រក្សា​សម្រស់​ស្បែក​ឱ្យ​ស្រស់ស្អាត​ដោយ​ទឹកក្រូច​ឆ្មារ​

6 Videos


ក្រូចឆ្មារផ្តល់នូវប្រយោជន៍ដល់មនុស្សច្រើនមុខណាស់ពីព្រោះក្រៅពីផ្តល់ប្រយោជន៍ជាចំណីអាហារហើយនោះវាថែម ទាំងផ្តល់ជាឱសថសម្រាប់ព្យាបាលរោគថែមទៀត ។

ក្នុងទឹកក្រូចឆ្មាសម្បូរទៅដោយវីតាមីន C និងសារជាតិប្រឆាំងរ៉ាឌីកាល់សេរីដោយវាអាចចូលទៅជួយជួសជុលរាងកាយ ក្នុងពេលដេកលង់លក់។ តាមការស្រាវជ្រាវបង្ហាញថាទឹកក្រូចឆ្មារជួយដោះស្រាយទាំងបញ្ហាស្បែកខ្លាញ់កាត់បន្ថយ ស្នាមជ្រីវជ្រួញហើយវាធ្វើឱ្យស្បែកភ្លឺថ្លាក្រោយក្រោកពីដំណេក ។ អ្វីដែលសំខាន់ជាងនេះគឺអាស៊ីដក្នុងក្រូចឆ្មារមាន គុណសម្បត្តិក្នុងការសម្លាប់បាក់តេរី ដែលជាដើមហេតុបង្កឱ្យស្បែកមុខកើតមុន ។ ប្រការល្អបំផុតក្នុងការផឹកទឹកក្រូចឆ្មារគឺមុនចូលដំណេក ។ បើអាចអនុវត្តបានជាប់ជាប្រចាំនោះវានឹងជួយឱ្យស្បែកភ្លឺថ្លាមិនងាយឈានចូលវ័យចំណាស់នោះឡើយ ៕ ដេប៉ូ

P9

រក្សា​សម្រស់​ស្បែក​ឱ្យ​ស្រស់ស្អាត​ដោយ​ទឹកក្រូច​ឆ្មារ​