ស្វី​ស ៖ ចិញ្ចឹម​ត្រី​កន្ទុយ​បី​តែមួយ​ក្បាល ជា​រឿង​ខុសច្បាប់​ និពន្ធដោយ : ធីតា       July-31-2016, 7:39 pm         530

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ស្វី​ស ៖ ចិញ្ចឹម​ត្រី​កន្ទុយ​បី​តែមួយ​ក្បាល ជា​រឿង​ខុសច្បាប់​​មនុស្ស​ភាគច្រើន​ចូលចិត្ត​ចិញ្ចឹមសត្វ​ទុក​ធ្វើជា​មិត្ត​នៅ​ក្នុងផ្ទះ​របស់ខ្លួន​។ អ្នកខ្លះ​ចិញ្ចឹមសត្វ​ឆ្កែ សត្វ​ឆ្មា រីឯ​ខ្លះទៀត​ចូលចិត្ត​ត្រី​ក្រឹម​។ ជួនកាល ចំណូលចិត្ត​របស់​អ្នក​ក្លាយជា​ទង្វើ​ដ៏​ឃោរឃៅ​ចំពោះ​មិត្តសម្លាញ់​សត្វ ដោយ​អ្នក​ពុំបាន​ដឹងខ្លួន​ឡើយ​។ នៅ​ប្រទេស​ស្វី​ស សត្វ​ចិញ្ចឹម​ទាំងឡាយ​ត្រូវ​បានទទួល​ការការពារ​យ៉ាង​ល្អ​។ ជាក់ស្តែង ការចិញ្ចឹម​ត្រី​កន្ទុយ​បី​តែមួយ​ក្បាល​ដាក់​ក្នុង​កែវ ឬ​អាង ត្រូវបាន​ចាត់ទុកជា​រឿង​ខុសច្បាប់​ចាប់តាំងពី​ឆ្នាំ ២០០៨ មក​។ តើ​ហេតុអ្វី​ទៅ ?

​ត្រី​គឺជា​ពពួកសត្វ​ដែល​ពូកែ​អផ្សុក ដោយហេតុថា ជីវិត​តាមបែប​ធម្មជាតិ​របស់​ពួកវា គឺ​ពួកវា​តែង​ហែល​ក្នុង​ទឹកជា​ហ្វូងៗ​។ ហេតុនេះ ត្រី​ត្រូវការ​ដៃគូ​ដោយ​មិនអាច​ខ្វះ​បាន​។ រដ្ឋាភិបាល​ស្វី​សបាន​កំណត់ថា ការ​បង្ខាំង​ត្រី​ពពួក​នេះ​ឲ្យ​រស់នៅក្នុង​ភាព​ឯកា គឺជា​ទង្វើ​ដ៏​ព្រៃផ្សៃ​។ មិន​ត្រឹមតែ​ត្រី​កន្ទុយ​បី​ប៉ុណ្ណោះ​ទេ សត្វ​ចិញ្ចឹម​ផ្សេងទៀត​ដូចជា កណ្តុរប្រែង និង​សេក ក៏​ស្ថិតក្នុង​ការការពារ​ដោយ​ច្បាប់​នេះ​ផងដែរ​។

​ចំណែក​សត្វ​ឆ្កែ​វិញ អ្នក​ដែល​ចង់​ចិញ្ចឹម​មិត្តសម្លាញ់​ឆ្កែ ត្រូវតែ​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​ជាមុនសិន នេះ​បើតាម​គេហទំព័រ techly.com ។ រីឯ​សត្វ​ឆ្មា​វិញ បើសិនជា​អ្នក​ចិញ្ចឹម​វា​តែមួយ​ក្បាល អ្នក​ត្រូវតែ​ឲ្យ​វា​ចេញ​ដើរហើរ​ខាងក្រៅ​បាន​។ បើ​ពុំ​ដូច្នោះ​ទេ អ្នក​ត្រូវតែ​ចិញ្ចឹម​ឆ្មា​ពីរ​ក្បាល​៕

​ប្រភព​៖ Mirror