សំណួរ​៖ តើ​គួរ​ធ្វើ​យ៉ាង ពេល​ឈឺចាប់​រាល់ពេល​រួមភេទ​?​

6 Videos


សំណួរ 
នាងខ្ញុំជាមនុស្សជួបបញ្ហាផ្លូវភេទ ដោយរៀងរាល់ពេលរួមដំណេកជាមួយស្វាមី ផ្ទុយពីការបានទទួលសេចក្តីសុខ ដែលបែរជាឈឺចាប់ត្រង់ប្រដាប់ភេទទៅវិញ ។ នាពេលនេះដោយសារតែបញ្ហាឈឺចាប់កើតឡើងធ្វើឱ្យនាងខ្ញុំមិនមានអារម្មណ៍រួមភេទទៀតឡើយ ។ អាការនេះបានកើតឡើងប្រមាណជាងមួយឆ្នាំមកហើយ តើបណ្តាលមកពីមូលហេតុអ្វីហើយ ។ ការកើតអាការបែបនេះ តើយើងត្រូវដោះស្រាយដូចម្តេច ?

P9

សំណួរ​៖ តើ​គួរ​ធ្វើ​យ៉ាង ពេល​ឈឺចាប់​រាល់ពេល​រួមភេទ​?​

ចម្លើយ
ការឈឺចាប់កំពុងតែរំខានក្នុងការរួមភេទរបស់អ្នក និងដៃគូ ។ វាបានបំផ្លាញ ពីក្តីរីករាយក្នុងការរួមភេទហើយផ្លាស់ប្តូរមកអារម្មណ៍សៅហ្មងទៅវិញ ។ មានមនុស្សមួយភាគធំផងដែរកំពុងជួបបញ្ហាដូចអ្នក ។ ទោះបីយ៉ាងណាអាការនេះវាក៏មិនមែនជាការឈឺក្បាលដែលធ្វើឱ្យបាត់បង់ចំណង់ផ្លូវភេទប៉ុន្មានថ្ងៃនេះទេ ។ វាជាការរួមភេទដែលធ្វើឱ្យអ្នកឈឺ និង អ្នកមិនប្រាកដថាហេតុអ្វីឡើយ ។ ត្រូវចងចាំថាជាធម្មតាហើយទីតាំងនៃការរួមភេទដែលមិនជាទម្លាប់ នោះនឹងនាំឱ្យអ្នកមានការឈឺចាប់កើតឡើង ។

ប្រសិនបើវាមានការកើតឡើងការឈឺចាប់ភ្លាមៗជាមួយការមានទីតាំង មិនចាំបាច់ព្រួយបារម្ភនោះដែរ ព្រោះថាយើងអាចធ្វើការដោះស្រាយឬពិភាក្សាជាមួយគ្រូពេទ្យបានទាំងអស់ ។ ពេលខ្លះការធ្វើចលនាដងខ្លួនរបស់យើង ធម្មតាអាចបណ្តាលអោយមានការឈឺចាប់អំឡុងពេលរួមភេទដោយសារភាពស្ងួត និងពិសេសការបើកទ្វារមាសនោះតូចពេកជាដើម ។ ក្រៅពីនេះមូលហេតុនៃអារម្មណ៍គឺជារឿងសំខាន់ផងដែរ។ ជាមួយគ្នាការរួមភេទព្រោះតែមានការប្រញាប់ប្រញាលពេក ឬ បញ្ហា ក្លិន ក៏អាចជាមូលហេតុធ្វើឱ្យ កង្វះនូវភាពរំអិល និង ធ្វើអោយឈឺចាប់បានដូចគ្នា ។

ប្រសិនបើការឈឺចាប់ដែលមានអារម្មណ៍ក្នុងពេលស៊កបញ្ចូល មូលហេតុជាទូទៅបំផុតនោះគឺជាការរលាក ឬជាការឆ្លងមេរោគនៅនឹងប្រដាប់ភេទស្ត្រី ឬផ្នែកខាងក្រៅនៃប្រដាប់ភេទ ។ ប្រសិនបើវាឈឺជាងនៅពេលដែលប្រដាប់ភេទបុរសកំពុងដាក់បញ្ចូលយ៉ាងជ្រៅនោះ , បញ្ជាក់ថាជាការឆ្លងមេរោគនៃប្រដាប់ភេទអាចជាបញ្ហា ។ ការឆ្លងមេរោគលើប្លោកនោម ឬ ប្រព័ន្ធបង្ហូរទឹកនោមក៏ជាមូលហេតុមួយដែលអាចកើតមានផងដែរនៃការឈឺចាប់ពេលរួមភេទ ៕