៨ វិធី​ថែរក្សា​ចំណង​ស្នេហ៍​ខុស​វ័យ​ឱ្យ​ស្ថិតស្ថេរ​

6 Videos


រឿងស្នេហាជាបញ្ហាមួយដែលគេពិបាកស្មានដល់ និងស្មុគស្មាញមិនអាចប៉ាន់ស្មានបាន ។ សេចក្តីស្នេហាតែងកើតចេញពីដួងចិត្ត និង អារម្មណ៍របស់មនុស្សពីរនាក់ហើយគេក៏មិនដឹងថាវាកើតឡើងចំពោះមនុស្សវ័យណាពេលណានិង ជាមួយនរណានោះទេ ។ ជាមួយគ្នានេះដែរនៅពេលមានបញ្ហាសេចក្តីស្នេហាចូលខ្លូនហើយគឺអាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ ។ ទោះយ៉ាងណាគេនិយាយថា សេចក្តីស្នេហាងាយនឹងបង្កើតទេ ប៉ុន្តែបញ្ហាដែលនាំឱ្យលំបាកនោះគឺការថែទាំ ពិសេសសេចក្តីស្នេហាខុសវ័យដែលមានន័យថាម្នាក់ចាស់ ឯម្នាក់ទៀតក្មេង ។ ក្នុងវ័យគម្លាតពីគ្នាឆ្ងាយនេះតើគេត្រូវថែរក្សាដូចម្តេចទើបបានរឹងមាំ និង រស់នៅជាមួយគ្នាបានគង់វង់រហូតដល់ចាស់ស្លាប់រៀងៗខ្លួន ។

១) កុំគិតពីវ័យ

P9

៨ វិធី​ថែរក្សា​ចំណង​ស្នេហ៍​ខុស​វ័យ​ឱ្យ​ស្ថិតស្ថេរ​

នៅពេលដែលអ្នកគិតមានសេចក្តីស្នេហាជាមួយមនុស្សដែលមានវ័យខុសគ្នាកត្តាសំខាន់ដំបូងគេដែលត្រូវគិតនោះគឺត្រូវឈប់គិតដល់ពីបញ្ហាអាយុ ព្រោះថាវាគ្រាន់តែជាតួលេខប៉ុណ្ណោះ ។ ត្រូវចងចាំថាមូលដ្ឋានគ្រឹះនៃសេចក្តីស្នេហាគឺការពេញចិត្តការមាននិស្ស័យ និង ការផ្តល់សេចក្តីសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកប៉ុណ្ណោះ ។

២) ភាពខុសគ្នានៃអ្នកមានវ័យតំណាលគ្នា
ជាការពិតនៅពេលដែលមានសេចក្តីស្នេហាខុសវ័យ គឺទាំងបទពិសោធនិងសេចក្តីស្នេហាក៏មានភាពខុសគ្នាដែរ ។ ហេតុនេះពេលយកសេចក្តីស្នេហាទៅធ្វើការប្រៀបធៀបជាមួយនឹងសេចក្តីសេ្នហាដែលកើតឡើងរវាងវ័យតែមួយនោះវាមានភាពផ្ទុយគ្នាច្រើន ដោយផ្តើមចេញពីបញ្ហានេះចាំបាច់ត្រូវចេះថែទាំឱ្យបានត្រឹមត្រូវណាស់ទើបមិនបាត់បង់ ឬ ត្រូវសាបសូន្យដោយងាយនៅថ្ងៃណាមួយ ។

៣) បន្ថែមភាពជិតស្និទ្ធ
គេថាសេចក្តីស្នេហាបើចេះពូនជ្រោយនោះតែងផ្តល់ភាពផ្អែមល្ហែមនិងមានការស្និទ្ធស្នាលចំពោះគ្នាកាន់តែខ្លាំងក្លាឡើង ។ ផ្ទុយមកវិញបើយើងមិនចេះផ្តល់នូវមនោសញ្ចេតនាចំពោះគ្នាទេគឺពិតណាស់ពីមួយថ្ងៃទៅមួយថ្ងៃការនឿយណានិង ការធុញទ្រាន់កើតមានឡើងទន្ទឹមគ្នាជានិច្ច ។ ហេតុនេះបើចង់ឱ្យស្នេហារបស់អ្នកស្ថិតស្ថេរគឺចាំបាច់ណាស់ការយកចិត្ត ទុកដាក់ និង ភាពផ្អែមល្ហែមដល់គ្នាហើយដែលចំណុចនេះមិនអាចមើលរំលងបានដាច់ខាត ។

៤) ត្រូវមានហេតុផលដ៏ល្អ
គេថាសេចក្តីស្នេហាខុសវ័យតែងមានភាពផុយស្រួយក្នុងការបែកបាក់ ។ ហេតុនេះការរស់នៅជាមួយគ្នាចាំបាច់ណាស់ទាមទារនូវការមានហេតុផល។ ពេលរួមរស់នៅជាមួយគ្នាមិនត្រូវប្រកែកយកតែឈ្ន្ះឬយកតែអារម្មណ៍របស់ខ្លួនឯង ដោយមិនគិតពីហេតុផលអ្នកដទៃនោះឡើយ ។ ការរួមរស់នៅជាមួយគ្នាស្វាមីភរិយាបើម្នាក់ៗចេះប្រកាន់នូវហេតុផលគ្រប់គ្រាន់នៅក្នុងខ្លួននោះ គឺកម្រកើតមានជម្លោះណាស់ ។

៥) យកចិត្តទុកដាក់គ្នាជានិច្ច
ចំណុចមួយនេះក៏សំខាន់មិនអាចមើលរំលងបានដែរជាមួយគ្នានេះត្រូវចងចាំថាចំណុចនេះម្នាក់ៗបើមិនមាននៅក្នុង គ្រួសារទេនោះគឺសេចក្តីសុខ និង ភាពផ្អែមល្ហែមក៏មិនអាចកើតមានយូរអង្វែងដែរ ។ ចំពោះសេចក្តីស្នេហាខុសវ័យទាមទារចំណុចនេះខ្លាំង ពីព្រោះថាវាប្រៀបដូចជារថយន្តដូច្នោះដែរបើគ្មានសាំងទេក៏មិនអាចបើកបរដល់ គោលដៅដែលខ្លួនត្រូវការបានដែរ ។

៦) មានភាពស្អិតរមួត
សេចក្តីស្នេហារវាងមនុស្សខុសវ័យពោរពេញទៅដោយភាពចន្លោះប្រហោង ដែលនាំឱ្យកើតនូវបញ្ហាជាច្រើនជាង គូសេ្នហាដែលមានវ័យតំណាលគ្នា ។ ហេតុនេះបើចង់រឹតចំណងនេះឱ្យកាន់តែស្អិតរមួតនោះចាំបាច់ណាស់ត្រូវតែរឹតចំ ណងស្នេហាពីមួយថ្ងៃទៅមួយថ្ងៃ ។ ត្រូវធ្វើខ្លួនឱ្យគួរជាទីស្រឡាញ់ហើយរកពេលផ្តល់សេចក្តីស្រឡាញ់ឱ្យគ្នាកាន់តែច្រើន ។ ផ្ទុយមកវិញបើកាលណាសោះអង្គើយដាក់គ្នានោះមិនថាស្ថិតនៅក្នុងវ័យណាក៏ដោយសេចក្តីស្នេហាពិតជាជួបបញ្ហាមិនខាន ។

៧) រកទិន្នន័យថ្មីៗបន្ថែម
ពេលខ្លះបើអ្នក និង ដៃគូបានជជែកវែកញែកពីសេចក្តីស្នេហារបស់ខ្លួនដោយចំហគឺអាចរកចំណុចរួមណាមួយសម្រាប់ដោះស្រាយបានយ៉ាងងាយ និង ប្រកបទៅដោយការយល់ចិត្តគ្នា ។ បើអ្នកយល់ឃើញថាចំណុចនេះមិនអាចទៅរួចទេអាចសម្លឹងរកវិធីថ្មីៗដោះស្រាយវិញ គឺត្រូវធ្វើការពិភាក្សាជាមួយអ្នកមានជំនាញទៅលើសេចក្តីស្នេហាដែលមានវ័យខុសគ្នានេះពីព្រោះថា គេអាចនឹងរកដំណោះស្រាយសម្រាប់អ្នកបានយ៉ាងងាយស្រួលដោយមិនចាំាបាច់ត្រូវដោះស្រាយដូចកាលពីមុនបន្តទៀត ។

៨) ជឿជាក់មួយរយភាគរយ
ទាំងស្ត្រីបុរសដែលមានសេចក្តីស្នេហាខុសវ័យច្រើនតែមានចំណុចខ្សោយក្នុងខ្លួន ហេតុនេះយកល្អមិនត្រូវឱ្យមានបញ្ហានេះនៅជាប់ក្នុងខ្លួនទៀតឡើយ ។ អ្នកត្រូវចងចាំថាសេចក្តីស្នេហាបើគ្មានការជឿជាក់លើខ្លួនឯងទេគឺអ្នកមិនអាចឈរ លើផ្លូវដ៏រឹងមាំ ឬ អាចកសាងសេចក្តីស្នេហារហូតចប់ចុងចប់ដើមបានថែមទៀតផង ។ អ្នកអាចនឹងត្រូវបរាជ័យ និង មានសេចក្តីឈឺចាប់ផងដែរ ។ អ្វីដែលអ្នកត្រូវធ្វើឱ្យបាននោះគឺការផ្តល់កម្លាំងចិត្តខ្លួនឯង និង មានភាពជឿជាក់់ទើបអ្វីៗអាចសម្រេចជោគជ័យទៅបាន ៕ ដេប៉ូ (SPICY)