មាន​កេរ្តិ៍ឈ្មោះ​ល្បី​សុសសាយ ប្រែ​ក្លាយខ្លួនជា​អ្នកក្រ​តោកយ៉ាក​
២. អ៊ុយអាយ ឆៈផាថន
មួយក្នុងចំណោមស៊ុបភើស្តារល្បីឈ្មោះក្នុងមជ្ឈដ្ឋានសិល្បៈថៃជាច្រើនឆ្នាំកន្លងមក ។ កាលណោះ ជាអ្នកមានមុខមាត់ហ៊ឺហា ទៅអង្គុយហូបបាយជាមួយអ្នកជំនួញធំៗ និង អ្នកនយោបាយល្បីឈ្មោះជាច្រើនរូប ព្រមទាំងជួលទៅដេកយ៉ាងភ្លើតភ្លើន មានអ្នកចិញ្ចឹម មុនដែលខ្លួនត្រូវញៀនថ្នាំ ។ មានមិត្តភក្តិបានផ្តល់ថ្នាំញៀន មានថ្នាំ E ថ្នាំ K តែត្រូវប៉ូលិសចាប់ រហូតជីវិតចាប់ផ្តើមងងឹតសូន្យឈឹង ។ បច្ចុប្បន្ន អ៊ុយអាយ អាយុ ៤៦ ឆ្នាំហើយ បានចាប់យកអាជីពមេផ្ទះមួយនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយកន្លែង ដែលគាត់និយាយថាជាជីវិតមានសេចក្តីសុខ ។
តារា​ស្រី​ថៃ ៥ រូប ធ្លាប់មាន​កេរ្តិ៍ឈ្មោះ​ល្បី​សុសសាយ ប្រែ​ក្លាយខ្លួនជា​អ្នកក្រ​តោកយ៉ាក​
៣. យូយី អាលីហ្សា អ៊ីនសមិធុត
ស្រីស្រស់ដ៏សែនស្អាតសិចស៊ី មានកេរ្តិ៍ឈ្មោះល្បីខ្ទរខ្ទា ខាងឈុតសម្លៀកបំពាក់ហែលទឹក និង ស្នាដៃឃោសនាពាណិជ្ជកម្មកាហ្វេដ៏ល្បី មានស្នាដៃខាងសម្តែងភាពយន្ត ល្ខោន ថតរូបម៉ូដែល ជាពិធីការិនី និង មានស្នាដៃខាងបទភ្លេង Grammy និង បានរៀបការជាមួយបុរសជនជាតិអេស្ប៉ាញ ។ ក្រោយមក មានព័ត៌មានថាមានការពាក់ព័ន្ធជាមួយគ្រឿងញៀន និង ធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃ ស្គមកំព្រឹងគួរឱ្យអាសូរ ។ នៅថ្ងៃទី ១២ ឧសភា ឆ្នាំ ២០១២ យូយី ត្រូវប៉ូលិសចាប់ខ្លួននៅព្រលានយន្តហោះ ដនមឿង ពីបទលួចនាំកូកាអ៊ីនចូលប្រទេស ត្រូវតុលាការកាត់ទោសដាក់ពន្ធនាគារ ១៥ ឆ្នាំ ៣ ខែ ។
តារា​ស្រី​ថៃ ៥ រូប ធ្លាប់មាន​កេរ្តិ៍ឈ្មោះ​ល្បី​សុសសាយ ប្រែ​ក្លាយខ្លួនជា​អ្នកក្រ​តោកយ៉ាក​
៤. ទីម ភីញផន ផៃធូន
ពេលកន្លងទៅ ៣០ ឆ្នាំហើយ អតីតតារាបង្ហាញម៉ូដ និង សម្តែងល្បីឈ្មោះ ក្រោយពីចាកចេញពីមជ្ឈដ្ឋានសិល្បៈ ទីម មានបន្ទប់ Studio ផ្ទាល់ខ្លួន ប៉ុន្តែនៅពេលធុរកិច្ចក្ស័យធន ក៏ក្លាយខ្លួនជាវិចិត្រករ ជាង ១០ ឆ្នាំ មុនជីវិតធ្លាក់ចុះដោយរោគាពាធជាច្រើនមុខ រហូតគិតធ្វើអត្តឃាត ។ សព្វថ្ងៃអាយុ ៦១ ឆ្នាំ រាងកាយមានសភាពស្គម ទ្រុឌទ្រោម ។
តារា​ស្រី​ថៃ ៥ រូប ធ្លាប់មាន​កេរ្តិ៍ឈ្មោះ​ល្បី​សុសសាយ ប្រែ​ក្លាយខ្លួនជា​អ្នកក្រ​តោកយ៉ាក​
៥. ពុកគី ប៉ៈណាត់ដា វិមសិរិ
កាលពីឆ្នាំ ១៩៨៨ ជាតារាបង្ហាញម៉ូដមានកេរ្តិ៍ឈ្មោះល្បី រហូតជាបវរកញ្ញាអាស៊ី ក្រោយមកជានារីសិចស៊ី ដត Fashion ឈុតហែលទឹក រហូតមានជីវិតសែនរុងរឿង ទាំងកេរ្តិ៍ឈ្មោះ និង ទ្រព្យសម្បត្តិ តែក្រោយមកក៏ក្លាយជាអ្នកមានគ្រោះកម្ម ជាតារាអាប់រស្មីមួយប៉ប្រិចភ្នែក ជីវិតជួបរឿងអាក្រក់ បំណុលជុំវិញខ្លួន ដោយសារជំនួញមិនជោគជ័យ ពេលខ្លះមិនមានប្រាក់ទិញអង្ករដាំបាយផង ៕                     សូរ្យរិទ្ធ (សានុក)
                                                                                         
តារា​ស្រី​ថៃ ៥ រូប ធ្លាប់មាន​កេរ្តិ៍ឈ្មោះ​ល្បី​សុសសាយ ប្រែ​ក្លាយខ្លួនជា​អ្នកក្រ​តោកយ៉ាក​